សកម្មភាពថែទាំបុណ្យតេតប្រពៃណីឆ្នាំ២០២២សម្រាប់គ្រួសារក្រីក្រ កុមារដែលជួបការលំបាក

20:42 | 16/01/2022

ក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ២០២២ នៅតាមខេត្ត ក្រុងជាច្រើនក្នុងទូទាំង ប្រទេស បានប្រព្រឹត្តទៅសកម្មភាពប្រកបដោយអត្ថន័យដើម្បីថែទាំដល់គ្រួសារក្រីក្រ និងកុមារដែលជួបការលំបាក។

វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស
វៀតណាមធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ វៀតណាមធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
សកម្មភាពថែទាំបុណ្យតេតប្រពៃណីឆ្នាំ២០២២សម្រាប់គ្រួសារក្រីក្រ កុមារដែលជួបការលំបាក
សកម្មភាពថែទាំបុណ្យតេតប្រពៃណីឆ្នាំ២០២២សម្រាប់គ្រួសារក្រីក្រ កុមារដែលជួបការលំបាក

នៅថ្ងៃទី១៤ ខែមករា គណៈប្រតិភូសមាជិករដ្ឋសភានិងក្រុមប្រឹក្សាប្រជាជនខេត្ត Hoa Binh បានចុះសួរសុខទុក្ខ ជូនអំណោយបុណ្យតេតដល់គ្រួសារក្រីក្រ កុមារដែល មានជីវភាពលំបាកនៅស្រុក Kim Boi។ គណៈប្រតិភូបានប្រគល់អំណោយចំនួន៧០ ចំណែកជូនកុមារដែលមានជីវភាពលំបាកនៅលើភូមិសាស្ត្រឃុំ Tu Son និងឃុំ Vinh Tien; ប្រគល់អំណោយចំនួន១០០ចំណែកជូនបណ្ដាគ្រួសារក្រីក្រនៅឃុំ Kim Boi និង ឃុំ Cuoi Ha។

នារសៀលថ្ងៃដដែល សម្ព័ន្ធសមាគមន៍នារីទីក្រុង Hai Phong បានរៀបចំ ព្រឹត្តិការណ៍ ផ្សារតេត ០ ដុង ដោយមានអំណោយរាប់ពាន់ចំណែកសម្រាប់កុមារ កំព្រានិងនារីក្រីក្រមកជ្រើសរើសអំណោយ។ នាពេលខាងមុខ សម្ព័ន្ធសមាគមន៍នារីទីក្រុង Hai Phong នឹងដាក់ឲ្យដំណើរការកម្មវិធី “ម្ដាយទទួលចិញ្ចឹមកុមារកំព្រា” ដោយមាន គោលបំណងថា អង្គការ បុគ្គលសប្បុរសនានា នឹងមានការជួយទំនុកបម្រុងជាប្រចាំនិងជាបន្ត បន្ទាប់ដល់ក្មួយៗ។

នាថ្ងៃដដែល ខេត្ត Quang Ngai បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនPVI រៀបចំកម្មវិធី “បុណ្យតេតប្រកបដោយក្ដីស្រឡាញ់កក់ក្ដៅ” ឆ្នាំ២០២២។ នៅកម្មវិធី គណៈចាត់តាំងបានប្រគល់អំណោយបុណ្យតេតចំនួន១២០០ចំណែកក្នុងតម្លៃសរុប ៦០០លានដុងជូនដល់ប្រជាជននៅតាមស្រុក ទីរួមស្រុក និងទីក្រុងក្នុងខេត្ត៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០០ ឈុតនៅសួនច្បារ Le Thi Rieng
សារព័ត៌មានរួមចំណែកផ្សព្វផ្សាយការយល់ដឹង ជំរុញសកម្មភាពដើម្បីសមភាពយេនឌ័រនៅវៀតណាម
សំណុំឯកសារជាង ៥០ បើកបន្ថែមតម្រុយស្វែងរកព្រមទាំងកំណត់អត្តសញ្ញាណយុទ្ធជនពលី
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី