Trending now

វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស

12:42 | 19/12/2021

វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ការសម្រេចបាននូវសិទ្ធិមនុស្សក្នុងពិភពលោក។ នាពេលកន្លងមក វៀតណាមតែងតែចូលរួមយ៉ាងសកម្ម មានការទទួលខុសត្រូវទៅក្នុងប្រតិបត្តិការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាពិសេសក្នុងអំឡុងពេលដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០១៤-២០១៦។

វៀតណាមធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ វៀតណាមធានាសិទ្ធិមនុស្សតាមអនុសាសន៍របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ
សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណ សម័យប្រជុំលើកទី៤៧ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស ដែលបានស្នើឡើងដោយ វៀតណ

ក្រសួងការបរទេសវៀតណាមនិងកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ទើបបានសម្របសម្រួលរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្តលើកទី២ ស្តីពីអនុសាសន៍នៃយន្តការត្រួតពិនិត្យតាមកាលកំណត់ជាសកល (UPR) វដ្តទី III របស់ វៀតណាម។ ការស្ម័គ្រចិត្តកសាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្តីពីការអនុវត្តដោយស្ម័គ្រចិត្តនូវអនុសាសន៍ UPR រួមជាមួយនឹងបេក្ខភាពចូលក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ បានបញ្ជាក់ថា វៀតណាមតែងតែគោរពនិងចូលរួមយ៉ាងពេញលេញក្នុងយន្តការត្រួតពិនិត្យជាសកល (UPR) និងមានបំណងរួមចំណែកយ៉ាងសកម្ម មានទំនួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាពជាងទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញនិងការពារសិទ្ធិមនុស្សជុំវិញពិភពលោក។

សិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្ត ស្តីពីការអនុវត្តអនុសាសន៍ តាមតន្តការត្រួតពិនិត្យជាសកល (UPR) វដ្ដ III របស់វៀតណាម (រូបថត៖ dangcongsan.vn)
សិក្ខាសាលាពិគ្រោះយោបល់លើកទី២ លើសេចក្តីព្រាងរបាយការណ៍ពាក់កណ្តាលអាណត្តិស្ម័គ្រចិត្ត ស្តីពីការអនុវត្តអនុសាសន៍ តាមតន្តការត្រួតពិនិត្យជាសកល (UPR) វដ្ដ III របស់វៀតណាម (រូបថត៖ dangcongsan.vn)

គោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាមក្នុងកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស ដោយដាក់ប្រជាជនជាមជ្ឈមណ្ឌល គឺជាគោលដៅនិងកម្លាំងចលករដ៏សំខាន់បំផុតរបស់ប្រទេសជាតិដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងឯកសារនៃមហាសន្និបាតលើកទី XIII របស់បក្សកុម្មុយ និស្តវៀតណាម។ ក្នុងនោះ វៀតណាមបានកំណត់ចក្ខុវិស័យដល់ឆ្នាំ ២០២៥ ជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានឧស្សាហកម្មតាមទិសទំនើប លើសពីកម្រិតចំណូលមធ្យមកម្រិតទាប; ដល់ឆ្នាំ ២០៣០ ក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើបនិងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ ២០៤៥ នឹងក្លាយជាប្រទេសអភិវឌ្ឍន និងមានប្រាក់ចំណូលខ្ពស់។ ចក្ខុវិស័យនោះ បង្ហាញពីការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូលចំពោះគោលដៅនៃការអភិវឌ្ឍន៍ប្រទេសជាតិ ការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកសាង និងធ្វើឱ្យស្ថាប័ននីតិរដ្ឋមានភាពល្អ ដោយយកប្រជាជនជាមជ្ឈមណ្ឌល ជាកម្មវត្ថុ ដើម្បីវឌ្ឍនភាព យុត្តិធម៍សង្គម តម្លៃវប្បធម៌ ការការពារបរិស្ថានដើរទន្ទឹមគ្នាជាមួយនឹងការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននិងសិទ្ធិទទួលផលរបស់ប្រជាជន ជំរុញនិងការពារសិទ្ធិមនុស្សនៅវៀតណាម។ គោលនយោបាយនេះក៏ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងសន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នាពេលថ្មីៗនេះថា “កុំលះបង់សន្តិសុខសង្គម បរិស្ថាន វឌ្ឍនភាព និងសមធម៌ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចតែឯកឯងទាល់តែសោះ តាមពិតថែទាំដល់ប្រជាជនជិត ១០០ លាននាក់ឲ្យទទួលបានសេចក្តីសុខ មានសុភមង្គល មានប្រជាធិបតេយ្យ មានជីវភាពសុខសាន្ត សន្តិសុខ សុវត្ថិភាព និងផាសុកភាព គឺជាប្រការសំខាន់បំផុត”។

អនុវត្តន៍តាមគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន សន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ពហុភាគីភាវូបនីយកម្មនិងការធ្វើពិពិធកម្មទំនាក់ទំនង ចូលរួមសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម វៀតណាមបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងដំណើរការសមាហរណកម្មអន្តរជាតិ កិច្ចសហប្រតិបត្តិការអន្តរជាតិ តំបន់ ពហុភាគី និងទ្វេភាគីក្នុងវិស័យជាច្រើន ក្នុងនោះមានការជំរុញនិងការពារសិទ្ធិមនុស្ស។ លើតថភាពទ្វេភាគី វៀតណាមមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការនិងកិច្ចសន្ទនាដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងគាំទ្រការកសាងសមត្ថភាព ដោយធានាឱ្យបានកាន់តែល្អប្រសើរនូវសិទ្ធិមនុស្សនៅវៀតណាម និងបណ្តាប្រទេសពាក់ព័ន្ធ។ នៅតំបន់អាស៊ីអាគ្នេយ៍ វៀតណាមបានរួមចំណែកជាក់ស្តែងក្នុងការពង្រឹងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពីសិទ្ធិមនុស្ស ជាពិសេសក្នុងដំណើរការបង្កើតធម្មនុញ្ញនិងសហគមន៍អាស៊ាន សេចក្តីថ្លែងការណ៍អាស៊ានស្តីពីសិទ្ធិមនុស្ស ការបង្កើត និងប្រតិបត្តិការយន្តការអាស៊ានទាក់ទងនឹងសិទ្ធិមនុស្ស។

វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស។ (រូបថត៖ Tuyengiao)
វៀតណាមសកម្មនិងមានទំនួលខុសត្រូវរួមជាមួយសហគមន៍អន្តរជាតិជំរុញសិទ្ធមនុស្ស។ (រូបថត៖ Tuyengiao)

វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះតួនាទី និងការរួមចំណែករបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ការសម្រេចបាននូវសិទ្ធិមនុស្សក្នុងពិភពលោក។ នាពេលកន្លងមក វៀតណាមតែងតែចូលរួមយ៉ាងសកម្ម មានការទទួលខុសត្រូវទៅក្នុងប្រតិបត្តិការរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ជាពិសេសក្នុងអំឡុងពេលដែលជាសមាជិកនៃអង្គការសហប្រជាជាតិ ក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០១៤-២០១៦។ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស វៀតណាមបានគាំទ្រនិងលើកកំពស់ស្មារតីសហប្រតិបត្តិការ ការសន្ទនា និងការយល់ដឹងដើម្បីបង្រួញគម្លាត ស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាពចំពោះបញ្ហាប្រឈមអំពីសិទ្ធិមនុស្ស ដោយឈរលើការគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី សមភាព និងផលប្រយោជន៍ទៅវិញទៅមក។ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងនោះ រដ្ឋាភិបាល វៀតណាមបានសម្រេចចិត្ត ឈរឈ្មោះជាបេក្ខភាពនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០២៣-២០២៥ ដោយមានបំណងចង់រួមចំណែកសកម្ម ការទទួលខុសត្រូវ និងមានប្រសិទ្ធភាពបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារសិទ្ធិមនុស្សជុំវិញពិភពលោក ។ វៀតណាមក៏ប្តេជ្ញាចំពោះសហគមន៍អន្តរជាតិថា នឹងខិតខំអស់ពីសមត្ថភាពដើម្បីការពារតម្លៃជាសកលអំពីសិទ្ធិមនុស្ស លើកកម្ពស់បន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ យន្តការអង្គការសហប្រជាជាតិស្តីពីការជំរុញកិច្ចការពារសិទ្ធមនុស្សលើទូទាំងពិភពលោក។

រួមដៃជាមួយពិភពលោកជាមួយនឹងសកម្មភាពទាំងនៅបច្ចុប្បន្ននិងអនាគត វៀតណាមបាននិងកំពុងរួមវិភាគទានយ៉ាងសកម្មចំពោះការងាររួមរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក្នុងទិសដៅ លើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និងប្រសិទ្ធភាពរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រកបដោយតម្លាភាព បរានុម័ត តុល្យភាព ឈរលើស្មារតីនៃកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព គោរពគ្នាទៅវិញទៅមក ដើម្បីធានាថាមនុស្សគ្រប់រូបនៅក្នុងពិភពលោកនេះទទួលបានសិទ្ធិមនុស្សពេញលេញបំផុត៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់