កម្ពុជាអំពាវនាវក្រុមដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យចាក់វ៉ាក់សាំងដូសទី៤

09:18 | 15/01/2022 ឌីណា

នាថ្ងៃទី១០ ខែមករា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងក្រុមដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ ឲ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ក្នុងបរិបទនៃយុទ្ធនាការចាក់វ៉ាក់សាំងដូសទី​៤ នឹងបានចាប់ផ្តើមនៅក្នុងប្រទេសនេះចាប់ពីថ្ងៃទី ១៤ ខែមករាខាងមុខនេះ។

ទីក្រុងហាណូយ ដាក់ពង្រាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូស ទីក្រុងហាណូយ ដាក់ពង្រាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូស
ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម ក្មេងជំទង់ដែលមានអាយុពី១២ ទៅ១៧ឆ្នាំ នៅកម្ពុជាត្រូវបានជំរុញអោយចាក់វ៉ាក់សាំងអោយបានលឿនដើម្បីសម្រេចបានប្រព័ន្ធភាពស៊ាំរួម

យោងតាមក្រសួងសុខាភិបាលកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមអនុវត្ត​ចំពោះ​កម្លាំង​នៅជួរមុខ រួមមានមន្ត្រីរដ្ឋាភិបាល និងមូលដ្ឋាន បុគ្គលិកពេទ្យ កងទ័ព និងប៉ូលីស និងមនុស្សចាស់។

កម្ពុជាអំពាវនាវក្រុមដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យចាក់វ៉ាក់សាំងដូសទី៤
បុគ្គលិកសុខាភិបាលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ (រូបថតឯកសារ៖ vnanet.vn)

ក្នុងសុន្ទរកថាដែលផ្សាយផ្ទាល់តាមទូរទស្សន៍ជាតិកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា រហូតមកទល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron ចំនួន ៣ ករណីបន្ថែមទៀត ដែលនាំឱ្យចំនួនអ្នកឆ្លងរាលដាលមេរោគបំប្លែងថ្មី Omicron សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ១៨៣ ករណី។

ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជាបានបើកដំណើរការឡើងវិញនូវរាល់សកម្មភាពសេដ្ឋកិច្ច និងសង្គម ដោយសារមានអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង។ យោងតាមក្រសួងសុខាភិបាលកម្ពុជា រហូតមកទល់បច្ចុប្បន្ននេះ ប្រជាជនចំនួន ១៤.២៨ លាននាក់ (ឬ ៨៩.២%) នៃប្រជាជនចំនួន ១៦ លាននាក់របស់ប្រទេសនេះ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងហោចណាស់មួយដូសហើយ។ ក្នុងនោះមនុស្សចំនួន ១៣.៦៨ លាននាក់ (ឬ ៨៥.៥%) បានចាក់វ៉ាក់សាំងពីរដូស ដែលក្នុងនោះមនុស្ស ៣.៩១ លាននាក់ (ឬ ២៤.៤%) បានចាក់ដុសជម្រុញហើយ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត