Trending now

ហាងឬឱសថស្ថាននៅកម្ពុជា ត្រូវបិទទ្វារមួយជីវិត បើនៅតែលក់ម៉ាសឡើងថ្លៃ

07:09 | 26/03/2020 (សរុបដោយវិច្ឆិកា)

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានប្រកាសថា រាជរដ្ឋាភិបាល កំពុងពិចារណាថា តើនឹងត្រូវមានវិធានការយ៉ាងណាចំពោះអ្នកដែលឆ្លៀតឱកាសលក់ម៉ាសឡើងថ្លៃហួសហេតុ នៅក្នុងគ្រាអាសន្នបែបនេះ ខណៈដែលហាង ឬឱសថស្ថាននោះនឹងត្រូវបិទមិនអោយរកស៊ីមួយជីវិតតែម្តង។

ហាង ឬឱសថស្ថាន នឹងប្រឈមការបិទទ្វារមួយជីវិត បើនៅតែលក់ម៉ាសឡើងថ្លៃ។

សម្តេច​បាន​បន្ត​ថា «​រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ពិនិត្យ​មើល​មាត្រា​២២​នៃ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ពី​ការ​ដាក់​ប្រទេស​នៅ​ក្នុង​គ្រាអាសន្ន បើ​រាជរដ្ឋាភិបាល​ទប់ទល់​នឹង​ស្ថានការណ៍ កូ​វី​ដ​១៩ មិន​ជាប់​។ មួយវិញទៀត រដ្ឋមន្ត្រី ក្រសួងសុខាភិបាល និង​ពលរដ្ឋ អាច​រាយការណ៍​មក​កាន់​ផេ​ក​សម្តេច​ផ្ទាល់ ថា​តើ​មាន​ហាង​ឬ​ឱ​សង​ស្ថាន​ណាខ្លះ​ដែល​លក់​ម៉ាស ឡើងថ្លៃ​ជ្រុល​»​។

ការ​ប្រកាស​យ៉ាង​ខ្លាំងក្លា​បែប​នេះ ក្រោយ​ពេល​ដែល​មានការ​រិះគន់​យ៉ាង​ចាស់ ពី​សាធារណៈជន​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​បុក ចំពោះ​តម្លៃ​ម៉ាស និង​សម្ភារៈ​សម្រាប់​ការពារ​ការ​ឆ្លង​ពី​វីរុស​កូ​វី​ដ​១៩ ដែល​ត្រូវ​អាជីវករ​និង​ម្ចាស់​ឱសថស្ថាន​មួយ​ចំនួន​ក្នុង​តម្លៃ​ថ្លៃ​ហួសហេតុ​ពេក​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពាណិជ្ជកម្មកសិផលវៀតណាម-កម្ពុជា៖ ការនាំចេញកើនឡើងយ៉ាងខ្លាំង ប៉ុន្តែឱនភាពពាណិជ្ជកម្មនៅតែមានទំហំធំ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បង្ហាញបញ្ហា
សំណើរបង្រៀនភាសាខ្មែរ ថៃ ឥណ្ឌូនេស៊ី នៅវិទ្យាល័យ
សម្របសម្រួល និងសម្របសម្រួលការរៀបចំសមាជរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់
ធ្វើឱ្យការទូតរបស់ប្រជាជនហាណូយក្លាយជាចំណុចលេចធ្លោរបស់ជាតិ
កម្ពុជាស្នើបើកជើងហោះហើរបន្ថែមទៅកាន់វៀតណាមដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍