មហាសន្និបាតសមាគមមិត្តភាពវៀតណាម-សិង្ហបុរីអាណត្តិ ២០២១-២០២៦

00:00 | 20/11/2021 ហេង វុធ្ធី

យុគសម័យ - នាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-សិង្ហបុរី (សមាគម) បានបើកមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២ អាណត្តិ ២០២១-២០២៦ តាមទម្រង់ផ្ទាល់មុខ និងតាមអ៊ីនធឺណិត។ លោក Vu Viet Ngoan ត្រូវបានជ្រើសរើសជាប្រធានសមាគមឡើងវិញសម្រាប់អាណត្តិថ្មី។

វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
សិង្ហបុរី ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី០ទៅ១%សម្រាប់ឆ្នាំ២០១៩នេះ សិង្ហបុរី ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី០ទៅ១%សម្រាប់ឆ្នាំ២០១៩នេះ
មហាសន្និបាតសមាគមមិត្តភាពវៀតណាម-សិង្ហបុរីអាណត្តិ ២០២១-២០២៦
សមាជសមាគមមិត្តភាពវៀតណាម-សិង្ហបុរីអាណត្តិ ២០២១-២០២៦

នាព្រឹកថ្ងៃទី ១៨ វិច្ឆិកា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-សិង្ហបុរីបានបើក មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ២ អាណត្តិ ២០២១-២០២៦ ក្នុងទម្រង់ផ្ទាល់មុខ និងតាមអ៊ីនធឺណិត។ លោក Vu Viet Ngoan ត្រូវបានជ្រើសរើសជាប្រធានសមាគមឡើងវិញសម្រាប់អាណត្តិថ្មី។

នៅមហាសន្និបាត គណៈប្រតិភូបានស្តាប់ និងពិភាក្សាលើរបាយការណ៍បូកសរុបការងារសម្រាប់អាណត្តិ ២០១៤-២០២១ និងសេចក្តីព្រាងទិសដៅការងារសម្រាប់អាណត្តិ ២០២១-២០២៦។

សមាគមមិត្តភាពវៀតណាម-សិង្ហបុរី ត្រូវបានបង្កើតឡើងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះមក សមាគមបានអនុវត្តសកម្មភាពដ៍សម្បូរបែប និងស៊ីជម្រៅជាច្រើនទាក់ទងនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងអត្ថន័យជាក់ស្តែង ដូចជាការផ្លាស់ប្តូរវប្បធម៌ ការផ្លាស់ប្តូរអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងសហគមន៍ធុរកិច្ចទាំងពីរ។

អញ្ជើញថ្លែងមតិនៅមហាសន្និបាត ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោក Nguyen Phuong Nga បានឲ្យដឹងថា ក្នុងអាណត្តិចុងក្រោយនេះ សមាគមមិត្តភាពវៀតណាម-សិង្ហបុរីបានធ្វើការយ៉ាងសកម្មដើម្បីមានទិសដៅប្រតិបត្តិការជាក់លាក់ ស្វែងរក និងបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូ។ សមាគមបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងស្រុកនិងបរទេស រៀបចំសកម្មភាពជាច្រើនយ៉ាងទូលំទូលាយ និងស៊ីជម្រៅលើវិស័យនយោបាយ ការផ្លាស់ប្តូរអាជីវកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល ការអភិវឌ្ឍន៍សប្បុរសធម៌ និងទទួលបានលទ្ធផលគួរឱ្យគោរពជាច្រើន។

ក្នុងឱកាសនេះ ប្រធានសហភាពអង្គការមិត្តភាពវៀតណាម បានប្រគល់បដាសមាគមមិត្តភាព វៀតណាម-សិង្ហបុរីដល់សមូហភាព; លោក Vu Viet Ngoan (ប្រធានសមាគម) និងលោក Nguyen Duc Hung (អនុប្រធាន និងជាអគ្គលេខាធិការសមាគម) បានប្រគល់មេដាយអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិ”

ហេង វុធ្ធី

Thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ