Trending now

សិង្ហបុរី ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពី០ទៅ១%សម្រាប់ឆ្នាំ២០១៩នេះ

16:27 | 14/08/2019 (សរុបដោយវិច្ឆិកា)

ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី បានទម្លាក់ការព្យាករអំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ២០១៩នេះ ដែលអាចនឹងកើនឡើងក្នុងរង្វង់ពី០ទៅ១%ប៉ុណ្ណោះ ដែលជាកំណើនទាបបំផុត ។

កប៉ាល់​ដឹក​កុងតឺន័រ​កំពុង​បើកបរ​នៅ​ជិត​ឆ្នេរ​សិង្ហបុរី​។ (ប្រភព៖ AFP)


រដ្ឋាភិបាល​សិង្ហបុរី​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​រំពឹងថា សេដ្ឋកិច្ច​នឹង​កើនឡើង​ពី ០ ទៅ ១ ភាគរយ​នៅ​ឆ្នាំនេះ ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ចំនួន ១,៥ ទៅ ២,៥ ភាគរយ​ដែល​បាន​ព្យាករ​ពី​ពេលមុន ដែល​បង្ហាញ​ការកែតម្រូវ​ការធ្លាក់ចុះ​លើក​ទី ២ នៅ​ឆ្នាំនេះ​។ សេដ្ឋកិច្ច​សិង្ហបុរី​បាន​កើនឡើង​ ៣,២ ភាគរយ​កាលពី​ឆ្នាំ​ ២០១៨​។

សិង្ហបុរី​ដែល​មជ្ឈមណ្ឌល​ការនាំចេញ​មួយ​ងាយ​ទទួលរង​ភាព​រសើប​ខ្លាំង​ដោយសារ​វិបត្តិ​ខាងក្រៅ ហើយ​ជាធម្មតា​ប្រទេស​នេះ​ស្ថិតក្នុង​ទីតាំង​ដំបូង​គេ​ក្នុងចំណោម​ផ្សេងៗ​នៅ​អាស៊ី​ជាច្រើន ដែល​ត្រូវ​បាន​រង​ផលប៉ះពាល់​ក្នុងអំឡុង​ធ្លាក់ចុះ​សេដ្ឋកិច្ច​ពិភពលោក មុន​ពេល​រលក​ផលប៉ះពាល់​នេះ​ជះ​ឥទ្ធិពល​ទៅដល់​ប្រទេស​ផ្សេងទៀត​ក្នុង​តំបន់​។

ការនាំ​ចេញពី​ប្រទេស​សិង្ហបុរី​បាន​ធ្លាក់ចុះ ខណៈ​ដែល​សេដ្ឋកិច្ច​បានទទួល​រង​ការធ្លាក់ចុះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ត្រីមាស​ទី ២ ធៀប​នឹង​ត្រីមាស​ទី​ ១ ដោយសារ​តែ​ជម្លោះ​របស់​ទីក្រុង​ប៉េកាំង​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន ដែល​បាន​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក​ដ៏​ស្មុគស្មាញ​។

ក្រសួង​ពាណិជ្ជកម្ម​សិង្ហបុរី​ឲ្យ​ដឹងថា​៖ «​ចក្ខុវិស័យ​កំណើន​របស់​ទីផ្សារ​កំពុង​ស្ទុះ​ងើប​ខ្លាំង​សំខាន់ និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍ និង​ប្រទេស​ចិន កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ មួយ​ផ្នែក​ដោយសារតែ​ការកើនឡើង​ខ្លាំង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​»​។

ដោយ​លើក​ពី​សេចក្ដី​ប្រកាស​របស់លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នៅ​ខែ​នេះ​ថា​លោក​នឹង​ហូតពន្ធ​នាំចូល​លើ​ការនាំ​ចូល​ពី​ប្រទេស​ចិន​តម្លៃ ៣០០ ពាន់​លាន​ដុល្លារ​បន្ថែម ក្រសួង​បាន​ព្រមាន​ថា​៖ «​ភាពមិន​ច្បាស់លាស់ និង​ហានិភ័យ​ធ្លាក់ចុះ​នៅក្នុង​សេដ្ឋកិច្ច​ពិភពលោក​បាន​កើនឡើង​ចាប់តាំងពី​រយៈពេល ៣ ខែ​កន្លងមក​»​។

ក្រសួង​បន្តថា​៖ «​កត្តា​នេះ​អាច​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​លើ​ពាណិជ្ជកម្ម និង​ទំនុកចិត្ត​ពិភពលោក ដោយសារ​តែ​ផលប៉ះពាល់​អវិជ្ជមាន​លើ​ពាណិជ្ជកម្ម​ពិភពលោក និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​»​។

ប្រទេស​សិង្ហបុរី​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ជាពិសេស​ដោយ​ការធ្លាក់ចុះ​តម្រូវការ​ទំនិញ​អេឡិចត្រូនិក ដែល​ជា​ទំនិញ​នាំចេញ​ដ៏សំខាន់​មួយ​ដែលមាន​សារៈសំខាន់​ចំពោះ​វិស័យ​ផលិតកម្ម​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់