Trending now

វៀតណាម - សិង្ហបុរី៖ កិច្ចពិគ្រោះយោបល់នយោបាយ លើកទី ១២ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

06:16 | 15/08/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - អនុវត្តន៍តាមកិច្ចព្រមព្រៀងរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ នាថ្ងៃទី ១៤ ខែសីហា នៅប្រទេសសិង្ហបុរី អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបូរី លោក Chee Wee Kiong បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយវៀតណាម - សិង្ហបុរី លើកទី ១២។

អនុរដ្ឋមន្រ្តីលោក Nguyen Quoc Dungនិងរដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបូរី លោក Vivian Balakrishnan (រូបថតៈ VGP)

ក្នុងកិច្ចពិគ្រោះយោបល់នយោបាយលើកនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung និងលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរី លោក Chee Wee Kiong បានផ្លាស់ប្តូរមតិយ៉ាងទូលំទូលាយនូវទំនាក់ទំនងទ្វេភាគីក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរបានឯកភាពគ្នា ខិតខំប្រឹងប្រែងដើម្បីនាំភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម - សិង្ហបុរី អោយកាន់តែស៊ីជម្រៅ ដោយឈរលើមូលដ្ឋានបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងសាមគ្គីភាពនិងតួនាទីជាមជ្ឈភាពរបស់អាស៊ាន។ ម្យ៉ាងវិញទៀត បង្កើនកិច្ចសហប្រតិបត្តិការលើបញ្ហាយុទ្ធសាស្ត្រក្នុងបរិបទដែលតំបន់និងអន្តរជាតិកំពុងបម្រែបម្រួលយ៉ាងស្មុគស្មាញ។

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung បានស្នើអោយភាគីទាំងពីរ បន្តខិតខំប្រឹងប្រែង ជំរុញការបំពេញបន្ថែមរវាងសេដ្ឋកិច្ចទាំងពីរ រួមទាំងបង្កលក្ខណៈងាយស្រួលថែមទៀតសម្រាប់ទំនិញរបស់ប្រទេសនីមួយៗ ឈានចូលទីផ្សាររបស់គ្នាទៅវិញទៅមក ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ចំណែកឯ លេខាធិការអចិន្រ្តៃយ៍លោក Chee Wee Kiong បានសង្កត់ធ្ងន់លើបំណងប្រាថ្នា ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ពាណិជ្ជកម្ម ផលិតផលកសិកម្ម ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងជាពិសេសវិស័យថ្មីនិងសំខាន់នៃយុគសម័យបដិវត្តន៍ឧស្សាហកម្ម ៤.០ ដូចជាសហគ្រិនភាព ទីក្រុងឆ្លាតវៃ បច្ចេក វិទ្យាហិរញ្ញវត្ថុ និងសន្តិសុខបណ្តាញជាដើម។

ក្នុងឱកាសនេះ ប្រធានប្រតិភូទាំងពីររូប បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលទទួលបានពីកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ (AMM-52) នៅទីក្រុងបាងកកនៃប្រទេសថៃនាពេលកន្លងមក។ ទាក់ទងនឹងបម្រែបម្រួលថ្មីៗនេះ នៅសមុទ្រខាងកើត ភាគីទាំងពីរបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយអំពាវនាវអោយមានភាពអត់ធ្មត់ មិនគំរាមកំហែងប្រើអំពើហឹង្សាឬប្រើអំពើហឹង្សា ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ម្យ៉ាងវិញទៀត អនុវត្តន៍យ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការចរចាដើម្បីទទួលបានក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ដែលមានប្រសិទ្ធិភាព ជាក់ស្តែងនិងសមស្របនឹងច្បាប់អន្តរជាតិ។ អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ក៏បានវាយតម្លៃខ្ពស់ ចំពោះគោលជំហររបស់សិង្ហបុរី លើបញ្ហាសមុទ្រខាងកើត ដោយបង្ហាញការទទួលខុសត្រូវនិងតួនាទីយ៉ាងសកម្មរបស់ខ្លួនក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាសាមគ្គីភាពនិងភាពរឹងមាំរបស់សហគមន៍អាស៊ាន។

អនុរដ្ឋមន្ត្រី លោក Nguyen Quoc Dung សរសេរចំណាប់អារម្មណ៍នៅឯក្រសួងការបរទេសសិង្ហបុរី (រូបថតៈ TTXVN)

ភាគីទាំងពីរកបានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនិងពោរពេញទៅដោយប្រសិទ្ធភាពរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដោយរួមចំណែកជាវិជ្ជមានដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី។ ប្រធានប្រតិភូទាំងពីររូប បានព្រមព្រៀងធ្វើកិច្ចពិភាក្សានយោបាយលើកទី ១៣ នៅប្រទេសវៀតណាម នាឆ្នាំ ២០២០ ខាងមុខ។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung និងគណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមជាមួយលោក Vivian Balakrishnan រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី។ ក្នុងជំនួបនេះ លោករដ្ឋមន្រ្តី Vivian Balakrishnan ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តសិង្ហបុរី - វៀតណាម ជាមួយផលប្រយោជន៍របស់គ្នាទៅវិញទៅមក។ លោក Balakrishnan បានវាយតម្លៃខ្ពស់និងជឿជាក់ថា ជាមួយសមិទ្ធផលនៃការអភិវឌ្ឍរបស់វៀតណាមក៏ដូចជាតួនាទីអន្តរជាតិរបស់ខ្លួននោះ វៀតណាមនឹងអនុវត្តន៍ប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១ ជាក់ជាពុំខាន៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស