សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានម្ចាស់ការ និងច្នៃប្រឌិតក្នុងបរិបទថ្មី

08:32 | 12/11/2021 ឌីណា

យុគសម័យ - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ាបានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសជាតិលើកទី២ អាណត្តិ២០២១-២០២៦ ប្រកបដោយជោគជ័យ តាមទម្រង់ជួបផ្ទាល់មុខ និងតាមអ៊ីនធើណិត។

កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមនៃមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច កិច្ចប្រជុំកំពូលកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាមនៃមន្ត្រីជាន់ខ្ពស់សេដ្ឋកិច្ច
សេចក្តីថ្លែងការណ៍រួមវៀតណាម - មីយ៉ាន់ម៉ា សេចក្តីថ្លែងការណ៍រួមវៀតណាម - មីយ៉ាន់ម៉ា
សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានម្ចាស់ការ និងច្នៃប្រឌិតក្នុងបរិបទថ្មី
លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធាន VUFO អញ្ជើញថ្លែង​សុន្ទរកថា ក្នុងសន្និបាតតំណាងទូទាំងប្រទេសជាតិលើកទី ២ អាណត្តិ ២០២១-២០២៦ សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា។

របាយការណ៍នៅសន្និបាតបានបង្ហាញថា ក្នុងអាណត្តិកន្លង​ទៅ ឈរលើមូលដ្ឋាននៃគោលនយោបាយ និងគោលការណ៍កិច្ចការបរទេសរបស់បក្ស និងរដ្ឋ ក្រោមការដឹកនាំរបស់ VUFO សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន រួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការលើកកម្ពស់ទំនាក់ទំនង​ភាព​ដៃគូ​សហប្រតិបត្តិការគ្រប់ជ្រុង​ជ្រោយ បង្កើនការយល់ដឹង និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ថ្លែងមតិនៅសន្និបាតនេះ លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga បានសម្តែងការឯកភាពខ្ពស់ចំពោះទិសដៅ និងភារកិច្ចរបស់សមាគមក្នុងអាណត្តិ ២០២១-២០២៦ ដែលសន្និបាតបានពិភាក្សា និងអនុម័ត។

ដោយទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់គណៈកម្មការដឹក​នាំរបស់សមាគម ក្នុងអាណត្តិដំបូង លោកស្រីឯកអគ្គរដ្ឋទូតបានអះអាងថា ចាប់តាំងពីបង្កើតឡើងមក សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ាបានស្រាវជ្រាវយ៉ាងសកម្ម និងតាមដានយ៉ាងដិតដល់នូវស្ថានភាពអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរ ដាក់ចេញទិសដៅការងារជាក់លាក់ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូ ដើម្បីមានសកម្មភាពជាក់ស្តែងជាច្រើន ក្នុងវិស័យវិនិយោគ ពាណិជ្ជកម្ម វប្បធម៌ និងការអប់រំ។

សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានម្ចាស់ការ និងច្នៃប្រឌិតក្នុងបរិបទថ្មី
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga តាងនាមឱ្យ VUFO ប្រគល់មេដាយអនុស្សាវរីយ៍ និងប័ណ្ណសរសើរដល់សមាគម និងបុគ្គលដែលមានស្នាដៃឆ្នើម ក្នុងអាណត្តិកន្លងទៅ។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ជឿជាក់ថា គណៈកម្មការដឹក​នាត្តិថ្មីរបស់សមាគម ក្រោមការដឹកនាំរបស់លោកប្រធាន Chu Cong Phung នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនបានល្អ ដឹកនាំសមាគមអនុវត្តសកម្មភាពជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើន រួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់សែ​ស៊ីជម្រៅថែមទៀត៕

ឌីណា

thoidai

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ