Trending now
ប្រគល់មេដាយជូនឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម លោកស្រី Deborah Paul
យុគសម័យ - លោកស្រីឯកអគ្គរដ្ឋទូត Deborah Paul បានរួមចំណែកជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកាណាដាលើគ្រប់វិស័យចាប់ពីនយោបាយ-ការទូត រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ-ការពារជាតិ សុខាភិបាល។
ខេត្ត Cao Bang រំពឹងថា អង្គការ VUFO តភ្ជាប់ និងណែនាំជាមួយអង្គការក្រៅរដ្ឋាភិបាលបរទេស
យុគសម័យ - នាថ្ងៃទី ១៤ ខែធ្នូ នៅរដ្ឋធានី Ha Noi សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន មន្ទីរកិច្ចការប្រទេស មន្ទីរផែនការ និងមន្ទីរវិនិយោគខេត្ត Cao Bang ដើម្បីផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងផែនការអនុវត្តការងារមិនមែនរដ្ឋាភិបាល (NGOs) ក្នុងកំឡុងឆ្នាំ ២០២២-២០២៥។
ប្រគល់ «មេដាយដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជន» ជូនឯកអគ្គរដ្ឋទូតម៉ិកស៊ិក ប្រចាំនៅវៀតណាម
យុគសម័យ - នាថ្ងៃទី ២៣ ខែវិច្ឆិកា ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga បានប្រគល់«មេដាយដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជន» ជូនឯកអគ្គរដ្ឋទូត Sara Valdes Bolano ក្នុងឱកាសដែលឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិការងារនៅវៀតណាម។
សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ា បានម្ចាស់ការ និងច្នៃប្រឌិតក្នុងបរិបទថ្មី
យុគសម័យ - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅរដ្ឋធានី Ha Noi សមាគមមិត្តភាពវៀតណាម-មីយ៉ាន់ម៉ាបានរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសជាតិលើកទី២ អាណត្តិ២០២១-២០២៦ ប្រកបដោយជោគជ័យ តាមទម្រង់ជួបផ្ទាល់មុខ និងតាមអ៊ីនធើណិត។
ពិធីប្រគល់មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ”ដល់លោកឯកអគ្គរដ្ឋទូតការីកាហ៊ីលូយូតាមេដាយ
យុគសម័យ- នាថ្ងៃទី ១០ ខែសីហា នៅរដ្ឋធានី Ha Noi ក្នុងនាមគណៈប្រធាននៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាម លោកស្រី ឯកអគ្គរដ្ឋទូត Nguyen Phuong Nga - ប្រធានសម្ព័ន្ធអង្គការមិត្តវៀតណាមបានប្រគល់មេដាយអនុស្សាវរីយ៍ “ ដើម្បីសន្តិភាពនិងមិត្តភាពរវាងប្រជាជាតិ” ជូនដល់លោកឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប្រចាំសាធារណរដ្ឋហ្វាំងឡង់នៅវៀតណាម Kari Kahiluoto ។
រួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនិងអភិវឌ្ឍន៍
យុគសម័យ - នោះគឺជាខ្លឹមសារសំខាន់នៃកិច្ចប្រជុំតាមអ៊ិនធរណេត ថ្នាក់ដឹកនាំបណ្តាអង្គការមិត្តភាពប្រជាជន អាស៊ាន - ចិនលើប្រធានបទ៖ «រួបរួមគ្នាដើម្បីប្រឆាំងនឹងជំងឺរាតត្បាត លើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ច និងការពារសន្តិភាពស្ថិរភាពការប្តេជ្ញាចិត្តនិងការអភិវឌ្ឍន៍តំបន់និងពិភពលោក» ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣០ ខែកក្កដាក្នុងឱកាសខួបលើកទី ៣០ នៃទំនាក់ទំនងកិច្ចសន្ទនារវាងអាស៊ាននិងចិន។
លោកស្រីប្រធាន VUFO Nguyen Phuong Nga ៖ អាវផាយរបស់វៀតណាមសក្តិសមជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ
យុគសម័យ - នាថ្ងៃទី ៣ ខែមិនា នៅរដ្ឋធានី Ha Noi សារមន្ទីនារីវៀតណាមបានរៀបចំពិធីទទួលរូបភាព ឯកសារនិងវត្ថុអនុស្សាវរីយ៍ ក្រោមប្រធានបទ“ការចងចាំនិងបេតិកភណ្ឌ” របស់បុគ្គលចំនួន ២៣ នាក់ដែលជាអ្នកការទូត អ្នកថតរូប វេជ្ជបណ្ឌិត អ្នករចនាម៉ូតអាវផាយ ។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga (អតីតអនុរដ្ឋមន្រ្តីក្រសួងការបរទេស) ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមបានអញ្ជើញចូលរួមនិងប្រគល់វត្ថុតាង និងថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ។
ព័ត៌មានបានអានច្រើន
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
យុគសម័យ - ថ្ងៃទី ១៨ ខែកក្កដា មជ្ឈមណ្ឌលជម្រុញកិច្ចសហប្រតិបត្តិការវប្បធម៌ អប់រំវៀតណាម - ជប៉ុន VJCE បានចេញមុខជាផ្លូវការនូវការិយាល័យតំណាងនៅឯរាជធានី Hanoi បើកចេញនូវដំណាក់កាលថ្មីនៅក្នុងសកម្មភាពតភ្ជាប់ការអប់រំ វប្បធម៌ព្រមទាំងការផ្លាស់ប្តូរប្រជាជនរវាងវៀតណាមនិងជប៉ុន។
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
យុគសម័យ - ថ្មីៗនេះ នៅឯរាជធានី Seoul គណៈកម្មាធិការប្រជាជនខេត្ត Hung Yen សម្របសម្រួលជាមួយនិងនាយកដ្ឋានជម្រុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ទីភ្នាក់ងារជម្រុញពាណិជ្ជកម្មព្រមទាំងការវិនិយោគកូរ៉េខាងត្បូង KOTRA ចាត់តាំងសន្និបាតជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មខេត្ត Hung Yen។
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
យុគសម័យ - ប្រសិនបើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយត្រូវការពេលរៀបចំជាង ១០ ឆ្នាំនោះ ផ្នែកនៃពេលវេលាដ៏មានសារៈសំខាន់បំផុតគឺមិនត្រឹមតែស្ថិតនៅលើការរចនា ការស្ថាបនា ឬក៏ការដំឡើងឧបករណ៍ប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើការរៀបចំមនុស្ស។ ពីព្រោះរោងចក្រមួយទោះបីជាទំនើបដល់កម្រិតណាក៏ដោយក៏មិនអាចដំណើរការប្រតិបត្តិការប្រកបដោយសុវត្ថិភាពបានឡើយ ប្រសិនបើខ្វះខាតជួរអ្នកជំនាញការដែលមានសមត្ថភាពគ្រប់គ្រាន់ ទទួលបានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមក្បួនខ្នាតព្រមទាំងជ្រាបចូលជ្រៅនូវវប្បធម៌សុវត្ថិភាព។
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
យុគសម័យ - យោងតាមអ្នកជំនាញការ វដ្តកំណើនសេដ្ឋកិច្ចបន្ទាប់នៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នឹងត្រូវបានកំណត់រូបរាងដោយក្រុម ៥ ប្រទេស រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃព្រមទាំងហ្វីលីពីន។
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
យុគសម័យ - ក្រោយពេលបង្កើនភាពល្អឥតខ្ចោះជាមូលដ្ឋាននូវប្រព័ន្ធស្ថាប័នសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថលរួចមក នោះការផ្តោតអារម្មណ៍នាពេលបច្ចុប្បន្នគឺការដោះស្រាយបណ្តាចំណុចស្ទះនៅក្នុងដំណើរការដាក់ឱ្យដំណើរការអនុវត្ត នាំយកបណ្តាយន្តការនិងគោលនយោបាយឱ្យឈានចូលទៅក្នុងជីវភាពរស់នៅយ៉ាងឆាប់រហ័ស ព្រមទាំងបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍។