ទីក្រុងនិងខេត្តចំនួន ៥ សាកល្បងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ

19:00 | 05/11/2021 ឌីណា

យុគសម័យ - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh ទើបនឹងបានឯកភាពលើគោលនយោបាយសាកល្បង ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម តាមសំណើរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ស្តីពីការណែនាំបណ្តោះអាសន្នការសាកល្បងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ​មកកាន់វៀតណាម។

ខេត្ត Quang Ninh បន្តជើងហោះហើរពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញចាប់ពីថ្ងៃទី ២៧ ខែតុលាឡើងវិញ ខេត្ត Quang Ninh បន្តជើងហោះហើរពាណិជ្ជកម្មជាមួយទីក្រុងហូជីមិញចាប់ពីថ្ងៃទី ២៧ ខែតុលាឡើងវិញ
វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១ វៀតណាមឈ្នះរង្វាន់ធំៗ នៃពានរង្វាន់ World Travel Awards (ពានរង្វាន់ទេសចរណ៍ពិភពលោក) ឆ្នាំ ២០២១
ទីក្រុងនិងខេត្តចំនួន ៥ សាកល្បងទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ
ភ្ញៀវទេសចរអន្តរជាតិអាចអញ្ជើញមកទីក្រុងកោះ Phu Quoc ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១

តាមនោះ ដំណើរ​សាកល្បង ដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ នឹងបានអនុវត្តជា ៣ ដំណាក់កាល៖

ដំណាក់កាលទី ១ (ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១) វៀតណាមនឹងសាកល្បងទទួលស្វាគមន៍ភ្ញៀវអន្តរជាតិក្រោមកម្មវិធីទេសចរណ៍ជាកញ្ចប់ តាមរយៈជួលជើងហោះហើរ និងពាណិជ្ជកម្មអន្តរជាតិក្នុងតំបន់ កន្លែងសេវាកម្មទេសចរណ៍​បាន​ជ្រើសរើស នៅទីក្រុង Phu Quoc (ខេត្តKien Giang) ខេត្ត Khanh Hoa ខេត្ត Quang Nam ទីក្រុង Da Nang ខេត Quang Ninh។

ដំណាក់កាលទី ២ (ចាប់ពីខែមករា ឆ្នាំ ២០២២​) ការពង្រីកកន្លែង​ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ ការតភ្ជាប់គោលដៅទេសចរ តាមរយៈជួលជើងហោះនិងពាណិជ្ជកម្មអន្តរជាតិ។ ភ្ញៀវអាចចូលរួមក្នុងកម្មវិធីទេសចរណ៍តភ្ជាប់នឹងគោលដៅជាច្រើន បន្ទាប់ពីបញ្ចប់កម្មវិធីដំណើរកម្សាន្តនៅគោលដៅទេសចរដំបូង ក្នុងរយៈពេល ៧ ថ្ងៃ (នាពេលខាងមុខ ការតភ្ជាប់នឹងខេត្ត Kien Giang, ទីក្រុង Nha Trang ខេត្ត Da Nang, ខេត្ត Quang Nam, ខេត្ត Quang Ninh) និងអាចបន្ថែមតំបន់មួយចំនួនទៀត (ប្រសិនបើអាច​ឆ្លើយតបនឹងលក្ខខណ្ឌ ហើយមានសំណើដើម្បីស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិ)។

ក្នុងដំណាក់កាលទី ៣ វៀតណាមនឹងបើកឡើងវិញយ៉ាងពេញលេញសម្រាប់ទីផ្សារទេសចរណ៍អន្តរជាតិ។ ពេលវេលាចាប់ផ្តើមនៃដំណាក់កាលទី ៣ នឹងផ្អែកលើស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត និងលើការវាយតម្លៃលទ្ធផលនៃការស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិក្នុងពីរដំណាក់កាលចំនួនពីរខាងលើ។

នៅពេលចូលប្រទេសវៀតណាម ភ្ញៀវត្រូវធានាលក្ខខណ្ឌចាំបាច់មួយចំនួន ដើម្បីធានាសុវត្ថិភាពក្នុងការបង្ការ និងប្រយុទ្ធប្រឆាំង​នឹងជំងឺកូវីដ-១៩៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ