យុគសម័យ - ជនជាតិវៀតណាម ទោះបីជាទៅដល់ទីណាក៏ដោយ ក៏តែងតែបែរមករកមាតុភូមិជានិច្ច។ ហេតុដូច្នេះហើយ រាល់ពេលដែលមានគ្រោះមហន្តរាយធម្មជាតិ ឬជំងឺរាតត្បាតកើតឡើងនៅក្នុងប្រទេស សហគមន៍ជនជាតិវៀតណាមនៅឯបរទេស តែងតែនាំគ្នាចូលរួមវិភាគទាន និងគាំទ្រដល់ជនរួមជាតិយ៉ាងឆាប់រហ័ស ក្រោយការអំពាវនាវរបស់រណសិរ្សមាតុភូមិ (MTTQ) វៀតណាម។
| សំណើបង្កើតយន្តការបញ្ចេញអស់សក្តានុពលនៃធនធានអាណិកជន និងលើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន ពណ៌សម្បុរវៀតណាមលេចធ្លោក្នុងពិធីបុណ្យវប្បធម៌សកល Seongnam (កូរ៉េខាងត្បូង) |
ទឹកចិត្តជនឆ្ងាយស្រុក
នាថ្ងៃដំបូងនៃដើមខែតុលា ឆ្នាំ ២០២៥ នៅពេលព័ត៌មានស្តីពីការខូចខាតដោយសារខ្យល់ព្យុះ និងទឹកជំនន់បន្តបន្ទាប់នៅភាគកណ្តាល និងតំបន់ខ្ពង់រាបកណ្តាល បានលេចឡើងនៅលើបណ្តាសារព័ត៌មាន សហគមន៍ជនជាតិវៀតណាមនៅប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមយុទ្ធនាការកៀរគរជាបន្ទាន់ ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅក្នុងប្រទេស។ មុននោះ គណៈប្រធាននៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេស រួមដៃគ្នាជួយឧបត្ថម្ភដល់ប្រជាជននៅភាគកណ្តាល និងតំបន់ Tay Nguyen ដែលរងការខូចខាតដោយសារគ្រោះទឹកជំនន់។
ក្រុមការងារកៀរគរនៃសមាគមសប្បុរសធម៌ Senvang Berlin បានដើរកាត់ទីតាំងស៊ាំៗជាច្រើនរបស់ជនជាតិវៀតណាមនៅទីក្រុងប៊ែរឡាំង។ នៅវត្ត Pho Da ក្រោយការបំផុសចលនាបានប៉ុន្មានម៉ោង ចំនួនទឹកប្រាក់វិភាគទានបានឡើងដល់ ២,០០០ អឺរ៉ូ។ នៅយានដ្ឋានជួសជុលរថយន្តមួយរបស់ជនជាតិវៀតណាម ម្ចាស់យានដ្ឋានបានផ្ញើប្រាក់ ១,០០០ អឺរ៉ូ រួចពោលយ៉ាងខ្លីថា៖ “ស្រុកកំណើតខ្ញុំនៅភាគកណ្តាល រាល់ពេលឮដំណឹងទឹកជំនន់ គឺដេកមិនលក់ឡើយ”។
នៅតាមភោជនីយដ្ឋានមួយចំនួន ក្រៅពីម្ចាស់ហាង សូម្បីតែក្រុមបុគ្គលិកបម្រើ និងអ្នកជំនួយការចុងភៅ ក៏បានចូលរួមម្នាក់ៗពីរបីសិបអឺរ៉ូផងដែរ។ មានយុវជនខ្លះដែលកើតនៅអាល្លឺម៉ង់ និយាយភាសាវៀតណាមមិនទាន់ច្បាស់ ក៏នៅតែពឹងមនុស្សចាស់ឱ្យជួយបញ្ជូន “១០-២០ អឺរ៉ូ ផ្ញើទៅក្នុងប្រទេស”។
រាល់ការវិភាគទានបែបនេះ ត្រូវបានប្រមូលផ្តុំក្នុងរយៈពេលជាច្រើនថ្ងៃ តាមរយៈបណ្តាសមាគម មជ្ឈមណ្ឌលពាណិជ្ជកម្ម និងក្រុមសហគមន៍វៀតណាមនៅទូទាំងប្រទេសអាល្លឺម៉ង់។ យោងតាមសហព័ន្ធជនជាតិវៀតណាមនៅអាល្លឺម៉ង់ ត្រឹមតែរយៈពេលជិត ៣ សប្តាហ៍ក្រោយការបំផុសចលនា ចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៥ មក បងប្អូនអាណិកជនប្រមូលបានថវិកាជាង ១២០,០០០ អឺរ៉ូ (ប្រហែល ៣,៧ ពាន់លានដុង) ដើម្បីជួយឧបត្ថម្ភជនរួមជាតិដែលរងគ្រោះដោយខ្យល់ព្យុះ និងទឹកជំនន់។
យុទ្ធនាការកៀរគរស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងសហគមន៍ជនជាតិវៀតណាមជាច្រើននៅឯបរទេស។ នៅសាធារណរដ្ឋឆែក ក្រោយការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បណ្តាសមាគមវៀតណាមបានបំផុសចលនាវិភាគទាននៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសហគមន៍មូលដ្ឋានជាច្រើន។
លោក Nguyen Thanh Huong អនុប្រធានសហព័ន្ធសមាគមជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក បានឱ្យដឹងថា ដោយឡែកដំណាក់កាលដំបូង សហគមន៍ប្រមូលបានថវិកាជាង ៤ ពាន់លានដុង ផ្ញើទៅក្នុងប្រទេស។ ក្រោយបណ្តាការវាយលុកនៃខ្យល់ព្យុះបន្ទាប់មក ចំនួនទឹកប្រាក់បានបន្តកើនឡើងដល់ជាង ១០ ពាន់លានដុង។
អ្វីដែលលោក Huong រំលឹកច្រើន មិនមែនជាចំនួនទឹកប្រាក់នោះទេ ប៉ុន្តែគឺជាវិធីដែលសហគមន៍តាមដានការទទួល និងការប្រើប្រាស់ប្រភពជំនួយ។ លោកបានមានប្រសាសន៍ថា៖ "យើងបានបង្កើតគណនីប្រកបដោយតម្លាភាព។ បងប្អូនទាំងអស់នៅពេលដាក់ប្រាក់ចូល សុទ្ធតែដឹងថាចំនួនទឹកប្រាក់ក្នុងនោះកើនឡើងប៉ុន្មានជារៀងរាល់ថ្ងៃ ហើយប្រាក់នោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច។ នៅពេលឃើញគណនីមានតម្លាភាពបែបនេះ បងប្អូនមានការឯកភាព និងគាំទ្រយ៉ាងខ្លាំង"។
យោងតាមគណៈកម្មាធិការរដ្ឋស្តីពីជនជាតិវៀតណាមនៅឯបរទេស ដោយឡែកក្នុងឆ្នាំ ២០២៥ កម្លាំងរីកសុះសាយពីការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានកៀរគរថវិកាជិត ៤៥ ពាន់លានដុង រួមជាមួយទំនិញចាំបាច់ចំនួន ១៥ តោន ពីសំណាក់អាណិកជននៅទូទាំងពិភពលោក។
![]() |
| តំណាងសហព័ន្ធសមាគមជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក ប្រគល់ស្លាកនិមិត្តរូបនៃចំនួនទឹកប្រាក់ ១០,៣ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅក្នុងប្រទេស។ |
យុទ្ធនាការកៀរគរស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងសហគមន៍ជនជាតិវៀតណាមជាច្រើននៅឯបរទេស។ នៅសាធារណរដ្ឋឆែក ក្រោយការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បណ្តាសមាគមវៀតណាមបានបំផុសចលនាវិភាគទាននៅតាមមជ្ឈមណ្ឌលពាណិជ្ជកម្ម និងសហគមន៍មូលដ្ឋានជាច្រើន។
លោក Nguyen Thanh Huong អនុប្រធានសហព័ន្ធសមាគមជនជាតិវៀតណាមនៅសាធារណរដ្ឋឆែក បានឱ្យដឹងថា ដោយឡែកដំណាក់កាលដំបូង សហគមន៍ប្រមូលបានថវិកាជាង ៤ ពាន់លានដុង ផ្ញើទៅក្នុងប្រទេស។ ក្រោយបណ្តាការវាយលុកនៃខ្យល់ព្យុះបន្ទាប់មក ចំនួនទឹកប្រាក់បានបន្តកើនឡើងដល់ជាង ១០ ពាន់លានដុង។
អ្វីដែលលោក Huong រំលឹកច្រើន មិនមែនជាចំនួនទឹកប្រាក់នោះទេ ប៉ុន្តែគឺជាវិធីដែលសហគមន៍តាមដានការទទួល និងការប្រើប្រាស់ប្រភពជំនួយ។ លោកបានមានប្រសាសន៍ថា៖ “យើងបានបង្កើតគណនីប្រកបដោយតម្លាភាព។ បងប្អូនទាំងអស់នៅពេលដាក់ប្រាក់ចូល សុទ្ធតែដឹងថាចំនួនទឹកប្រាក់ក្នុងនោះកើនឡើងប៉ុន្មានជារៀងរាល់ថ្ងៃ ហើយប្រាក់នោះត្រូវបានប្រើប្រាស់យ៉ាងដូចម្តេច។ នៅពេលឃើញគណនីមានតម្លាភាពបែបនេះ បងប្អូនមានការឯកភាព និងគាំទ្រយ៉ាងខ្លាំង”។
យោងតាមគណៈកម្មាធិការរដ្ឋស្តីពីជនជាតិវៀតណាមនៅឯបរទេស ដោយឡែកក្នុងឆ្នាំ ២០២៥ កម្លាំងរីកសុះសាយពីការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានកៀរគរថវិកាជិត ៤៥ ពាន់លានដុង រួមជាមួយទំនិញចាំបាច់ចំនួន ១៥ តោន ពីសំណាក់អាណិកជននៅទូទាំងពិភពលោក។
តម្លាភាពបង្កើតបាននូវទំនុកចិត្ត
យោងតាមទិន្នន័យរបស់រណសិរ្សមាតុភូមិ (MTTQ) វៀតណាម បណ្តាយុទ្ធនាការកៀរគរជួយឧបត្ថម្ភដល់ជនរួមជាតិដែលរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ Bualoi និងទឹកជំនន់នៅភាគកណ្តាលក្នុងឆ្នាំ ២០២៥ បានទទួលថវិកាជាង ៤,២០០ ពាន់លានដុង។ មុននោះ យុទ្ធនាការជួយឧបត្ថម្ភដល់ជនរួមជាតិដែលរងការខូចខាតដោយសារខ្យល់ព្យុះ Yagi ក្នុងឆ្នាំ ២០២៤ ទទួលបានថវិកាជាង ៥,៣០០ ពាន់លានដុង។
ក្រោយខ្យល់ព្យុះ Yagi ឆ្នាំ ២០២៤ គណៈកម្មាធិការកៀរគរសង្គ្រោះមជ្ឈិម បានផ្សព្វផ្សាយជាសាធារណៈនូវបញ្ជីឈ្មោះអ្នកចូលរួមឧបត្ថម្ភជាង ១២,០០០ ទំព័រ នៅលើទំព័រហ្វេសប៊ុក របស់រណសិរ្សមាតុភូមិវៀតណាម។ ក្នុងនោះមានប្រតិបត្តិការចាប់ពីពីរបីពាន់ដុង រហូតដល់រាប់រយលានដុង ដែលបង្ហាញយ៉ាងច្បាស់នូវពេលវេលាផ្ទេរប្រាក់ ចំនួនទឹកប្រាក់ និងខ្លឹមសារឧបត្ថម្ភរបស់បុគ្គល អង្គការ និងសហគ្រាសនានា។
![]() |
| ប្រតិភូអាណិកជនអញ្ជើញចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី X។ |
ការបង្ហាញជាសាធារណៈនេះ ត្រូវបានបណ្តាសមាគមវៀតណាមនៅឯបរទេសវាយតម្លៃខ្ពស់ នៅពេលនិយាយអំពីយុទ្ធនាការកៀរគរជួយឧបត្ថម្ភក្នុងប្រទេស។
លោក Luong Xuan Hoa សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងជាប្រធានសមាគមជនជាតិវៀតណាមនៅខេត្ត Udon Thani (ប្រទេសថៃ) បានឱ្យដឹងថា សហគមន៍ជនជាតិវៀតណាមនៅប្រទេសជាច្រើនឆ្នាំកន្លងមក តែងតែមានសាមគ្គីភាព ផ្សារភ្ជាប់គ្នា និងចូលរួមយ៉ាងសកម្មចំពោះរាល់ការអំពាវនាវរបស់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីបែរមករកជនរួមជាតិក្នុងប្រទេសដែលរងថៃផលប៉ះពាល់ដោយសារគ្រោះមហន្តរាយធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ និងជំងឺរាតត្បាត។
លោក Hoa បានឱ្យដឹងថា៖ “រាល់ពេលដែលក្នុងប្រទេសមានការលំបាក ឱ្យតែរណសិរ្សបំផុសចលនា គឺបងប្អូនអាណិកជនសុទ្ធតែចូលរួមយ៉ាងរហ័ស។ អ្នកខ្លះចូលរួមតិច អ្នកខ្លះចូលរួមច្រើន ប៉ុន្តែអ្នកណាក៏ចង់ចែករំលែកជាមួយជនរួមជាតិក្នុងប្រទេស តាមរយៈមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ខ្លួនដែរ”។
តាមលោក អ្វីដែលធ្វើឱ្យអាណិកជនត្រៀមខ្លួនចូលរួមក្នុងយុទ្ធនាការកៀរគរនានា គឺទំនុកចិត្តលើរណសិរ្សមាតុភូមិវៀតណាម ក្នុងការប្រមូលផ្តុំប្លុកមហាសាមគ្គីភាពជាតិ ការទទួល និងការបែងចែកប្រភពជំនួយប្រកបដោយភាពចំហ និងតម្លាភាព។ លោកបានបន្តថា៖ “បងប្អូនជឿជាក់ថា ការចូលរួមវិភាគទានរបស់ខ្លួន ត្រូវបានប្រគល់ទៅដល់ចំកន្លែង និងចំមនុស្សដែលត្រូវការជំនួយ”។
![]() |
| បណ្ឌិត Tran Hai Linh ប្រគល់ថវិកាជួយឧបត្ថម្ភដល់ “មូលនិធិដើម្បីអ្នកក្រីក្រ និងសុខុមាលភាពសង្គម”។ |
បណ្ឌិត Tran Hai Linh សមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ប្រធានសមាគមសហគ្រិន និងវិនិយោគវៀតណាម - កូរ៉េខាងត្បូង (VKBIA) និងជាប្រធានស្ថាបនិកសមាគមអ្នកជំនាញ និងបញ្ញវន្តវៀតណាម - កូរ៉េខាងត្បូង (VKEIA) យល់ឃើញថា ការងារកៀរគរ ទទួល និងបែងចែកប្រភពធនធានជួយឧបត្ថម្ភសង្គមរបស់រណសិរ្សមាតុភូមិវៀតណាម កាន់តែមានភាពសកម្ម ជាពិសេសគឺក្នុងការបង្ហាញជាសាធារណៈ តម្លាភាព និងការទទួលខុសត្រូវក្នុងការបកស្រាយ។
តាមលោក នៅក្នុងយុទ្ធនាការកៀរគរនាពេលថ្មីៗនេះ ការបង្ហាញជាសាធារណៈនូវគោលបំណងនៃយុទ្ធនាការ មុខសញ្ញាដែលត្រូវជួយឧបត្ថម្ភ ទិន្នន័យនៃការទទួល វឌ្ឍនភាពនៃការបែងចែក ព្រមទាំងការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការធ្វើបច្ចុប្បន្នភាពជាប្រចាំនៅលើមធ្យោបាយផ្សព្វផ្សាយនានា បានជួយឱ្យប្រជាជន និងអាណិកជនងាយស្រួលក្នុងការតាមដាន។
លោកបានមានប្រសាសន៍ថា៖ “នៅពេលបងប្អូនឃើញថាការចូលរួមវិភាគទានរបស់ខ្លួន ត្រូវបានប្រើប្រាស់ចំគោលដៅ ទៅដល់ចំមុខសញ្ញា និងនាំមកនូវប្រសិទ្ធភាពជាក់ស្តែង នោះការរួមដំណើរនឹងកាន់តែខ្លាំងក្លាថែមទៀត”។
លោក Le Van Mui ប្រធានសមាគមជនជាតិវៀតណាមនៅរដ្ឋធានីវៀងចន្ទន៍ (ឡាវ) បានឱ្យដឹងថា ក្នុងរយៈពេល ៧ ឆ្នាំនៃការចូលរួមក្នុងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកមានអារម្មណ៍យ៉ាងច្បាស់អំពីតួនាទីតភ្ជាប់របស់រណសិរ្ស ចំពោះសហគមន៍ជនជាតិវៀតណាមនៅឯបរទេស។
លោកបានបញ្ជាក់ថា៖ “អាណិកជនមានអារម្មណ៍ថាខ្លួនត្រូវបានគេស្តាប់ ត្រូវបានគេយកចិត្តទុកដាក់ និងត្រូវបានចូលរួមក្នុងកិច្ចការរួមរបស់ប្រទេសជាតិ”៕
យុគសម័យ - អគ្គកុងស៊ុល លោក Nguyen Viet Kien បានវាយតម្លៃខ្ពស់ចំពោះការផ្សារភ្ជាប់គ្នារបស់ជនជាតិវៀតណាមនៅក្នុងតំបន់ Primorye ដោយបញ្ជាក់ថា មនុស្សជាតិ បញ្ញា និងកម្លាំងរបស់សហគមន៍ គឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបាន និងមិនអាចបំបែកចេញពីប្រទេសជាតិបានឡើយ។ |
យុគសម័យ - នាពេលថ្មីៗនេះ នៅសាលប្រជុំនៃធនាគារ Hana (ទីក្រុងសេអ៊ូល) សមាគមសហព័ន្ធនារីវៀតណាមនៅប្រទេសកូរ៉េខាងត្បូង បានរៀបចំកម្មវិធី "ពិធីបុណ្យរំលឹកគុណស្តេច Hung - ទិវាគ្រួសារ វៀតណាម - កូរ៉េខាងត្បូង" ក្នុងបរិយាកាសយ៉ាងកក់ក្តៅ និងស្និទ្ធស្នាល។ |
thoidai.com.vn



មតិពីមិត្តអ្នកអាន