Trending now

កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ស្រីលង្កា

13:40 | 13/05/2026 ឌឹកអាញ់

យុគសម័យ - ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៨ ខែឧសភា របស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅតំបន់អាស៊ីខាងត្បូង បានមានកិច្ចសន្ទនាជាមួយលោក Dhananath Fernando នាយកប្រតិបត្តិនៃវិទ្យាស្ថាន Advocata អំពីអត្ថន័យនៃដំណើរទស្សនកិច្ច ក៏ដូចជាវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងស្រីលង្កានានាពេលខាងមុខ។

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសស្រីលង្កា ដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam នៅប្រទេសស្រីលង្កា៖ ការលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីពីជម្រៅប្រវត្តិសាស្ត្រ ទៅជាសហប្រតិប

យោងតាមលោក Fernando ដំណើរទស្សនកិច្ចនេះ មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាម ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកកាលានុវត្តភាពឱ្យស្រីលង្កា បង្កើនការតភ្ជាប់ជាមួយវៀតណាមដោយឡែក និងជាមួយតំបន់អាស៊ីអាគ្នេយ៍ជារួម។

លោក Fernando យល់ឃើញថា ស្រីលង្កា រួមទាំងវិស័យឯកជន ចាំបាច់ត្រូវទាញយកកម្លាំងចលករពីដំណើរទស្សនកិច្ចនេះ ដើម្បីកសាងទំនាក់ទំនងដៃគូសេដ្ឋកិច្ច និងយុទ្ធសាស្ត្រឱ្យកាន់តែស៊ីជម្រៅជាមួយវៀតណាម។ លទ្ធផលមួយក្នុងចំណោមលទ្ធផលដែលត្រូវបានរំពឹងទុកបំផុត គឺការដាក់ឱ្យដំណើរការឆាប់ៗនូវខ្សែជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលនេះជាអ្វីដែលសហគមន៍អាជីវកម្ម និងវិស័យទេសចរណ៍នៃភាគីទាំងពីរបានទន្ទឹងរង់ចាំជាយូរមកហើយ។ តាមលោក ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការជួបប្រាស្រ័យរវាងប្រជាជន ពាណិជ្ជកម្ម និងទេសចរណ៍។

ទន្ទឹមនឹងនោះ នាយកប្រតិបត្តិនៃវិទ្យាស្ថាន Advocata បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះក៏បាននាំមកនូវមេរៀនមានតម្លៃសម្រាប់ស្រីលង្កា ក្នុងដំណើរការកែទម្រង់សេដ្ឋកិច្ចផងដែរ។ លោកបានវាយតម្លៃថា គោលនយោបាយ “ផ្លាស់ប្តូរថ្មី” របស់វៀតណាម គឺជាសក្ខីភាពយ៉ាងច្បាស់ដែលបង្ហាញថា ការធ្វើសមាហរណកម្មពាណិជ្ជកម្ម និងការកែទម្រង់តាមតម្រូវការទីផ្សារ អាចបង្កើតឱ្យមានការប្រែប្រួលយ៉ាងខ្លាំងក្លាសម្រាប់ខឿនសេដ្ឋកិច្ច និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងជាតិ។

លើកឡើងអំពីការដែលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើនក្នុងដំណើរទស្សនកិច្ចនេះ លោក Fernando យល់ថា បញ្ហាប្រឈមធំបំផុត មិនមែនស្ថិតនៅលើការចុះហត្ថលេខានោះទេ ប៉ុន្តែគឺស្ថិតនៅលើដំណាក់កាលអនុវត្តជាក់ស្តែង។

តាមលោក ស្រីលង្កាធ្លាប់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាច្រើនជាមួយបណ្តាប្រទេសដទៃទៀត រួមទាំងវៀតណាមផងដែរ ប៉ុន្តែការប្រែក្លាយរាល់ការប្តេជ្ញាចិត្តឱ្យទៅជាលទ្ធផលជាក់ស្តែង តែងតែជាបញ្ហាស្នូល។ ហេតុដូច្នេះ លោកបានវាយតម្លៃខ្ពស់ចំពោះការដែលអគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរាល់កិច្ចព្រមព្រៀងដែលសម្រេចបាន។

លោកក៏យល់ឃើញដែរថា វិស័យឯកជននៃប្រទេសទាំងពីរ រួមជាមួយបណ្តាស្ថាប័នមានសមត្ថកិច្ច ចាំបាច់ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីនាំយកកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម ការផ្លាស់ប្តូរឌីជីថល វិទ្យាសាស្ត្របច្ចេកវិទ្យា និងអប់រំ ទៅកាន់ការអនុវត្តជាក់ស្តែង។ ក្នុងបរិបទដែលស្រីលង្កានៅតែប្រឈមមុខនឹងការលំបាកសេដ្ឋកិច្ចជាច្រើន ការពង្រីកការឈានចូលទីផ្សារវៀតណាម ក៏ដូចជាទីផ្សារអាស៊ីខាងកើត ត្រូវបានចាត់ទុកថាមានសារៈសំខាន់ជាពិសេសសម្រាប់ប្រទេសនេះ។

ក្រៅពីនេះ លោក Fernando យល់ថា ស្រីលង្កាមានចំណុចជាច្រើនដែលអាចរៀនសូត្របានពីភាពជោគជ័យរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺការរីកចម្រើននៃការនាំចេញ និងបណ្តាសមិទ្ធផលអភិវឌ្ឍន៍សង្គម។

តាមលោក មិនដូចវៀតណាមនោះទេ បច្ចុប្បន្នស្រីលង្កានៅតែរក្សាកម្រិតពន្ធនាំចូលខ្ពស់ រួមជាមួយរបាំងពាណិជ្ជកម្មជាច្រើន ព្រមទាំងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតិចតួច ដែលធ្វើឱ្យសហគ្រាសក្នុងស្រុកជាច្រើនមិនទាន់មានសមត្ថភាពប្រកួតប្រជែងគ្រប់គ្រាន់ និងមិនទាន់មានទិសដៅឈានទៅរកទីផ្សារអន្តរជាតិ។

លោកបានដកស្រង់ទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិវៀតណាម ដោយបញ្ជាក់ថា សរុបប្រាក់ចំណូលនាំចេញទំនិញរបស់វៀតណាមក្នុងឆ្នាំ ២០២៥ សម្រេចបាន ៤៧៥.០៤ ពាន់លានដុល្លារ កើនឡើង ១៧% ខណៈដែលប្រាក់ចំណូលនាំចូលសម្រេចបាន ៤៥៥.០១ ពាន់លានដុល្លារ កើនឡើង ១៩.៤%។ តាមលោក តួលេខទាំងនេះបង្ហាញថា មិនអាចកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យរឹងមាំ ឬសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពបានឡើយ ប្រសិនបើខ្វះពាណិជ្ជកម្មសេរី និងសមាហរណកម្មឱ្យបានស៊ីជម្រៅ។

អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam និងនាយករដ្ឋមន្ត្រីស្រីលង្កា លោកស្រី Harini Amarasuriya អញ្ជើញធ្វើជាសាក្សីក្នុងពិធីប្រគល់បណ្តាឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

វាយតម្លៃអំពីវិសាលភាពសហប្រតិបត្តិការនាពេលខាងមុខ លោក Fernando បានកត់សម្គាល់ជាពិសេសចំពោះសំណើរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam ស្តីពីការកសាងក្របខ័ណ្ឌថ្មីសម្រាប់សហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ តាមលោក ស្រីលង្កាគួរតែសិក្សាឱ្យបានហ្មត់ចត់ និងជំរុញគំនិតផ្តួចផ្តើមនេះ ព្រមទាំងឈានទៅដកចេញជាបណ្តើរៗនូវរាល់របាំងពាណិជ្ជកម្ម និងការវិនិយោគ។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយល់ឃើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam អំពីសក្តានុពលសម្រាប់ស្រីលង្កាក្នុងការក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីក (Logistics) សម្រាប់បណ្តាសហគ្រាសវៀតណាមដែលចង់ឈានចូលទីផ្សារអាស៊ីខាងត្បូង។ តាមលោក នេះគឺជាកាលានុវត្តភាពជាក់ស្តែងដែលប្រទេសទាំងពីរអាចទាញយកផលប្រយោជន៍បានយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងនេះក្តី ដើម្បីធ្វើឱ្យបញ្ហានេះក្លាយជាការពិត ស្រីលង្កាចាំបាច់ត្រូវពិនិត្យមើលការលុបចោលនូវការរឹតត្បិតចំពោះការវិនិយោគបរទេសក្នុងវិស័យដឹកជញ្ជូនតាមសមុទ្រ និងឡូជីស្ទីក ដោយជាជំហានដំបូងអាចសាកល្បងបន្ធូរបន្ថយសម្រាប់សហគ្រាសវៀតណាម។

ក្រៅពីនេះ លោក Fernando បានវាយតម្លៃថា កសិកម្មក៏ជាវិស័យសហប្រតិបត្តិការដែលពោរពេញដោយសក្តានុពលផងដែរ។ លោកបានយល់ឃើញថា វៀតណាមកំពុងមានវិស័យកសិកម្មដែលមានការអភិវឌ្ឍ មានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងការអនុវត្តបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានការប្រើប្រាស់ដ្រូន កាន់តែរីកសុះសាយក្នុងការផលិតកសិកម្ម។ ទាំងនេះគឺជាបទពិសោធន៍ជាក់ស្តែងដែលស្រីលង្កាអាចរៀនសូត្របាន ក្នុងដំណើរការធ្វើទំនើបកម្មវិស័យកសិកម្មរបស់ខ្លួន៕

ជួបប្រាស្រ័យទាក់ទងជាមួយសហគមន៍ស្ត្រីវៀតណាមនៅស្រីលង្កា ជួបប្រាស្រ័យទាក់ទងជាមួយសហគមន៍ស្ត្រីវៀតណាមនៅស្រីលង្កា

យុគសម័យ - ក្ក្នុងឱកាសអបអរសាទរទិវានារីវៀតណាម (២០ តុលា) ឆ្នាំនេះ ស្ថានទូតវៀតណាមប្រចាំនៅស្រីលង្កាបានរៀបចំកិច្ចប្រជុំ ផ្លាស់ប្តូរ និងពិភាក្សាជាមួយសហគមន៍វៀតណាមនៅស្រីលង្កា។

វិនិយោគិនស្រីលង្កាស្វែងរកឱកាសជាច្រើននៅវៀតណាម វិនិយោគិនស្រីលង្កាស្វែងរកឱកាសជាច្រើននៅវៀតណាម

យុគសម័យ - “ក្នុងរយៈពេលដ៏ខ្លី វៀតណាមបានរីកចម្រើនពីប្រទេសក្រីក្រដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ទៅជាសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅក្នុងតំបន់។ វិនិយោគិនស្រីលង្កាមើលឃើញឱកាសទាក់ទាញជាច្រើននៅក្នុងទីផ្សារវៀតណាម”។ លោក A. Saj U. Mendis ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព និងពេញសមត្ថភាពរបស់ប្រទេសស្រីលង្កាប្រចាំនៅវៀតណាមបានថ្លែងបែបនេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសហភាពអង្គការមិត្តភាពវៀតណាម (VUFO) នាថ្ងៃទី ១៤ ខែកុម្ភៈ នៅទីក្រុងហាណូយ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សរសៃចំណងតភ្ជាប់អណិកជន
កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ស្រីលង្កា
“ម៉ាស៊ីននិទានរឿង” មកពីសាធារណរដ្ឋឆែក បន្លឺសំឡេងជាលើកដំបូងនៅទីក្រុងហាណូយ
ការផ្សព្វផ្សាយបេតិកភណ្ឌប្រធានហូជីមិញនៅប្រទេសប្រេស៊ីល
សំណើបង្កើតយន្តការបញ្ចេញអស់សក្តានុពលនៃធនធានអាណិកជន និងលើកកម្ពស់ប្រសិទ្ធភាពកិច្ចការបរទេសប្រជាជន