ស្វាយចន្ទីរបស់កម្ពុជា​គឺជា​កសិផល​​ដែល​បាន​នាំចេញ​ច្រើន​បំផុត​ទៅកាន់ប្រទេសវៀតណាម

14:08 | 02/09/2021 ឌីណា

គ្រាប់ស្វាយចន្ទីល្អសម្រាប់សុខភាពមនុស្សទូទៅព្រោះវាជាប្រភពនៃប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗរួមមានទង់ដែង កាល់ស្យូម ម៉ាញ៉េស្យូម ជាតិដែក ផូស្វ័រ ប៉ូតាស្យូម និងស័ង្កសី ឯសូដ្យូមក៏មានបរិមាណតិចតួចដែរ។

៨ខែ កម្ពុជានាំចេញកសិផលកើនឡើងជិត៩០ភាគរយ ទោះស្ថិតក្នុងបរិបទកូវីដ-១៩ ៨ខែ កម្ពុជានាំចេញកសិផលកើនឡើងជិត៩០ភាគរយ ទោះស្ថិតក្នុងបរិបទកូវីដ-១៩
ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក ទុនវិនិយោគបរទេសដែលបានចុះបញ្ជីសរុបក្នុងរយៈពេល ៨ ខែសម្រេចបានជាង ១៩ ពាន់លានដុល្លារអាមេរិក
ស្វាយចន្ទីរបស់កម្ពុជា​គឺជា​កសិផល​​ដែល​បាន​នាំចេញ​ច្រើន​បំផុត​ទៅកាន់ប្រទេសវៀតណាម
(រូបថត៖ Thmey Thmey.com)

យោងតាមរបាយការណ៍របស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានបញ្ជាក់ថា មានជិត៨៧ម៉ឺនតោន ដែលកម្ពុជានាំចេញទៅប្រទេសវៀតណាម​។

លោក វេង សាខុន បានបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១កញ្ញា ថារយៈពេល៨ខែមកនេះ វៀតណាម បាននាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា រហូតដល់ ៨៦៩ ៥៤០តោន ដែលស្មើនឹងជាង៩៩ភាគរយ នៃការនាំចេញគ្រាប់ស្វាយចន្ទីសរុបរបស់កម្ពុជា ដែលមាន ៨៧៦ ៥៣១តោន។

ក្រៅពីបាននាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមហើយនោះ កម្ពុជា ក៏បាននាំចេញទៅចិន ក្នុងបរិមាណ ៣ ៦៣៩ តោន, ថៃមាន ៣ ២៣០តោន, ជប៉ុនជិត៤៤តោន, ឥណ្ឌាមាន១៧តោន,​ សាធារណរដ្ឋកូរ៉េមានជិត១៧តោន, អារ៉ាប់ជាង១៤តោន, ហូឡង់មានជាង៨តោន, បង់ក្លាដែស៧តោន,​ ឡាវ៤តោន និងទីផ្សារប្រទេសផ្សេងៗទៀត។

បើតាមរបាយការណ៍ពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងរយៈពេល៦ខែឆ្នាំ២០២១ ប្រទេសវៀតណាម តាមរយៈសមាគមស្វាយចន្ទីវៀតណាម បាននាំចូលស្វាយចន្ទីស្រស់ពីកម្ពុជា រហូតដល់ទៅ ១ ០២៥ ៤៧៥តោន​។ របាយការណ៍ដដែលបានបង្ហាញថា នៅខែមករា វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ចំនួន ៤ ២០០តោន, ខែកុម្ភៈ នាំចូល៤៣ ៦៩០តោន,​ ខែមីនា នាំចូល ៣៧៧ ៩៧៨តោន, ខែមេសា នាំចូល ៤១៩ ៩៤៥តោន, ខែឧសភា នាំចូល ១០៥ ១៤៣តោន និងខែមិថុនា វៀតណាមនាំចូលគ្រាប់ស្វាយចន្ទីកម្ពុជា ចំនួន៧៤ ៥១៩តោន។

ការនាំចេញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ស្ទើរតែ១០០ភាគរយ គឺនាំចេញជាប្រភេទគ្រាប់ស្រស់ ពិសេសនាំទៅប្រទេសវៀតណាម។ ពាក់ព័ន្ធនឹងការនាំចេញគ្រាប់ស្វាយចន្ទីខាងលើនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានលើកឡើងថា សមាគមស្វាយចន្ទីវៀតណាម បានប្រមូលពីគ្រាប់ស្វាយចន្ទី ពីសមាគមស្វាយចន្ទីកម្ពុជា ដើម្បីយកទៅកែច្នៃ ហើយផ្គត់ផ្គង់ឱ្យទីផ្សារនានានៅជុំវិញពិភពលោក។ សម្រាប់ឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជា មានតម្លៃទីផ្សារល្អ និងមានតម្រូវការខ្ពស់។

ក្រសួងពាណិជ្ជកម្ម កំពុងពន្លឿនការធ្វើគោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលជាមធ្យោ បាយគន្លឹះដ៏សំខាន់ក្នុងការលើកកម្ពស់ផលិតកម្មស្វាយចន្ទី និងការជំរុញកែច្នៃនាំចេញ ខណៈស្វាយចន្ទីជាដំណាំសក្តានុពលមួយប្រភេទនៅកម្ពុជាបច្ចុប្បន្ន ប៉ុន្តែវាតែងតែប្រឈម ការទិញទម្លាក់ថ្លៃពីក្រុមឈ្មួញក្នុងរដូវប្រមូលផល ក្នុងពេលដែលកម្ពុជា មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខ្នាតធំតិចតួចនៅឡើយ។

បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំដុះស្វាយចន្ទី​ជាង៥០ម៉ឺនហិកតា ស្ថិតនៅក្នុងខេត្តចំនួន១០។ របាយការណ៍ពី​សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា កំពង់ធំ មានផ្ទៃដីដុះដុះស្វាយចន្ទីច្រើនជាងគេ ដែលមានរហូតដល់ ៩០ ៩៥៩ហិកតា។ បន្ទាប់មកខេត្តក្រចេះ មានផ្ទៃដាំដុះស្វាយចន្ទី ចំនួន៤៧ ៨៥៨ហិកតា, ខេត្តរតនគិរីមាន៣០ ៤៥៩ហិកតា, កំពង់ចាមមាន២៤ ៣៦៤ហិកតា, សៀមរាបមាន ២២ ៣០៥ហិកតា, ព្រះវិហារមាន ១៦ ៩៧១ហិកតា, ស្ទឹងត្រែង មាន១៦ ១៦៤ហិកតា , ត្បូងឃ្មុំ មាន៨ ៣៣៤ហិកតា,មណ្ឌលគិរី មាន៥ ៦៧៦ហិកតា និងខេត្តកំពង់ឆ្នាំង មានផ្ទៃដាំដុះគ្រាប់ស្វាយចន្ទី ចំនួន២ ១២៣ហិកតា៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ការស្នើបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវផលិតកម្មជឿនលឿនវៀតណាម
បើកសម័យប្រជុំលើកទី ៣ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤