យុគសម័យ - នៅរសៀលថ្ងៃទី ១ ខែកញ្ញា នៅទីស្នាក់ការក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេសង្វៀនគួកយុង (Nguyen Quoc Dung) បានទទួលជួបជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោកចាយ ណាវុធ ដែលអញ្ជើញមកអបអរសាទរខួបលើកទី ៧៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ -២ កញ្ញា ២០២១)។
![]() |
| អនុរដ្ឋមន្ត្រីក្រសួងការបរទេសង្វៀនគួកយុង (Nguyen Quoc Dung) អញ្ជើញទទួលជួបជាមួយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម លោកចាយ ណាវុធ ដែលអញ្ជើញមកអបអរសាទរខួបលើកទី ៧៦ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ -២ កញ្ញា ២០២១)។ |
នៅក្នុងពិធីជំនួបនេះ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាមលោក ចាយណាវុធ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានអបអរសាទរជូនចំពោះបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជន វៀតណាមក្នុងឱកាសខួបលើកទី ៧៦ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិវៀតណាម។
ឯកអគ្គរាជទូតកម្ពុជាលោក ចាយ ណាវុធ បានមានប្រសាសន៍ថា កម្ពុជារីករាយយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលវៀតណាមសម្រេចបានក្នុងរយៈពេល ៧៦ ឆ្នាំនៃការអភិវឌ្ឈន៍ប្រទេសជាតិ និងបានសម្តែងការចាប់អារម្មណ៍ចំពោះល្បឿននៃការអភិវឌ្ឈន៍សេដ្ឋកិច្ច ដែលមានសន្ទុះកាន់តែខ្លាំងក្លាឡើងរបស់វៀតណាម ជាពិសេសក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ បើទោះបីជារងផលប៉ះពាល់ដោយសារកូវីដ-១៩ ក៏ដោយ ប៉ុន្តែជីវភាពនៃសេដ្ឋកិច្ចសង្គមរបស់វៀតណាមមានការអភិវឌ្ឈន៍ដោយឥតឈប់ឈរ។
លោកឯកអគ្គរាជទូតបានជឿជាក់យ៉ាងមុតមាំថា ដោយមានការឯកភាពនិងការប្តេជ្ញាចិត្តរបស់បក្ស រដ្ឋរដ្ឋាភិបាលនិងប្រជាជន វៀតណាមនឹងគ្រប់គ្រងជំងឺរាតត្បាតនេះ ហើយនឹងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលខាងមុខ។
លោកឯកអគ្គរាជទូតក៏បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរក្នុងនោះមានកិច្ចសហប្រតិបត្តិការក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩ ព្រមទាំងបានបញ្ជាក់ថាកម្ពុជានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ វៀតណាមដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគីឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក ង្វៀនក្វាកយុង (Nguyen Quoc Dung) បានថ្លែងអំណរគុណចំពោះលោកឯកអគ្គរាជទូតកម្ពុជាដែលបានអញ្ជើញមកអបអរសាទរក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយគូសបញ្ជាក់ថា នេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីភាពជាអ្នកជិតខាងល្អប្រសើរមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយស្ថិរភាពយូរអង្វែងរវាង ប្រទេសទាំងពីរនិយាយរួមនិងរវាងក្រសួងការបរទេសទាំងពីរនិយាយដោយឡែក។
លោកអនុរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកអគ្គរាជទូត ចាយ ណាវុធ ហើយបានស្នើរថា ភាគីទាំងពីរបន្តសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីនាំទំនាក់ទំនងនៃប្រទេសទាំងពីរមានការអភិវឌ្ឍន៍និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃជាងទៀត៕
baoquocte

មតិពីមិត្តអ្នកអាន