Trending now

អាជ្ញាធរខេត្តកំពង់ចាម ទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ដល់ក្រុមប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម និងឡាវ

19:22 | 23/10/2019

អភិបាលរងខេត្តកំពង់ចាមលោក ហាន កុសល តំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ច ក្រុមកីឡាករប្រណាំងកង់មិត្តភាពកម្ពុជា វៀតណាម ឡាវ និងផ្ដល់រង្វាន់ជ័យលាភីដល់កីឡាករដែលទទួលជ័យជម្នះផងដែរ។

ទិដ្ឋភាពនៃការផ្ដល់រង្វាន់ជ័យលាភីដល់កីឡាករដែលទទួលជ័យជម្នះ (រូបថតៈ FN)

ប្រធានមន្ទីរព័ត៌មានលោក ជា ក្រូច បានឲ្យដឹងថា ការប្រណាំងកង់នេះ បានផ្ដួចផ្ដើមឡើងដោយវិទ្យុសំឡេងប្រជាជនវៀតណាមក្រុងហូជីមិញ ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព កម្ពុជា វៀតណាម និងឡាវ។

លោកប្រធានមន្ទីរព័ត៌មានឲ្យដឹងទៀតថា ក្រុមកីឡាករប្រណាំងកង់នេះ បានចាប់ផ្ដើមចេញពីទីក្រុងហូជីមិញ ហើយត្រូវប្រណាំងក្នុងប្រទេសកម្ពុជាឆ្លងកាត់ ៧ខេត្ត និងរាជធានីមួយ ក្នុងនោះចាប់ផ្ដើមពីខេត្តស្វាយរៀង និងឆ្លងកាត់ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកណ្ដាល និងបញ្ចប់នៅខេត្តកំពង់ចាម រួចបន្តដំណើរឆ្លងកាត់ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី។

សូមបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរខេត្តកំពង់ចាម បានទទួលបដិសណ្ឋារកិច្ច និងផ្ដល់រង្វាន់ជ័យលាភីដល់ក្រុមកីឡាកររួច ក៏មានទទួលទានអាហារសាមគ្គីផងដែរ៕

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ