សម្រស់គួរឲ្យចាប់អារម្មណ៍ព្រៃឬស្សីពកនៅ Mu Cang Chai

08:56 | 28/08/2021 ហេង វុធ្ធី

យុគសម័យ - ព្រៃឬស្សីពកអាយុ ៦០ ឆ្នាំនៅពាំងលឿង(Pung Luong) មានលំហបរិយាកាសបៃតងមានដើមឈើរាប់សែនដើមធ្វើឱ្យអ្នកទស្សនានឹកដល់ភាពយន្តក្បាច់គុណបុរាណ។

Mu Cang Chai - ទិសដៅដ៏ស្រស់ស្អាតបំផុត នៅលើពិភ ឮពលោកដែលអ្នកមិនគួររំលងចោល Mu Cang Chai - ទិសដៅដ៏ស្រស់ស្អាតបំផុត នៅលើពិភ ឮពលោកដែលអ្នកមិនគួររំលងចោល
តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០២០ តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០២០
សម្រស់គួរឲ្យចាប់អារម្មណ៍ព្រៃឬស្សីពកនៅ Mu Cang Chai
សម្រស់គួរឲ្យចាប់អារម្មណ៍នៅព្រៃឬស្សីពកនៅ Mu Cang Chai

Mu Cang Chai នៅ Yen Bai ត្រូវបានគេស្គាល់ថាជាឋានសួគ៌នៃវាលស្រែកាំជណ្តើរដែលជាទិសដៅទាក់ទាញភ្ញៀវទេសចរនៅរដូវស្រូវទុំ។ ចាប់ពីឆ្នាំ ២០២០ កន្លែងនេះមានព្រៃឬស្សីពកលូតលាស់បន្ថែមទៀតនៅក្នុងឃុំPung Luongដែលមានចំងាយប្រហែល ២០ គីឡូម៉ែត្រពីទីរួមខេត្ត Mu Cang Chai។ ភ្ញៀវទេសចរជាច្រើនដែលមកទីនេះប្រៀបធៀបកន្លែងនេះទៅនឹងឈុតឆាកខ្សែភាពយន្តគុនបុរាណក្នុងជីវិតពិត។

ព្រៃឬស្សីពកដែលមានទីតាំងនៅភូមិណាហាំងតាវជូ (Na Hang Tua Chu) មានអាយុកាលជាង ៦០ ឆ្នាំមក ហើយដោយមានផ្ទៃដីជាង ១ ហិកតានៅតែរក្សាសម្រស់ធម្មជាតិគ្របដណ្តប់ ដោយពណ៌បៃតងនៃដើមព្រៃឬស្សីរាប់រយរាប់ពាន់ដើម។ កាលពីអតីតកាលព្រៃឬស្សីនេះគឺជាកន្លែងផ្តល់នូវទំពាំងព្រៃឬស្សីស្សី ដែលជាលក្ខណៈពិសេសរបស់តំបន់ហើយព្រៃឬស្សីពកត្រូវបានប្រជាជនក្នុងតំបន់ប្រើប្រាស់ ដើម្បីធ្វើជារបងប្រឡាយនិងរបងវាលស្រែ។

ចាប់ពីខែកក្កដាឆ្នាំ ២០២០ ដោយមានបំណងចង់ណែនាំភាពស្រស់ស្អាតក្នុងស្រុកនិងបង្កើតការងារធ្វើនិងបង្កើនប្រាក់ចំណូលដល់ប្រជាជនក្នុងតំបន់ កន្លែងនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ។ ពីរូបថតដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គមភ្លាម ព្រៃឬស្សីពកភ្លាមបានក្លាយទៅជាកន្លែងថតរូបដ៏ល្បីល្បាញមួយសម្រាប់យុវវ័យនៅពេលមកដល់ Mu Cang Chaiម្តងៗ៕

ហេង វុធ្ធី

vnexpress.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ការនាំយកវិស័យម្ហូបអាហារក្លាយទៅជាកម្លាំងចលករលើកកម្ពស់ម៉ាកយីហោទេសចរណ៍វៀតណាម
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិស័យទេសចរណ៍សម្រេចបានជិត ៥០% នៃគោលដៅទទួលភ្ញៀវអន្តរជាតិនៅក្នុងឆ្នាំ ២០២៦
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ