Trending now

តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកក្នុងឆ្នាំ ២០២០

07:30 | 09/01/2020 (ហេង វុធ្ធី)

ទីភ្នាក់ងារសារព័ត៌មាន CNBC ទើបតែសរសេរអត្ថបទមួយដែលវាយតម្លៃថា តំបន់ Mu Cang Chai ខេត្ត Yen Bai គឺជាគោលដៅទេសចរណ៍ដ៏អស្ចារ្យសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិខណៈដែលទៅទស្សនានៅប្រទេសវៀតណាមក្នុងឆ្នាំ ២០២០។

តំបន់ Mu Cang Chai - គោលដៅទេសចរណ៍ជួរមុខគេនៅលើពិភពលោកនៅឆ្នាំ ២០២០ (រូបថត៖ vov.vn)

CNBC បានពណ៌នាថាតំបន់ Mu Cang Chai ប្រៀបដូចជាគុជខ្យងមួយដែលស្ថិតយ៉ាងជ្រៅនៅក្នុងជ្រលងភ្នំនានា ដែលត្រូវពូនជ្រុំដោយភក់ល្បប់ទន្លេក្រហម ដោយមានភូមិនៅលើភ្នំ សម្របខ្លួនទៅក្នុងទិដ្ឋភាពវាលស្រែជម្រាលភ្នំបៃតង់ខ្ចីផងដែរ។ យោងតាមសារព័ត៌មាន CNBC បានឲ្យដឹងទៀតថាកាលពីសតវត្សរ៍ជាច្រើនមុនៗនេះ បុព្វបុរសរបស់ជនជាតិនានានៅតំបន់ខ្ពង់រាបភាគខាងជើងនៃប្រទេសវៀតណាមបានបង្កើតតំបន់ជាទីមនោរម្យ នេះដើម្បីរស់រានមានជីវិត។ មកដល់តំបន់នេះភ្ញៀវ ទេសចរមិនគួររំលងទៅទស្សនានៅទីតាំងដ៏ល្បីល្បាញចំនួន ៣ ដែលមានវាលស្រែកាំជណ្តើរដ៏ស្រស់ត្រកាល គឺជា La Pan Tan - Che Cu Nha និង De Xu Phinh៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vovworld.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា