ស្ថានទូតបង់ក្លាបានប្រគល់អំណោយដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺ Covid-19 នៅរដ្ឋធានី Ha Noi

21:46 | 23/08/2021 ឌីណា

យុគសម័យ - ស្ថានទូតបង់ក្លាដែសប្រចាំនៅប្រទេសវៀតណាមបានរៀបចំកម្មវិធីមួយ ដើម្បីជួយគាំទ្រការបង្ការនិងគ្រប់គ្រងជំងឺ Covid-19នៅខ័ណ្ឌ Tay Ho រដ្ឋធានី Ha Noi ។

ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ ប្រជាជន Ha Noi អាចប្រើកម្មវិធី appដើម្បីស្នើជំនួយផ្នែកសុខាភិបាលនិងស្បៀងអាហារ
ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19 ស្ថានអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញជូនថវិកា ២០០,០០០ ដុល្លារអាមេរិកដល់ប្រជាជនទីក្រុងហូជីមិញដើម្បីទប់ទល់នឹងជំងឺ Covid -19
ស្ថានទូតបង់ក្លាបានប្រគល់អំណោយដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺ Covid-19 នៅរដ្ឋធានី Ha Noi
លោកស្រីឯកអគ្គរដ្ឋទូត Samina Naz ប្រគល់អំណោយគាំទ្រដល់លោក Tran Quang Dao ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៅខ័ណ្ឌឌ Tay Ho

កម្មវិធីនេះបានធ្វើឡើងក្នុងឱកាសអបអរសាទរខួបលើកទី ៤៦ នៃទិវាមរណភាពរបស់លោក Bangabandhu Sheikh Mujibur Rahman ដែលជាបិតានៃប្រទេសបង់ក្លាដែស។

ក្នុងនាមស្ថានទូតស្ថានទូតលោកស្រីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែសប្រចាំនៅវៀតណាម Samina Naz បានប្រគល់អំណោយឧបត្ថម្ភដោយផ្ទាល់ដល់តំណាងគណៈរណសិរ្សមាតុភូមិខ័ណ្ឌ Tay Ho ។

ស្ថានទូតបង់ក្លាបានប្រគល់អំណោយដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺ Covid-19 នៅរដ្ឋធានី Ha Noi
គ្រឿងឧបភោក បរិភោគ​និង​សម្ភាៈចាំាបាច់​មួយ​ចំនួនដែល​ជា​អំណោយ​របស់ស្ថានទូតបង់ក្លាដែស

លោកស្រីឯកអគ្គរដ្ឋទូត Samina Naz បានចែករំលែកថា៖“ តាមរយៈសកម្មភាពនេះ ស្ថានទូតមានបំណងចង់បង្ហាញពីសាមគ្គីភាពនិងមិត្តភាពរបស់រដ្ឋាភិបាលនិងប្រជាជនបង់ក្លាដែសចំពោះកងកម្លាំងជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនឹងបណ្តាគ្រួសារមានស្ថានភាពរស់នៅលំបាកក្នុងខ័ណ្ឌ Tay Ho ជាពិសេសនិងនៅវៀតណាមនិយាយរួម។ លោកស្រីក៏សង្ឃឹមថា រដ្ឋាភិបាលនិងប្រជាជនវៀតណាមនឹងឆាប់គ្រប់គ្រង​បានជំងឺរាតត្បាតនិងជំនះពុះពារគ្រាដ៏លំបាកនេះ” ។

បន្ទាប់ពីទទួលបានការគាំទ្រពីស្ថានទូតបង់ក្លាដែសប្រចាំនៅវៀតណាមរណសិរ្សមាតុភូមិខណ្ឌ Tay Ho បានប្រគល់អំណោយដែលជាគ្រឿងឧបភោក បរិភោគដល់ប៉ុស្តិ៍ការពារនិងទប់ស្កាត់ជំងឺ និងគ្រួសារដែលមានស្ថានភាពលំបាកនៅសង្កាត់ចំនួន ៨ ក្នុងខ័ណ្ឌ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មហាសន្និបាតតំណាងសម្ព័ន្ធបណ្តាអង្គការមិត្តភាពខេត្ត Phu Tho អាណត្តិ ២០២៦-២០៣១
ច្រកទ្វារ Huu Nghi Quan អ៊ូអរការជួញដូរពាណិជ្ជកម្ម
សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង