ប្រទេសប៉ូឡូញនឹងផ្ទេរអោយវៀតណាមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដោយមិនរកប្រាក់ចំណេញ

12:41 | 19/08/2021 ឌីណា

យុគសម័យ - រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី លោកស្រីM ichał Dworczyk បាននិយាយថា រដ្ឋាភិបាលប៉ូឡូញនឹងផ្ទេរអោយវៀតណាមវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់ប្រទេសវៀតណាមដោយមិនរកប្រាក់ចំណេញ។

ប្រជាជនវៀតណាមនៅប្រទេសប៉ូឡូញបន់ស្រន់សុំសេចក្តីសុខនៅដើមឆ្នាំថ្មីឆ្នាំ២០២១ ប្រជាជនវៀតណាមនៅប្រទេសប៉ូឡូញបន់ស្រន់សុំសេចក្តីសុខនៅដើមឆ្នាំថ្មីឆ្នាំ២០២១
វេទិកាធុរកិច្ចអាណិកជនវៀតណាមនៅអឺរ៉ុប លើកទី ១១ ទើបនឹងបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ វេទិកាធុរកិច្ចអាណិកជនវៀតណាមនៅអឺរ៉ុប លើកទី ១១ ទើបនឹងបានប្រព្រឹត្តទៅនៅប្រទេសប៉ូឡូញ
ប្រទេសប៉ូឡូញនឹងផ្ទេរអោយវៀតណាមវ៉ាក់សាំងការពារជំងឺកូវីដ ១៩  ដោយមិនរកប្រាក់ចំណេញ

ប្រទេសប៉ូឡូញនឹងប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដល់វៀតណាម ដោយមិនរកប្រាក់ចំណេញ

លោកស្រីរដ្ឋមន្ត្រី Dworczyk បានជួបនិងពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៉ូឡូញ Nguyen Hung ក្រុមសមាជិកសភា ប៉ូឡូញ-វៀតណាមដឹកនាំដោយសមាជិកសភា Grzegorz Napieralski និងតំណាងសមាគមមិត្តភាពប៉ូឡូញ-វៀតណាម។ ភាគីនានាសង្ឃឹមថា ការគាំទ្ររបស់ប៉ូឡូញដល់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនឹងមិនឈប់នៅត្រឹមការគាំទ្រវ៉ាក់សាំងលើកដំបូងទាំងនេះទេ។ គេរំពឹងថា នឹងមានកិច្ចព្រមព្រៀងវិជ្ជមាន ដើម្បីផ្ទេរវ៉ាក់សាំងដែលនៅសេសសល់របស់ប៉ូឡូញដល់វៀតណាមថែមទៀត។

យោងតាមគេហទំព័រ trybuna.info (ប៉ូឡូញ) វៀតណាមមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយប៉ូឡូញជាង ៧០ ឆ្នាំ ហើយឥឡូវនេះគឺជាដៃគូយុទ្ធសាស្ត្ររបស់ប៉ូឡូញនៅអាស៊ីអាគ្នេយ៍និងក្នុង​សហគមន៍​អាស៊ាន។

មានពលរដ្ឋវៀតណាមរាប់ម៉ឺននាក់កំពុងរស់នៅប្រទេសប៉ូឡូញនិងជនជាតិប៉ូឡូញរាប់រយនាក់កំពុងរស់​នៅ​ក្នុងប្រទេសវៀតណាម។ និស្សិតវៀតណាមមានវត្តមាននៅក្នុងសាកលវិទ្យាល័យប៉ូឡូញ ហើយយុវវ័យជនជាតិប៉ូឡូញកាន់តែច្រើននាក់ដែលកំពុងសម្រេចចិត្តមកសិក្សានៅសាកលវិទ្យាល័យនៅវៀតណាម។

ប្រទេសនិងប្រជាជនទាំងពីរមានទំនាក់ទំនងជាមួយគ្នាដោយទំនាក់ទំនងគ្រួសារនិងមិត្តភក្តិក្នុងរយៈពេលច្រើនឆ្នាំមកនេះហើយ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ