យុគសម័យ - នាពេលថ្មីៗនេះ នៅទីក្រុង Warsaw (នៃប្រទេសប៉ូឡូញ) វេទិកាធុរកិច្ចអាណិកជនវៀតណាមនៅអឺរ៉ុបលើកទី ១១ ត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមធុរកិច្ចវៀត ណាមនៅអឺរ៉ុប ក្រោមការឧបត្ថម្ភពីគណៈកម្មាធិ ការរដ្ឋទទួលបន្ទុកជនវៀតណាម នៅឯបរទេស (នៃក្រសួងការបរទេសវៀតណាម)។
តំណាងចូលរួមក្នុងវេទិកា ថតរូបអនុស្សាវរីយ៍ (រូបថតៈ quehuongonline)
វេទិកានេះ មានការចូលរួមពីប្រតិភូជិត ៣០០ នាក់ មកពី ១៥ ប្រទេសនិងដែនដីជុំវិញពិភពលោក។ ជាពិសេស សហគ្រាសប៉ូឡូញចំនួន ៤០ និងអ្នកនយោបាយប៉ូឡូញ ១០ នាក់ ត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានេះ ក្នុងនោះមានសមាជិកព្រឹទ្ធសភា Grzego Napieralski - ប្រធានក្រុមសមាជិកសភាប៉ូឡូញ - វៀតណាម និងលោក Janusz Piechocinski អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីសេដ្ឋកិច្ចប៉ូឡូញផងដែរ។
ពីសំណាក់ស្ថាប័នក្នុងស្រុក វេទិកានេះ មានការចូលរួមពីលោក Tran Thanh Nam អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ, លោក Pham Dinh Nghi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nam Dinh, លោក Nguyen Hoanh Nam - អនុប្រធាននៃគណៈកម្មាធិរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស, លោក Ho Anh Tuan - អតីតអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍, ប្រធានគណៈកម្មាធិការរៀបចំចលនា “កសាងវប្បធម៌សហគ្រាសវៀតណាម” រួមជាមួយគណៈប្រតិភូសហគ្រាសក្នុងស្រុកចំនួន ១០ផងដែរ។ ជាពិសេស វេទិកានេះមានកិត្តិយសទទួលបានលិខិតអបអរសាទរពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc។
ថ្លែងមតិនៅវេទិកានេះ លោក Nguyen Hoanh Nam បានស្វាគមន៍និងវាយតម្លៃខ្ពស់ ចំពោះការបន្តបង្កើតសមាគមធុរកិច្ចជនក្រៅប្រទេសវៀតណាមនៅអឺរ៉ុបលើកទី ១១ សំដៅបង្កើតឱកាសសម្រាប់តំណាងចូលរួមផ្លាស់ប្តូរមតិនិងផ្តល់អនុសាសន៍ ដំណោះស្រាយនិងគំនិតថ្មីៗ ដែលរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវៀតណាមជាមួយប្រទេសដទៃទៀត។
ជាពិសេស ក្នុងបរិបទដែលវៀតណាមនិងសហភាពអឺរ៉ុបទើបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ (EVFTA) នោះ ខណៈពេលដែល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កំពុងកើនឡើងយ៉ាងខ្លាំង ការដែលវេទិកាលើកនេះបានផ្តោតលើការផ្លាស់ប្តូរខ្លឹមសារទាំងនេះ គឺទទួលបានស្វាគមន៍ពីសំណាក់ភ្ញៀវចូលរួមផងដែរ។ ទាំងនេះជាបញ្ហាសំខាន់និងជាក់ស្តែងណាស់ដែលសហគមន៍អាជីវកម្មនៅវៀតណាមទាំងក្នុងនិងក្រៅបរទេសចាប់អារម្មណ៍យ៉ាងខ្លាំង។
វេទិកានេះ មានការចូលរួមពីប្រតិភូជិត ៣០០ នាក់ មកពី ១៥ ប្រទេសនិងដែនដីជុំវិញពិភពលោក (រូបថតៈ quehuongonline)
ទន្ទឹមនឹងនោះ លោក Nguyen Hoanh Nam បានជឿជាក់ថា វេទិកានេះនឹងរួមចំណែកជំរុញថែមទៀត នូវកិច្ចសហប្រតិបត្តិការវិនិយោគនិងកិច្ចសហប្រតិបត្តិការរវាងធុរកិច្ចវៀតណាមទាំងក្នុងនិងក្រៅប្រទេសនៅអឺរ៉ុប ក៏ដូចជារវាង សហគមន៍ពាណិជ្ជកម្មវៀតណាមក្នុងនិងក្រៅប្រទេស ជាពិសេស រវាងវៀតណាមនិងបណ្តាប្រទេសអឺរ៉ុប។ បន្ទាប់ពី ២ វគ្គ ដោយមានបទបង្ហាញចំនួន ២០ និងសុន្ទរកថាជាង ១០ របស់ប្រតិភូមក វេទិកាបានផ្លាស់ប្តូរខ្លឹមសារជាក់ស្តែង សម្រាប់អាជីវកម្មក្នុងស្រុកនិងបរទេសផងដែរ។
យ៉ាងណាមិញ បទបញ្ហាញជាច្រើនបានផ្តោតលើការប្រែប្រួល ក្នុងសកម្មភាពធុរកិច្ច របស់សហគ្រាសអាណិកជន ក្នុងស្ថានភាពទូទៅនៃការអភិវឌ្ឍរបស់ពាណិជ្ជកម្មអេឡិចត្រូនិកនៅអឺរ៉ុប។
ប្រការគួរអោយចាប់អារម្មណ៍គឺ សុន្ទរកថារបស់វាគ្មិនមកពីសមាគមពាណិជ្ជកម្មអេឡិចត្រូនិក វៀតណាម (VECOM) ត្រូវបានអាជីវកម្មនៅក្រៅប្រទេសស្វាគមន៍ ដោយសារតែការឆ្លើយយ៉ាងពេញលេញនិងងាយយល់នូវសំណួរអំពីបញ្ហាពាណិជ្ជក ម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក។ ; ទន្ទឹមនឹងនេះដែរ វាក៏បានផ្តល់នូវដំណោះស្រាយក៏ដូចជាបង្ហាញពីបទពិសោធន៍របស់សហគ្រាសក្នុងស្រុកក្នុងការអនុវត្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
ក្នុងឱកាសនេះ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Tran Thanh Nam បានណែនាំអំពីសក្តានុពលនៃការនាំចេញផលិតផលកសិកម្មរបស់វៀតណាមទៅកាន់ EU និងសង្ឃឹម ថាសហគ្រាសវៀតណាមទាំងអស់នៅក្រៅប្រទេសនឹងជាច្រកនៃការប្រើប្រាស់ ជាស្ពានជំរុញយ៉ាងខ្លាំងក្លាក្នុងការនាំទំនិញវៀតណាមចូលទីផ្សារអឺរ៉ុប។
នៅក្នុងវេទិកា គណៈកម្មាធិការរៀបចំបានប្រកាសលទ្ធផលនៃការបោះឆ្នោតពិគ្រោះយោបល់របស់គណៈកម្មាធិការប្រតិ បត្តិនៃសមាគមអាជីវកម្មវៀតណាមសម្រាប់អាណត្តិក្រោយ រួមមានសមាជិក ១៩ រូប ហើយលោក Hoang Manh Hue បន្តទទួលបានការទុកចិត្តជាប្រធានសមាគម។ បន្ទាប់ពីការពិគ្រោះយោបល់មក គណៈកម្មាធិការប្រតិបត្តិក៏បានយល់ព្រមរៀបចំវេទិកាលើកទី ១២ នៅទីក្រុង Saint-Petersburg នៃប្រទេសរុស្ស៊ី៕
(បកប្រែដោយស្រីពេជ្រ)
មតិពីមិត្តអ្នកអាន