សម័យតេជោសន្តិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ ធានា និងការពារ ដោយផ្តល់ជាអាទិភាពចម្បង មិនប្រកាន់និន្នាការនយោបាយឡើយ

22:33 | 01/08/2021 ហេង វុធ្ធី

ផ្ទុយមកវិញ បើយើងក្រឡេកទៅកាន់អតីតកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម កុំថាឡើយវ៉ាក់សាំងការពារជំងឺជូនប្រជាពលរដ្ឋ សូម្បីតែថ្នាំព្យាបាល និងមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺក៏គ្មានត្រឹមត្រូវផង។ នៅតាមមូលដ្ឋាននីមួយៗ មានឈ្មោះត្រឹមជាមន្ទីរពេទ្យឃុំ មន្ទីរពេទ្យតំបន់ ប៉ុន្តែធាតុពិត មានត្រឹមតែគ្រែដេកពុកផុយ ជាមួយនឹងក្លិនស្អុយឆ្អេះឆ្អាប ហើយក៏គ្មានពេទ្យចេះពិនិត្យជំងឺត្រឹមត្រូវដែរ។ ថ្នាំដែលផ្តល់ឱ្យអ្នកជំងឺ ទោះជាឈឺអ្វីក៏ដោយ គឺមានតែថ្នាំសូន្យតូចៗមួយប្រភេទប៉ុណ្ណោះ ដែលជាទូទៅហៅថា ថ្នាំអាចមន៍ទន្សាយ។

សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុប ចោលកម្មវិធីជួបទាំងអស់ដែលបានគ្រោងទុកដោយសារពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ សម្ដេចតេជោ ហ៊ុន សែន ប្រកាសលុប ចោលកម្មវិធីជួបទាំងអស់ដែលបានគ្រោងទុកដោយសារពាក់ព័ន្ធដោយ ប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស សម្តេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានពិសេស
សម័យតេជោសន្តិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ ធានា និងការពារ ដោយផ្តល់ជាអាទិភាពចម្បង មិនប្រកាន់និន្នាការនយោបាយឡើយ
សម័យតេជោសន្តិភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ត្រូវបានយកចិត្តទុកដាក់ ធានា និងការពារ ដោយផ្តល់ជាអាទិភាពចម្បង មិនប្រកាន់និន្នាការនយោបាយឡើយ

ជាក់ស្តែង ក្នុងអំឡុងនៃការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានស្វះស្វែងបញ្ជាទិញវ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលមកដល់ពេលនេះ ប្រជាពលរដ្ឋលើសពី៧លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ-១៩ បូករួមទាំងកុមារ និងយុវវ័យចាប់ពីអាយុ១២ ដល់១៧ឆ្នាំផងដែរ។

មរតករបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាសច្ចធម៌ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលកូនខ្មែរគ្រប់រូបគួរចងចាំនោះ មិនមែនមានតែវ៉ាក់សាំងកូវីដ-១៩ទេ គឺថែមទាំងបានរំដោះប្រជាពលរដ្ឋកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានផ្ដល់កំណើតថ្មីដល់ប្រជាពលរដ្ឋកម្ពុជា គឺថ្ងៃ ៧មករា ១៩៧៩។ កត្តានៃសន្តិភាពនេះហើយ ទើបធ្វើឱ្យកម្ពុជាមានឱកាសកសាងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនស្ទើរគ្រប់វិស័យនាពេលបច្ចុប្បន្ន ជាពិសេស សន្តិភាពនេះហើយ បានផ្តល់ជូនប្រជាជនកម្ពុជារស់នៅប្រកបដោយសន្តិសុខ ផ្លូវកាយ និងផ្លូវចិត្ត ក្នុងភាពជាមនុស្សជាតិពិតប្រាកដជាមួយនឹងស្នាមញញឹមដែលជាផ្លែផ្កានៃសន្តិភាព។

ផ្ទុយមកវិញ បើយើងក្រឡេកទៅកាន់អតីតកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម កុំថាឡើយវ៉ាក់សាំងការពារជំងឺជូនប្រជាពលរដ្ឋ សូម្បីតែថ្នាំព្យាបាល និងមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺក៏គ្មានត្រឹមត្រូវផង។ នៅតាមមូលដ្ឋាននីមួយៗ មានឈ្មោះត្រឹមជាមន្ទីរពេទ្យឃុំ មន្ទីរពេទ្យតំបន់ ប៉ុន្តែធាតុពិត មានត្រឹមតែគ្រែដេកពុកផុយ ជាមួយនឹងក្លិនស្អុយឆ្អេះឆ្អាប ហើយក៏គ្មានពេទ្យចេះពិនិត្យជំងឺត្រឹមត្រូវដែរ។ ថ្នាំដែលផ្តល់ឱ្យអ្នកជំងឺ ទោះជាឈឺអ្វីក៏ដោយ គឺមានតែថ្នាំសូន្យតូចៗមួយប្រភេទប៉ុណ្ណោះ ដែលជាទូទៅហៅថា ថ្នាំអាចមន៍ទន្សាយ។ អ្នកជំងឺដែលទៅសម្រាកនៅមន្ទីរពេទ្យទាំងនោះ គឺគ្រាន់តែមកដេករង់ចាំមច្ចុរាជមកឆក់យកជីវិតប៉ុណ្ណោះ។ ប្រជាជនកម្ពុជារាប់សែននាក់ បានបាត់បង់ជីវិតដោយជំងឺ ឈឺគ្មានថ្នាំព្យាបាលរបស់ពេទ្យដ៏មហាអស្ចារ្យ មហាលោតផ្លោះរបស់អង្គការខ្មែរក្រហម។

ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ប្រជាជនកម្ពុជាគ្មានទេសិទ្ធិសេរីភាពជាមនុស្សជាតិ សូម្បីតែការរស់នៅក៏ប្រៀបមិនបាននឹងសត្វជ្រូក ឬគោរបស់អង្គការខ្មែរក្រហមផង។ ជីវិតរស់នៅប្រចាំថ្ងៃ ស្ថិតក្រោមការគំរាមកំហែង បង្ខំឱ្យធ្វើការហួសកម្លាំង បំបែកបំបាក់ឱ្យព្រាត់ប្រាស់គ្រួសារ និងរស់នៅដោយភាពភ័យខ្លាចគ្រប់ពេលវេលា៕

ហេង វុធ្ធី

AMS/Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ