Trending now

ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ

15:00 | 29/04/2026 ឌឹកអាញ់

យុគសម័យ - មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI អាណត្តិ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ នៅទីក្រុងហាណូយ ដោយមានការអញ្ជើញចូលរួមពីប្រតិភូជាង ១.៣០០ នាក់។ មហាសន្និបាតនឹងសម្រេចលើខ្លឹមសារសំខាន់ៗជាច្រើនទាក់ទងនឹងការចាត់តាំង បុគ្គលិក និងទិសដៅសកម្មភាពក្នុងដំណាក់កាលថ្មី។

កាលវិភាគបាញ់កាំជ្រួចនាយប់ថ្ងៃទី ២៨ មេសា នៅទីក្រុងហាណូយ ក្នុងកម្មវិធី "សូរសៀងមាតុភូមិ" ការអនុវត្តលក្ខន្តិកៈគំរូថ្មីសម្រាប់មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចាប់ពីថ្ងៃទី ១៦ ខែមេសា

យោងតាមព័ត៌មានពីរណសិរ្សមាតុភូមិវៀតណាម មហាសន្និបាតត្រូវបានរំពឹងថានឹងមានប្រតិភូជាង ១.៣០០ នាក់ចូលរួម ក្នុងនោះមាន៖ ប្រតិភូពេញសិទ្ធិចំនួន ១.១៣៨ នាក់ ជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី X អាណត្តិ ២០២៤ - ២០២៩ ដែលកំពុងកាន់តំណែង; ប្រតិភូដែលត្រូវបានជ្រើសតាំងដោយមហាសន្និបាតរណសិរ្សមាតុភូមិវៀតណាមបណ្តាខេត្ត ក្រុង អង្គការជាសមាជិក តាមចំនួនដែលបានបែងចែក; ប្រតិភូតែងតាំង; ជនជាតិវៀតណាមដែលរស់នៅបរទេស និងកម្មាភិបាលរណសិរ្សជំនាញ។ ប្រតិភូភ្ញៀវកិត្តិយសប្រហែល ២០០ នាក់ ជាថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាម; ថ្នាក់ដឹកនាំបណ្តាគណៈ ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន; តំណាងអង្គទូត អង្គការអន្តរជាតិប្រចាំនៅវៀតណាម; ថ្នាក់ដឹកនាំ និងអ្នកយកព័ត៌មាននៃបណ្តាទីភ្នាក់ងារសារព័ត៌មាននៅមជ្ឈិម និងមូលដ្ឋានមួយចំនួន។

ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ
ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ

មហាសន្និបាតនឹងពិគ្រោះពិភាក្សាជ្រើសតាំងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី XI ដែលមានសមាជិកចំនួន ៤០៥ រូប។ គណៈប្រធានត្រូវបានរំពឹងថានឹងមានសមាជិកចំនួន ៧២ រូប (ពិគ្រោះពិភាក្សាក្នុងមហាសន្និបាតចំនួន ៧០ រូប) គណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ១២ រូប និងអនុប្រធានមិនអចិន្ត្រៃយ៍ចំនួន ៨ រូប។

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ប្រព្រឹត្តទៅភ្លាមៗបន្ទាប់ពីភាពជោគជ័យនៃមហាសន្និបាតតំណាងទូទាំងប្រទេស លើកទី XIV របស់បក្ស និងការបោះឆ្នោតជ្រើសតាំងតំណាងរដ្ឋសភានីតិកាលទី XVI ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦ - ២០៣១។ មហាសន្និបាតគឺជាចំណុចរបត់ប្រវត្តិសាស្ត្រ បើកឡើងនូវអាណត្តិនៃការដំណើរការក្បាលម៉ាស៊ីន ជាមួយនឹងឋានៈ និងដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅពេលដែលបណ្តាអង្គការនយោបាយ-សង្គម និងបណ្តាសមាគមមហាជនដែលត្រូវបានបក្ស និងរដ្ឋប្រគល់ភារកិច្ចឱ្យ ត្រូវមកស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់រណសិរ្សមាតុភូមិវៀតណាម៕

មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦ មហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១ រំពឹងថានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៦

យុគសម័យ - នាថ្ងៃទី ១២ ខែមេសា នៅទីក្រុងហាកូយ គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានរៀបចំសន្និសីទគណៈប្រធានលើកទី ៧ អាណត្តិទី ១០ ដើម្បីពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗមួយចំនួន សម្រាប់ត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី ១១។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping  នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង

តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម លោកស្រី Bui Thi Minh Hoai អញ្ជើញសួរសុខទុក្ខ និងប្រគល់អំណោយជូនគ្រួសារគោលនយោបាយនៅ Ninh Binh និង Thanh Hoa
ប្រតិភូជាង ១.៣០០ នាក់ នឹងចូលរួមមហាសន្និបាតតំណាងទូទាំងប្រទេសនៃរណសិរ្សមាតុភូមិវៀតណាម លើកទី XI ចាប់ពីថ្ងៃទី ១១-១៣ ខែឧសភា នៅទីក្រុងហាណូយ
បើកមហោស្រពកីឡានិស្សិតវៀតណាមនៅប្រទេសរុស្ស៊ី ឆ្នាំ ២០២៦
ទិវាគ្រួសារ វៀតណាម - កូរ៉េខាងត្បូង នៅប្រទេសកូរ៉េខាងត្បូង ឆ្ពោះទៅរកឫសគល់
វៀតណាមជំរុញការសន្ទនា ស្វែងរកដំណោះស្រាយជាក់ស្តែងនៅសន្និសីទត្រួតពិនិត្យឡើងវិញនូវសន្ធិសញ្ញា NPT លើកទី ១១