Trending now

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង

11:19 | 14/04/2025

តបតាមការអញ្ជើញរបស់លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងលោក Luong Cuong ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក Xi Jinping អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥។

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងវៀតណាម-ចិន រក្សាបាននូវនិន្នាការអភិវឌ្ឍន៍ជាវិជ្ជមាន និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម របស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន និងលោកជំទាវ (ខែធ្នូ ឆ្នាំ២០២៣) ហើយភាគីទាំងពីរបានចេញ “សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដែលមានអត្ថន័យជាយុទ្ធសាស្ត្រ” នៅឆ្នាំ២០២៤ សកម្មភាពជួបប្រាស្រ័យទាក់ទង និងជំនួបថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅយ៉ាងផុលផុសដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតទាំងប្រាំរបស់បក្ស និងរដ្ឋវៀតណាម សុទ្ធតែបានទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយថ្នាក់ដឹកនាំចិនសំខាន់ៗចំនួនពីររូប (នាយករដ្ឋមន្ត្រីចិន និងប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន) ក៏បានមកបំពេញទស្សនកិច្ចនៅវៀតណាមផងដែរ។ នៅឆ្នាំ២០២៥ នេះ ការផ្លាស់ប្តូរ និងជំនួបថ្នាក់ជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់បន្តត្រូវបានរក្សាយ៉ាងជិតស្និទ្ធ រួមទាំងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក To Lam អគ្គលេខាបក្ស និងលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ដោយប្រកាសបើកដំណើរការ “ឆ្នាំជួបប្រាស្រ័យមនុស្សធម៌ វៀតណាម-ចិន ឆ្នាំ២០២៥” ហើយថ្នាក់ដឹកនាំស្នូលនៃប្រទេសទាំងពីរបានផ្លាស់ប្តូរសារលិខិត/សារទូរលេខអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ចិន (១៩៥០-២០២៥)។ល។

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping  នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន លោក Xi Jinping នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅសាធារណរដ្ឋសង្គមនិយមវៀតណាម

ចាប់តាំងពីប្រទេសទាំងពីរបានឯកភាពគ្នាកសាងសហគមន៍ចែករំលែកអនាគត វៀតណាម-ចិន មានអត្ថន័យជាយុទ្ធសាស្ត្រនោះ ហើយបន្ទាប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ (ខែសីហា ឆ្នាំ២០២៤) ទំនាក់ទំនងទ្វេភាគីបានអភិវឌ្ឍយ៉ាងរលូន មើលឃើញការផ្លាស់ប្តូរកាន់តែជាក់ស្តែង និងសម្រេចបានសមិទ្ធផលជាច្រើនទៀតលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការដូចជា៖ នយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វប្បធម៌ ទេសចរណ៍ ការអប់រំ ធនធានមនុស្ស ការផ្លាស់ប្តូរទ្រឹស្តី និងបទពិសោធន៍រវាងបក្សទាំងពីរ ការជួបប្រាស្រ័យរវាងមូលដ្ឋាន ប្រជាជន និងយុវជន និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជានៅវេទិកាពហុភាគី។ល។

សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញយ៉ាងច្បាស់បំផុតតាមរយៈការស្ថិតិស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគទ្វេភាគី។ ជាពិសេស ស្តីពីពាណិជ្ជកម្ម នៅឆ្នាំ២០២៤ វៀតណាមបន្តជាដៃគូពាណិជ្ជកម្មធំបំផុតក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ របស់ចិន។ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រាប់ឆ្នាំ២០២៤ សម្រេចបាន ២០៥.២ ពាន់លានដុល្លារអាមេរិក ហើយក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៥ សម្រេចបាន ៥១.២៥ ពាន់លានដុល្លារអាមេរិក (កើនឡើង ១៧.៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន)។ ស្តីពីការវិនិយោគ ក្នុងឆ្នាំ២០២៤ ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំនួនគម្រោងដែលក្នុងនោះមានគម្រោងថ្មីចំនួន ៩៥៥ ទទួលបានអាជ្ញាប័ណ្ណដោយជាប់ចំណាត់ថ្នាក់ទី ៣ ក្នុងចំណោមដៃគូវិនិយោគចំនួន ១១០ នៅវៀតណាមជាមួយដើមទុនចំនួន ៤.៧៣ ពាន់លានដុល្លារអាមេរិក។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមលើកនេះបង្ហាញថា លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយជាថ្នាក់ដឹកនាំជាន់ខ្ពស់បំផុតរបស់ចិនដែលមកបំពេញទស្សនកិច្ចនៅវៀតណាមច្រើនលើកបំផុតក្នុងប្រវត្តិសាស្ត្រ។

ដំណើរទស្សនកិច្ចនេះក៏ជាសកម្មភាពបរទេសដែលមានសារៈសំខាន់ខ្លាំង និងយូរអង្វែងសម្រាប់ទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ទន្ទឹមនឹងនោះបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងអាទិភាពឈានមុខគេរបស់ប្រទេសទាំងពីរក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ចិន ឱ្យអភិវឌ្ឍប្រកបដោយភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាព ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ លើសពីនេះ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ទៅកាន់ប្រទេសវៀតណាម ស្របពេល “ឆ្នាំជួបប្រាស្រ័យមនុស្សធម៌វៀតណាម-ចិន ឆ្នាំ២០២៥” និងខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរបានបង្ហាញពីអត្ថន័យ សារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ។

ប្រជាជនទីក្រុងហាណូយនិយាយដោយឡែក និងវៀតណាមនិយាយរួមស្វាគមន៍យ៉ាងកក់ក្តៅបំផុតលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន ដោយមានជំនឿ និងសេចក្តីសង្ឃឹមមោះមុតថា ដំណើរទស្សនកិច្ចនេះ នឹងបង្កើតព្រឹត្តិការណ៍សំខាន់ថ្មីក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយដើរតួនាទីតម្រង់ទិសទំនាក់ទំនងវៀតណាម-ចិន ឱ្យកាន់តែអភិវឌ្ឍថែមទៀត និងនាំមកនូវផលប្រយោជន៍កាន់តែច្រើនថែមទៀតដល់ប្រជាជននៃប្រទេសនីមួយៗ៕

អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping អញ្ជើញមកស្ថានទូតវៀតណាមប្រចាំនៅចិន ដើម្បីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

នារសៀលថ្ងៃទី ២០ កក្កដា នៅទីក្រុងប៉េកាំង (ចិន) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន លោក Xi Jinping បានអញ្ជើញមកកាន់ស្ថានទូតវៀតណាមប្រចាំនៅ ចិនគោរពវិញ្ញាណក្ខន្ធ រំលែកមរណទុក្ខ និងសរសេរក្នុងសៀវភៅក្តាំងមរណទុក្ខ ចំពោះ មរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong អញ្ជើញជួបសន្ទនាការងាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping

នាព្រឹកថ្ងៃទី២៤ ខែកញ្ញា នៅទីស្នាក់ការមជ្ឈឹមបក្ស លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញជួបសន្ទនាការងារតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping។

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី
ការផ្ទេរប្រាក់ពីក្រៅប្រទេសមកកាន់ទីក្រុងហូជីមិញឈានដល់ជាង ២,៤ ពាន់លានដុល្លារ
ស្ត្រីជនជាតិវៀតណាមដើមកំណើតដំបូងគេដែលនាំយកគ្រាប់ឈូក ១៦៩ គ្រាប់របស់វៀតណាមហោះទៅកាន់អវកាស