Trending now

ស្ថានការណ៍​ទូទៅ​តាម​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពជា​ធម្មតា​

17:25 | 21/03/2020 (សរុបដោយ ហេង វុធ្ធី)

ស្ថានភាព​ទូទៅ​នៅតាម​ផ្សារ​នានា​ក្នុង​រាជធានី​ភ្នំពេញ​ហាក់​នៅ​ជាធម្មតា​អ្នកលក់​និង​អ្នកទិញ​ទៅមក​ទិញដូរ​ម្ហូបអាហារ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​ដែលជា​តម្រូវ​ការចាំបាច់​ប្រចាំថ្ងៃ​របស់​ពួកគាត់​។​ដូច​សព្វថ្ងៃ​ដដែល​ទោះ​ក្នុង​ស្ថា​ភាព​មាន​ជំងឺ​វីរុស​កូ​វីដ​១៩​រាតត្បាត​ក៏ដោយ​បើ​មិន​មក​ផ្សារ​បាន​អី​ទទួលទាន​និង​ប្រើប្រាស់​។​

ប៉ូលីសកំពុងវាស់សីតុណ្ហភាពរាងរាយជនបរទេសនៅផ្សារថ្មីធំ

អ្វីដែល​គួរឱ្យ​ចាប់​អារ​មណ៍​នោះ​កាលពី​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ​នៅតាម​ទីផ្សា​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ដូចជា​ផ្សារ​ធំថ​ថ្មី​ជាដើម​មិនមាន​ការបិទ​ផ្សារ​ទេ​នៅតែ​បើក​ជាធម្មតា​មាន​ប្រជាជន​ភ្នំពេញ​និង​ទេសចរណ៍​មកជា​ធម្មតា​។​ចំណែក លោក សៅ លី​វន អនុប្រធាន​ផ្សារ​ធំថ្មី​បានបញ្ជាក់​ចំនួន​ភ្ញៀវ​ថយចុះ​តិចតួច ។​ផ្សារ​ឱ្យ​អាជីវករ​និង​ទេសចរណ៍​អនាម័យ​ជាប្រចាំ​នៅ​ផ្សារ​ចាស់​វិញ​ក៏​ដូចគ្នា​ដែរ​អ្នកលក់​និង​អ្នកទិញ​នៅ​ទៅមក​ធម្មតា​។​

អ្នក​ដែល​បាន​ទៅ​ផ្សារ​អូ​ប្ញ​ស្សី​នា​ព្រឹក​ថ្ងៃទី​២១​មីនា​នេះ​ក៏​ថា​ផ្សារ​នៅមាន​អ្នកលក់ដូរ​ដូច​រាល់ថ្ងៃ​គ្រាន់តែ​អ្នកទិញ​សំលៀកបំពាក់​និង​អ្នកទិញ​មាស​និង​ប្រាក់​មានការ​ថយចុះ​បន្តិច​ក្រោយ​កើត​ជំងឺ​កូ​វីដ​១៩​។​នៅ​ផ្សារ​អូឡាំពិក​ដែលជា​ផ្សារ​លក់ដុំ​ធំជាងគេ​នៅ​កម្ពុជា​ក៏​សកម្មភាព​នៅ​ធម្មតា​ដែរ​គ្រាន់​ថយ​បន្តិច​តែ​មិន​ដល់​មានការ​បី​ត​ផ្សា​នោះទេ​។​

ស្ថានការណ៍​ទូទៅ​តាម​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពជា​ធម្មតា​

​រីឯ​ក្រុមអាជីវករ​លក់​សា​ច់ប​ន្លែ​គ្រឿងទេស​និង​អង្ករ​ក្នុង​ផ្សា​របឹង​កេងកង​ក្នុង​ខណ្ឌ​បឹង​កេងកង​លើកឡើងថា​ការប្រកប​របរ​ទទួល​ទាន​របស់​ពួកគាត់​លក់ដាច់​ជាធម្មតា ថែមទាំង​លក់ដាច់​ជាង​មុន​ផងដែរ ។​ខណៈ​លោក​ប្រធាន​ផ្សា​រថា​ឥ​វ៉ាន់​ផ្សេងៗ​មានការ​ថយចុះ​មិនសូវមាន​អ្នកទិញ​និង​បាន​សំណូមពរ​ឱ្យ​ម្ចាស់​តូប​ជួល​ជួយ​សម្រួល​តម្លៃ​ដល់​អ្នកលក់​កុំ​មានការ​ដំឡើងថ្លៃ​ក្នុង​លក្ខណ​មនោសញ្ចេតនា​។​

​យ៉ាងណាៗ​ពាក់ព័ន្ធ​ជាមួយនិង​បញ្ហា​អនាម័យ​ខាង​គណៈកម្មការ​ផ្សារ​ក្រៅពី​ណែនាំ​ឱ្យមាន​ទឹក​អាល់កុល​លាងដៃ​នៅតាម​តូប​និ​មួយៗ​ថែមទាំង​បានដាក់​អាល់កុល​សំរាប់​លាងដៃ​នៅតាម​ច្រកចេញចូល​ផ្សារ​ផងដែរ​។​ជាមួយគ្នា​នោះ​ផ្សារ​ទួល​ទំពូង​ដែរ​ជា​ផ្សារ​ជនបរទេស​ចូល​ច្រើន​ក៏​នៅតែមាន​ការលក់ដូរ​និង​អ្នកទិញ​ទៅមក​ដូចគ្នា​។​

ដោយឡែក​សម្រាប់​គណៈកម្មកា​រ​ផ្សារ​ក៏បាន​រៀបចំ​វិធី​ក្នុង​ការបង្ការ​ទប់ស្កាត់​វីរុស​កូ​វីដ​១៩​ផងដែរ​ផ្សារ​ដោយ​ក្នុង​មួយ​សប្តាហ៍​ក្រុមការងារ​ផ្សារ​បាន​លាង​សម្អាត​ផ្សារ​ម្តង​ហើយ​បើ​ក្តៅ​ខ្លាំង​យើង​បាញ់​សំអាត​រហូតដល់​២​ដង​។​យើង​ក៏បាន​ដាក់​អាកុល​នៅតាម​ច្រកចេញចូល​ផ្សារ​ចំនួន​១៣​ទីតាំង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ក៏ដូចជា​អាជីវករ​បាន​លាងដៃ​ជាមួយគ្នានេះដែរ​យើង​ក៏បាន​ធ្វើការ​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​ពី​វិធី​នៃ​ការបង្ការ​ទប់ស្កាត់ វីរុស​កូ​វីដ ១៩ (COVID-19)​នេះ​ផងដែរ​។​

ស្ថានការណ៍​ទូទៅ​តាម​ផ្សារ​ក្នុង​រាជធានីភ្នំពេញ​អ្នកលក់​និង​អ្នកទិញ​មាន​ភាពជា​ធម្មតា​

គួរ​បញ្ជាក់ថា​៖​កន្លងមក​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ដល់​លោក​ប្រធាន​គណៈកម្មការ​ផ្សា​រទាំង​អស់ទាំង​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ឱ្យ​រៀបចំ​ពិធី​សាស្ត្រ​ក្នុង​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​វីរុស​កូ​វីដ​១៩​។​មាន​ដាក់​អាកុល​លាងដៃ​ដល់​អ្នក​ម​ក​ផ្សារ​និង​អ្នកលក់ដូរ​ជាដើម​ទៅតាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ​។

គួរបញ្ជាក់ថា ក្រោយ​ពី​ក្នុង​ប្រទេស​កម្ពុជា​​រកឃើញ​អ្នក​ផ្ទុក​​វីរុសកូវីដ​-19 នោះ មាន​​ប្រជា​ពលរដ្ឋ​​ជា​ច្រើន​បាន​នាំ​គ្នា​ដើរ​ទិញ​អង្ករ ទឹកត្រី ទឹកស៊ីអុី​វ និង​របស់របរ​ហូប​ចុក​​ក្រៀមៗស្តុក​ទុក​ហូប​នៅផ្ទះ​រៀង​ៗ​ខ្លួន ដោយសារ​តែ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​ឆ្លង​នូវ​​ជំងឺ​រលាក​ផ្លូវដង្ហើម(COVID-19)​ ​។

ដោយ​ហេតុ​នេះ បាន​ធ្វើ​អោយ​ផ្សារ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​ទួល​ទំពូង ផ្សា​របឹង​កេងកង មាន​សភាព​ស្ងាត់​យ៉ាង​ខ្លាំង ​គឺ​មាន​តែ​អ្នក​លក់ មិន​មាន​អ្នក​មក​រក​ទិញនោះទេ​ ហើយ​ទៅ​តាម​ផ្សារ​នីមួយៗ​អាជីវករ​មួយ​ចំនួន​នាំ​គ្នា​បិទ​តូប​ចាប់ពី​២០% ទៅ​៣០%​ មិនបើក​លក់ ដោយ​សារ​តែ​លក់​មិន​ដាច់​។ លោក យ៉​ន យ៉ា​ន អនុ​គណៈកម្មាធិការ​ផ្សារ​អូ​ឡាំ​ពិ​កបាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​​ផ្ទុះ​វីរុស COVID-19 នេះ​មក អតិថិជន​ដើរ​ផ្សារ​គឺ​មានការ​ថយ​ចុះ​ច្រើន​ណាស់ ដោយ​អាជីវករ​នៅ​តែ​មក​បើក​តូប​លក់​ជា​រៀង រាល់ថ្ងៃ ជា​ធម្មតា​ទេ ដោយ​ភាគច្រើន​នៅ​ផ្សារ​នេះ​មាន​លក់​សម្លៀក​បំពាក់​ខោអាវ បោះ​ដុំ និង​រាយ​។

ទិដ្ឋភាពក្នុងផ្សារមួយនៅទីក្រុងភ្នំពេញ

លោកអនុគណៈកម្មាធិការ​ផ្សារ​អូឡាំពិក​បាន​បន្ត​ថា កា​រ​​បើក​តូប​លក់​របស់​ក្រុម​អ​ជីករ​​នេះ​ដែរ គឺ​ពួក​គាត់​នាំ​គ្នា​មក​បើក​លក់​ដោយ​ថ្ងៃ គឺ​ថ្ងៃនេះពួក​គាត់​បិទ​ ប៉ុន្តែ​ថ្ងៃស្អែក​មក​បើក​លក់​វិញ​ក៏​មាន​ គឺ​មិន​ទៀងទេ​ ដោយ​ថ្ងៃ​ណា​លក់ដាច់​ពួក​គាត់​នៅ​លក់ បើ​ថ្ងៃ​ណា​មិន​ដាច់​ពួក​គាត់​បិទ​តូប​ឈប់​លក់​នាំ​គ្នា​ទៅ​ផ្ទះ​។ ​ការ​ស្ងាត់​មិន​មាន​អ្នក​មក​ដើរ​ផ្សារ​នេះ​ដែរ​គឺ​ដោយសារ​តែ​មានការ​ភ័យ​ខ្លាចឆ្លង​​ជំងឺ​ COVID-19 តែ​ខាង​គណៈកម្មាធិ​ការ​ផ្សារ​អូ​ឡាំ​ពិ​ក និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ផ្សារ ​(​ក្រុមហ៊ុន​ថៃ​ប៊ុ​ន​រ៉ុ​ង​) ក៏​បាន​ដាក់​អាល់កុល សាប៊ូ លាងដៃ នៅ​គ្រប់​ទីកន្លែង​ទៅ​តាម​ការ​ណែនាំ​របស់​ខាង​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ​ផង​ដែរ​។

ស្ត្រី​ជា​អ្នកលក់​សាច់​ចង្កាក់​ម្នាក់​នៅ​ក្នុង​ផ្សា​របឹង​កេងកង​បាន​រៀបរាប់​ថា តាំងពី​​ផ្ទុះវីរុសកូវីដ-១៩មក ក្នុង​រយៈ​ពេល​ជិត​១​ខែ​ហើយ​គឺ​ស្ងាត់ លក់​មិន​ដាច់​តែ​ម្តង ​ដែល​កាលពី​ពេល​មុន​វិញ​តែត្រឹម​ពេល​នេះ​(ម៉ោង​​ជាង ១២​ថ្ងៃត្រង់​) គឺគាត់​លក់​ជិត​អស់ហើយ និង​លក់​ដាច់​យ៉ាង​ខ្លាំង ដោយសារ​តែ​មាន​មនុស្ស​ដើរ​ផ្សារ​ច្រើន ​។​តែ​ឥឡូវនេះ លក់​មិន​ដាច់​ទាល់តែ​សោះ មាន​តែ​អ្នកលក់ និង​តុ កៅអី​បញ្ឈរ​ចោល​មិន​មាន​អ្នក​ណា​ម្នាក់​អង្គុយ​ហូប​ឡើយ ​ភ្ញៀវ​​មានការ​ថយ​ចុះ​រហូត​ទៅ​ដល់​៧០% គឺ​ខុស​ពី​ពេល​មុន​ៗ​ឆ្ងាយ​ណាស់​ ៕

(សរុបដោយ ហេង វុធ្ធី)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា