Trending now

ការតភ្ជាប់និស្សិតវៀតណាមនៅកូរ៉េខាងត្បូងជាមួយបណ្តាសហគ្រាស

09:01 | 22/04/2026 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី ១៩ ខែមេសា នៅសាកលវិទ្យាល័យនារី Ewha សមាគមនិស្សិតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានរៀបចំ "ទិវាជ្រើសរើសបុគ្គលិកសម្រាប់និស្សិត – Job Fair 2026" ដែលបានទាក់ទាញនិស្សិតវៀតណាមជិត ៥០០ នាក់ ដែលកំពុងសិក្សា និងធ្វើការនៅកូរ៉េខាងត្បូងចូលរួម។

ការតភ្ជាប់សហគមន៍ ផ្លាស់ប្តូរថ្មីវិធីសាស្ត្រ និងផ្សព្វផ្សាយភាសាវៀតណាមក្នុងចំណោមជំនាន់យុវជនអាណិកជននៅប្រទេសកូរ៉េខាងត្បូង ពលករ ​និង​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​ជាង ​២​ម៉ឺន​នាក់​ អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ ​១២ ​ទីតាំង​យ៉ាងអធិក​អធម

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភពីស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ដោយមានការសហការពីបណ្តាដៃគូ និងសហគ្រាស ក្នុងគោលបំណងបង្កើតជាស្ពានតភ្ជាប់ផ្ទាល់រវាងនិស្សិត និងអ្នកជ្រើសរើសបុគ្គលិក ព្រមទាំងគាំទ្រសហគ្រាសក្នុងការទទួលបាននូវប្រភពធនធានមនុស្សវ័យក្មេង ដែលមានសមត្ថភាពបត់បែនក្នុងបរិយាកាសពហុវប្បធម៌។

ថ្លែងក្នុងកម្មវិធីនេះ តំណាងស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យនៃសកម្មភាពនេះ ដោយចាត់ទុកថា នេះគឺជាច្រកតភ្ជាប់ដ៏ជាក់ស្តែងរវាងការបណ្តុះបណ្តាល និងទីផ្សារពលកម្ម ដែលរួមចំណែកជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការធនធានមនុស្សរវាងវៀតណាម និងកូរ៉េខាងត្បូង ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរបន្តរីកចម្រើនជាវិជ្ជមាន។

តំណាងស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង សមាគមនិស្សិតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង (VSAK) និងសាកលវិទ្យាល័យនារី Ewha ធ្វើការផ្លាស់ប្តូរមតិនៅក្នុងសម័យប្រជុំនាឱកាសទិវាជ្រើសរើសបុគ្គលិក។
តំណាងស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង សមាគមនិស្សិតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង (VSAK) និងសាកលវិទ្យាល័យនារី Ewha ធ្វើការផ្លាស់ប្តូរមតិនៅក្នុងសម័យប្រជុំនាឱកាសទិវាជ្រើសរើសបុគ្គលិក។

យោងតាមសមាគមនិស្សិតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង បើទោះបីជាត្រូវបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងស្មារតីចង់ចេះចង់ដឹងក្តី ប៉ុន្តែនីស្សិតវៀតណាមនៅតែជួបការលំបាកជាច្រើនក្នុងដំណើរការស្វែងរកការងារធ្វើ ជាពិសេសគឺកម្រិតនៃបទពិសោធន៍ជាក់ស្តែង ជំនាញភាសា និងភាពខុសគ្នានៃវប្បធម៌ការងារ។ ទិវាការងារនេះត្រូវបានរំពឹងថានឹងជួយដោះស្រាយនូវរាល់ឧបសគ្គទាំងនេះ តាមរយៈសកម្មភាពពិគ្រោះយោបល់ផ្នែកវិជ្ជាជីវៈ ការណែនាំអំពីការរៀបចំសំណុំឯកសារ (CV) និងការតភ្ជាប់ការជ្រើសរើសបុគ្គលិកដោយផ្ទាល់។

ក្នុងក្របខ័ណ្ឌនៃកម្មវិធី បណ្តាសហគ្រាសដែលបានចូលរួមបានណែនាំពីតម្រូវការជ្រើសរើសបុគ្គលិក ចែករំលែកព័ត៌មានអំពីទីផ្សារពលកម្ម និងរៀបចំការសម្ភាសន៍នៅនឹងកន្លែង។ ទន្ទឹមនឹងនោះ ការប្រកួត "គំនិតច្នៃប្រឌិតចាប់ផ្ដើមអាជីវកម្មរបស់និស្សិតវៀតណាមនៅកូរ៉េខាងត្បូង ឆ្នាំ ២០២៦" ក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ ដើម្បីលើកទឹកចិត្តដល់ស្មារតីផ្លាស់ប្តូរថ្មី និងច្នៃប្រឌិតនៅក្នុងសហគមន៍និស្សិតដែលកំពុងសិក្សានៅបរទេស។

យោងតាមគណៈកម្មការរៀបចំ ជាមួយនឹងនិស្សិតវៀតណាមប្រមាណ ១០០.០០០ នាក់ដែលកំពុងសិក្សានៅកូរ៉េខាងត្បូង តម្រូវការតម្រង់ទិសវិជ្ជាជីវៈ និងការតភ្ជាប់ការងារកាន់តែមានការកើនឡើង។ សកម្មភាពនានាដូចជា Job Fair ត្រូវបានចាត់ទុកថាជាដំណោះស្រាយជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពប្រភពធនធានមនុស្ស ព្រមទាំងពង្រឹងតួនាទីរបស់សហគមន៍ជនជាតិវៀតណាមក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ការរក្សា និងពង្រីកសកម្មភាពតភ្ជាប់រវាងនិស្សិត និងសហគ្រាសនៅបរទេស បង្ហាញពីនិន្នាការនៃការផ្សារភ្ជាប់ការបណ្តុះបណ្តាលជាមួយទីផ្សារពលកម្ម ដែលតាមរយៈនោះរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេសប្រជាជន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សក្នុងដំណាក់កាលសមាហរណកម្ម៕

វិស័យទេសចរណ៍វៀតណាម-កូរ៉េ រក្សាបាននូវសន្ទុះកំណើនគួរឱ្យចាប់អារម្មណ៍ វិស័យទេសចរណ៍វៀតណាម-កូរ៉េ រក្សាបាននូវសន្ទុះកំណើនគួរឱ្យចាប់អារម្មណ៍

យុគសម័យ - កូរ៉េខាងត្បូងនៅតែជាទីផ្សារទេសចរណ៍អន្តរជាតិដ៏ធំបំផុតមួយរបស់វៀតណាម ដែលរួមចំណែកដល់ការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច និងទេសចរណ៍កាន់តែស៊ីជម្រៅ និងទូលំទូលាយរវាងប្រទេសទាំងពីរ។

ចិញ្ចឹមបីបាច់ថែរក្សាភាសាវៀតណាមនៅកូរ៉េ ចិញ្ចឹមបីបាច់ថែរក្សាភាសាវៀតណាមនៅកូរ៉េ

យុគសម័យ - នៅក្នុងទឹកដីគីមឈី តំបន់ក្យុងសាងណាំ មានថ្នាក់រៀនភាសាវៀតណាមមួយដែលនៅតែត្រូវបានថែរក្សាជាប្រចាំ។ នោះគឺជាថ្នាក់រៀនរបស់លោកស្រី Nguyen Thi Thanh Dung (អាយុ ៣៥ ឆ្នាំ មកពីទីក្រុង Da Nang) ដែលជាកូនក្រមុំជនជាតិកូរ៉េ។ ចំពោះលោកស្រី ការបង្រៀនភាសាវៀតណាមមិនត្រឹមតែជាការចែករំលែកភាសាប៉ុណ្ណោះទេ ថែមទាំងជាការរក្សាការចងចាំ វប្បធម៌ និងសេចក្តីស្រឡាញ់ចំពោះមាតុភូមិនៅក្នុងព្រលឹងយុវជនជំនាន់ក្រោយដែលមានដើមកំណើតវៀតណាមផងដែរ។

ឌឹកអាញ់

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីបុណ្យវប្បធម៌វៀតណាមនៅ Osaka ប្រកបដោយភាពរំភើប និងការផ្សព្វផ្សាយយ៉ាងទូលំទូលាយ
សម័យប្រជុំលើកទីមួយ វគ្គទី ២៖ រដ្ឋសភានឹងអនុម័តសេចក្តីសម្រេចចិត្តស្តីពីយន្តការពិសេសសម្រាប់ដោះស្រាយការរំលោភច្បាប់ដីធ្លី
ការតភ្ជាប់និស្សិតវៀតណាមនៅកូរ៉េខាងត្បូងជាមួយបណ្តាសហគ្រាស
សំណើបង្កើត "កម្លាំងរុញច្រាន" សម្រាប់វប្បធម៌៖ ចំណាយយ៉ាងហោចណាស់ ២% នៃកញ្ចប់ថវិកា និងបន្ថែមថ្ងៃឈប់សម្រាកទូទាំងប្រទេស
Can Tho៖ សម្ពោធមណ្ឌលកម្សាន្តកុមារនៅសាលាមត្តេយ្យ Vinh Vien ១