សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីផ្សព្វផ្សាយយ៉ាងខ្លាំងអំពីទំនាក់ទំនងដ៏ល្អប្រពៃជាមួយប្រទេសវៀតណាម

18:18 | 25/04/2021 ហេង វុធ្ធី

យុគសម័យ - បើតាមគេហទំព័រ Fresh News របស់កម្ពុជា បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៤ ខែមេសា បានចុះផ្សាយថា នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា (ប្រទេសឥណ្ឌូនេស៊ី) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅក្នុសង្គម ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅក្នុសង្គម
កម្ពុជា វៀតណាម ថៃ និង​ឡាវ​​ជជែក​ពី​ផលប៉ះពាល់​​ទំនប់​អគ្គិសនី​​ហ្លួងព្រះបាង​ក្រោម​​ កម្ពុជា វៀតណាម ថៃ និង​ឡាវ​​ជជែក​ពី​ផលប៉ះពាល់​​ទំនប់​អគ្គិសនី​​ហ្លួងព្រះបាង​ក្រោម​​
សារព័ត៌មានកម្ពុជានិងឥណ្ឌូនេស៊ីផ្សព្វផ្សាយយ៉ាងខ្លាំងអំពីទំនាក់ទំនងដ៏ល្អប្រពៃជាមួយប្រទេសវៀតណាម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តី វៀតណាម

បើតាមកាសែត Kompasiana របស់ឥណ្ឌូនេស៊ីមានអត្ថបទសរសេរ ដែលសង្កត់ធ្ងន់លើអត្ថន័យ នៃដំណើរទស្សនកិច្ចនៅឯបរទេសដើមដំបូងរបស់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh ទៅកាន់ឥណ្ឌូនេស៊ី ហើយអញ្ជើញចូលរួមកិច្ចប្រជុំមេដឹកនាំអាស៊ាននៅថ្ងៃទី២៤ ខែមេសា។ កាសែតនេះបានវាយតម្លៃថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh នៅឥណ្ឌូនេស៊ី គឺជា ព្រឹត្តិការណ៍សំខាន់មួយក្នុងអំឡុងប្រវត្តិសាស្ត្រ ៦៦ ឆ្នាំនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ វៀតណាមបានសន្យាជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី ហើយត្រៀមខ្លួនជាស្រេចសហប្រតិបតិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលហ្សាកាតាក្នុងបញ្ហាតំបន់និងអន្តរជាតិផងដែរ។

គេហទំព័រ Fresh News របស់កម្ពុជានៅរសៀលថ្ងៃទី២៤ ខែមេសា បានចុះផ្សាយថា នៅក្នុងជំនួបពិភាក្សាដោយផ្ទាល់នៅខាងក្រៅកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលបានធ្វើឡើងនៅរដ្ឋធានីហ្សាកាតា (ឥណ្ឌូនេស៊ី) នោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Pham Minh Chinh នាយករដ្ឋមន្រ្តី វៀតណាម បានសម្ដែងការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលមិនចេះរីងស្ងួត ដោយឈរលើគោលការណ៍ជឿទុកចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ជាថ្មីម្ដងទៀតពីការប្ដេជ្ញាចិត្តក្នុងការថែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅលើឆាកអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមក នៃប្រទេសទាំងពីរ និងឆ្ពោះទៅរកការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់និងនៅអនាគត៕

ហេង វុធ្ធី

Vietnamplus

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ