Trending now

ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយនៅក្នុសង្គម

20:48 | 18/11/2019 (ប្រភព៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

ក្រសួងព័ត៌មានកម្ពុជា វៀតណាមបង្កើនការផ្លាស់ប្តូរពិសោធន៍គ្នាទៅវិញទៅមកលើវិធានការទប់ស្កាត់ ព័ត៌មានក្លែងក្លាយ ហើយបន្សាបព័ត៌មាននោះអោយបានទាន់ពេលវេលា ដើម្បីកុំអោយសារធារណជនមានការភាន់ច្រលំ និងបង្កការំខាន់ដល់សង្គម។

តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ information.gov.kh)

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ក្រុមគណៈប្រតិភូមន្រ្តីផ្នែកព័ត៌មាននៃក្រសួងព័ត៌មាន ដែល ដឹកនាំដោយឯកឧត្តមតី ម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន នៅ ថ្ងៃទី ១៨ ខែវិច្ឆិកានេះ ក្រុមគណៈប្រតិភូបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចែករំលែកបទពិសោធន៍និងវិធានការថ្មីៗ ដើម្បីបង្សាបព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសទំាង២ឲ្យកាន់តែមានសិទ្ធភាព បំរើបានផលប្រយោជន៍ជូនសាធារណៈជន។

នៅក្នុងជំនួបនោះឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានអះអាងថាជំនួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ នេះគឺមានផលចំណេញណាស់ដើម្បីទទួលបានយន្តការថ្មីៗក្នុងការ បន្សាបព័ត៌មានក្លែងអោយបានលឿនរហ័ស ដែលពុំមានផលរំខានដល់សង្គម។ឯកឧត្តមបន្តថា នៅកម្ពុជា ព័ត៌មានមិនពិតឬព័ត៌មានក្លែងបន្លំបានកើតមានច្រើន ហើយព័ត៌មានក្លែងបន្លំទំាងនោះភាគច្រើនកើតឡើងដោយក្រុមជ្រុលនិយមប្រឆាំងដែលមានចរិកបង្កាច់បង្ខូចចង់អោយសង្គមហ្វឹកវរ។ ឯកឧត្តមបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មានបានពង្រឹងកិច្ចសហការជាមួយដៃគូគ្រប់ក្រសួងស្ថាប័នដើម្បីឆ្លើយបំភ្លឺភ្លាមៗ ទៅដល់សាធារណជន នៅពេលកើតមានបញ្ហាព័ត៌មានក្លែងក្លាយណាមួយកើតឡើងនៅក្នុង សង្គម។ យន្តការនេះដើម្បីទប់ស្កាត់ការរីកសាយភាយព័ត៌មានក្លែងក្លាយដែលអាចបង្កមហន្តរាយដល់ សន្តិសុខជាតិ ទំនាក់ទំនងជាមួយប្រទេសដទៃ សេដ្ឋកិច្ចជាតិ សណ្តាប់ធ្នាប់សាធារណៈ ការរើសអើងក្នុងសង្គមជាដើម។

ទិដ្ឋភាពនៃជំនួប (រូបថត៖​information.gov.kh)


សម្លេង« នៅកម្ពុជាអង្គភាពសារព័ត៌មានច្រើនណាស់ ចឹងប្រជាពលរដ្ឋក៏ទទួលបានព័ត៌មាន ច្រើនដែរ ហើយក្រសួងព័ត៌មានបានខិតខំក្នុងការប្រមូលផ្តុំព័ត៌មានទំាងនោះ ហើយព័ត៌មានណាមិនពិតគឺយើងឆ្លើយបំភ្លឺឲ្យបានលឿនបំផុត»។
លោកងៀន វាន់ខាន់ Nguyen van khanh តំណាងមជ្ឈមណ្ឌលសារព័ត៌មានទីក្រុងហូជីមិញ ប្រទេសវៀតណាមបានលើកឡើងថា ប្រទេសវៀតណាមក៏កំពុងមានភាពស្មុគស្មាញផងដែរ ចំពោះបញ្ហាព័ត៌មានក្លែងបន្លំនេះ។ លោកបានបញ្ជាក់ថា អាជ្ញាធរ វៀតណាមបានពង្រឹងវិធានការច្បាប់ក្នុងការដោះស្រាយបញ្ហាព័ត៌មានក្លែងក្លាយនេះ ហើយឆ្លើយតបនឹងកែតម្រូវព័ត៌មាន ក្លែងក្លាយនោះឲ្យបានលឿនជាទីបំផុត។

លោកបានបញ្ជាក់ថា មជ្ឈមណ្ឌលព័ត៌មានទីក្រុង ហូជីមិញបានពង្រឹងការគ្រប់គ្រងដល់គ្រប់អង្គភាពសារព័ត៌មាននៅក្នុងស្រុកទំាងអស់ដោយតម្រង់ទិសឲ្យផ្សព្វផ្សាយ តែព័ត៌មានពិតមានប្រភពច្បាស់លាស់ មានតម្លាភាព និងស្របតាមតថភាពនៅក្នុងសង្គម។ សម្លេង«សូមជំរាបជូនថាព័ត៌មានមិនពិតជាបញ្ហាស្មុគស្មាញរបស់ថ្នាក់ដឹកនាំ នាពេលបច្ចុប្បន្ន នេះរដ្ឋាភិបាលវៀតណាមក៏បានពង្រឹងការត្រួតពិនិត្យព័ត៌មានមិនពិតនៅតាមបណ្តាញទំនាក់ទំនងសង្គម ប្រសិនបើឃើញព័ត៌មានណាមិនពិត គឺផ្តល់ព័ត៌មានពិតឡើងវិញដល់អ្នកប្រើប្រាស់ជំនួសដោយព័ត៌មានមិនពិត»។
សូមបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅក្នុង សង្គមក្រោមកិច្ចពិភាក្សារវាងមន្រ្តីផ្នែកព័ត៌មាននៃក្រសួងព័ត៌មានកម្ពុជានិងវៀតណាមនេះ បានធ្វើឡើង ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទំាង២ ដើម្បីជួយជំរុញសុវត្ថិភាពសង្គម និងធានាបានផលប្រយោជន៍ជូនប្រជាជាតិទំាងសងខាងដែលប្រទេសភូមិផងរបង ជាមួយគ្នា៕

(ប្រភព៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: information.gov.kh)

(ប្រភព៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤