រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា

19:24 | 13/04/2021 ឌីណា

ស្ថានភាព​ឆ្លងជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា​នៅតែមានភាពស្មុគស្មាញ។ យុទ្ធនាការ​នៃ​ការ​ចាក់​វ៉ាក់​សាំង​នៅ​កម្ពុជា​នេះ​ បាន​ក្លាយ​ជា​កាតព្វកិច្ច​ ក្រោយ​ពី​ប្រមុខ​រដ្ឋាភិបាល​ សម្តេច ហ៊ុនសែន នាយករដ្ឋមន្រ្តី ​​ បាន​ចុះ​ហត្ថលេខា​លើ​អនុក្រឹត​មួយ​ស្តីពី​កាតព្វកិច្ច​នៃ​ការ​ទទួល​វ៉ាក់សាំង​ នៅ​ថ្ងៃ​អាទិត្យ​ទី​១១​ ខែមេសា ។

ប្រទេសកម្ពុជាបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រទេសកម្ពុជាបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទ្រង់ទ្រាយធំទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស
សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសកម្ពុជា សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩ សម្រាប់ពលរដ្ឋវៀតណាមនៅក្នុងប្រទេសកម្ពុជា
រដ្ឋភិបាលចិនប្រកាសនឹងបន្តផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដ ១៩ បន្ថែមទៀតដល់ប្រទេសកម្ពុជា
ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម​ របស់រដ្ឋាភិបាលចិន។ (រូបថត៖ freshnews)

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ឲ្យដឹងថា អនុក្រឹតនេះធ្វើឡើងដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅកម្ពុជា។ ដោយឡែកក្រៅពីក្រុមមនុស្សដែលស្ថិតក្នុងដែនកាតព្វកិច្ចទទួលវ៉ាក់សាំង លោកបានបញ្ជាក់ថា សម្រាប់ពលរដ្ឋធម្មតា គឺនៅតែបន្តគោលការណ៍ស័្មគ្រចិត្តក្នុងការចាក់វ៉ាក់សាំង។ ក៏ប៉ុន្តែប្រសិនពលរដ្ឋនោះ ត្រូវបានវាយតម្លៃពីអាជ្ញាធរមូលដ្ឋានថា មានហានិភ័យខ្ពស់ក្នុងការឆ្លងដែលប៉ះពាល់ដល់សុខភាពសាធារណៈក្នុងសហគមន៍ នោះគេក៏នឹងត្រូវកំណត់ឲ្យទទួលវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដូចគ្នា។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិន ផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ចំនួន ៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា។ វ៉ាក់សាំងទាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅចុងខែមេសា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងស៊ីណូហ្វាមចំនួន ១.៣លានដូសរួចហើយមកដល់កម្ពុជា។

ពាក់ព័ន្ធនឹងការផ្តល់ជំនួយវ៉ាក់សាំងនេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក វ៉ាង វិនធាន ធ្លាប់បានអះអាងថា ចិន និងកម្ពុជាជាបងប្អូនល្អនឹងគ្នា ដែលប្រៀបដូចដៃ និងជើង គឺជាមិត្តល្អនឹងគ្នា ដែលតែងជួយគ្នាទៅវិញទៅមក៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ