ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌

16:14 | 03/03/2021

ជាស្មារតីរួមចំណែកអបអរសាទរខួបលើកទី២៣ នៃទិវាវប្បធម៌ជាតិ ដែលធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរជាតិអប្សរា កន្លងមក ក៏បានចេញផ្សាយទស្សនាវដ្តី «ព្រះនគរ» ដែលបរិយាយលម្អិតពីទិដ្ឋភាពទំនៀមទម្លាប់ប្រពៃណី ក៏ដូចជាលទ្ធផលស្រាវជ្រាវនានានៅក្នុងតំបន់អង្គរ។

លោក Pham Dinh Hai កាន់តួនាទីជាអនុនិពន្ធនាយក នៃទស្សនាវដ្តីយុគសម័យ លោក Pham Dinh Hai កាន់តួនាទីជាអនុនិពន្ធនាយក នៃទស្សនាវដ្តីយុគសម័យ
ទស្សនាវដ្តីអាមេរិកបានបោះឆ្នោតកោះរបស់ប្រទេសវៀតណាមនៅក្នុងបញ្ជី “កន្លែងដែលទឹកខៀវថ្លាបំផុតនៅលើពិភពលោក” ទស្សនាវដ្តីអាមេរិកបានបោះឆ្នោតកោះរបស់ប្រទេសវៀតណាមនៅក្នុងបញ្ជី “កន្លែងដែលទឹកខៀវថ្លាបំផុតនៅលើពិភពលោក”
ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌

ទស្សនាវដ្តី «ព្រះនគរ» បំផុសសា្មរតីយុវជនយល់ពីតម្លៃវប្បធម៌។​ (ប្រភព៖​ Freshnews)

តាមរយៈខ្លឹមសារថ្មីនៃទស្សនាវដ្តីនេះ អាជ្ញាធរជាតិអប្សរារំពឹងទុកថា វានឹងក្លាយជាឯកសារមួយ ដើម្បីជំរុញបំផុសស្មារតីឱ្យស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសស្រទាប់យុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សា ការពារឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ។

សូមបញ្ជាក់ថា ការចេញផ្សាយនូវទស្សនាវដ្តីឈ្មោះ «ព្រះនគរ» នេះ គឺបានផ្ដោតសំខាន់ទៅលើបុរាណវត្ថុរកឃើញថ្មីៗនៅអង្គរ ការអភិរក្សជួសជុលប៉មឥដ្ឋលេខ៨ នៅប្រាសាទបាគង ទំនៀមទម្លាប់ពិធីបុណ្យតាមបែបសាសនា និងការគោរពតៗគ្នារបស់ពលរដ្ឋក្នុងតំបន់អង្គរ ដូចជា ពិធីឡើងអ្នកតាខែពិសាខនៅវត្តអធ្វា ប្រព័ន្ធធារាសាស្រ្តនៃឧទ្យានអង្គរ និងប្រព័ន្ធធារាសាស្រ្តនៃប្រាសាទព្រះវិហារជាដើម៕

Freshnews

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦

អានច្រើនបំផុត

ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ