Trending now

ទស្សនាវដ្តីអាមេរិកបានបោះឆ្នោតកោះរបស់ប្រទេសវៀតណាមនៅក្នុងបញ្ជី “កន្លែងដែលទឹកខៀវថ្លាបំផុតនៅលើពិភពលោក”

17:05 | 18/10/2019 (ហេង វុធ្ធី)

យុគសម័យ - នៅក្នុងបញ្ជី “កន្លែងដែលមានទឹកខៀវថ្លាបំផុតនៅលើពិភពលោក” ដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយទស្សនាវដ្តីទេសចរណ៍អាមេរិក ​ Travel Leisure មានតែកោះ Con Son ដែលស្ថិតនៅ Con Dao ខេត្ត Ba Ria – Vung Tau នៃប្រទេសវៀតណាមបង្ហាញឡើង។ នេះក៏ជាតំណាងដ៏កម្ររបស់អាស៊ីក្នុងការបោះឆ្នោតនេះ។

Con Son ជាកោះតែមួយគត់របស់វៀតណាមស្ថិតនៅក្នងបញ្ជី “កន្លែងដែលមានទឹកខៀវថ្លាបំផុតនៅលើពិភពលោក” (រូបថត៖ baoquocte.vn)

រំលឹកដល់កោះ Con Son គេនឹងគិតអំពីកោះធំបំផុតនៅក្នុងប្រជុំកោះ Con Dao ដែលមានផ្ទៃដី ៥១,៥២ គីឡូម៉ែត្រការ៉េ។ មានតែចំណាយត្រឹមតែ ៤៥ នាទី ពីទីក្រុងហូជីមិញដោយជិះយន្តហោះតែប៉ុណ្ណោះ ប៉ុន្តែកោះ Con Son ត្រូវបានប្រៀបធៀបដូចជាពិភពមួយដែលដាច់ឆ្ងាយពីភាពអ៊ូអរនៃជីវិតដោយមានឆ្នេរសមុទ្រស្រស់ស្អាតបំព្រងនិងធម្មជាតិផងដែរ។ មកដល់កោះ Con Son ភ្ញៀវទេសចរអាចជ្រើសរើសការធ្វើដំណើរកំសាន្តដោយជិះម៉ូតូ ជិះទូក ទៅកាន់ឈូងសមុទ្រ An Hai ដើម្បីទស្សនាអ្នកនេសាទរកគុជខ្យង ឬឡើងលើភ្នំដើម្បីគយគន់ទេសភាពទាំងមូល។

កោះ Con Dao ធ្លាប់ជាឈ្មោះដែលបានបង្ហាញជាច្រើនលើកច្រើនសារនៅលើទស្សនាវដ្តី Travel Leisure (រូបថត៖ baoquocte.vn)

គួរបញ្ជាក់ថា មុននោះ កោះ Con Dao ធ្លាប់ជាឈ្មោះដែលបានបង្ហាញជាច្រើនលើកច្រើនសារនៅលើទស្សនាវដ្តី Travel Leisure ។ នាឆ្នាំ ២០១១ នៅក្នុងអត្ថបទមួយ Travel Leisure បានលើកសរសើរកោះ Con Dao ជាកោះមួយដែលមានអាថ៌កំបាំងនិងល្អបំផុតនៅលើពិភពលោក ហើយនេះក៏ជាកន្លែងដ៏ល្អសម្រាប់ទទួលទានអាហារគ្រឿងសមុទ្រស្រស់និងឆ្ងាញ់នៅ ប្រទេសវៀតណាមផងដែរ៕​​

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់