Trending now

សាខាទេសចរណ៍អន្តរជាតិជាច្រើននឹងមកទស្សនាស្វែងយល់នៅ Ba Ria - Vung Tau (វៀតណាម)

11:23 | 01/08/2023 យោងតាមវិទ្យុសំលេងវៀតណាម

ភ្ញៀវទេសចរណ៍ជាង ៨,៥ លាននាក់បានមកខេត្ត Ba Ria - Vung Tau ក្នុងរយៈពេល ៧ ខែកន្លងទៅ ចំណូលបានកើនដល់ជាង ៨ ៨៣០ ពាន់លានដុង (ជាង ៣៧៤ លានដុល្លារអាមេរិក)។

ពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាង Vung Tau និង Gunsan ពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាង Vung Tau និង Gunsan
ប្រជាជន U Minh ថែរក្សាចំការស្ត្របឺរី Cai Tau រក្សាលក្ខណៈបុរមបុរាណ​ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍ ប្រជាជន U Minh ថែរក្សាចំការស្ត្របឺរី Cai Tau រក្សាលក្ខណៈបុរមបុរាណ​ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍
សាខាទេសចរណ៍អន្តរជាតិជាច្រើននឹងមកទស្សនាស្វែងយល់នៅ Ba Ria - Vung Tau (វៀតណាម)
សាខាទេសចរណ៍អន្តរជាតិជាច្រើននឹងមកទស្សនាស្វែងយល់នៅ Ba Ria - Vung Tau (វៀតណាម

ដោយឡែក ក្នុងខែកក្កដា ខេត្តបានទទួលស្វាគមន៍ភ្ញៀវទេសចរជាង ១,៤ លាននាក់ កើនឡើង ២៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះជាព័ត៌មានដែលមន្ទីរទេសចរណ៍ខេត្តបានប្រកាសនៅថ្ងៃទី ៣០ ខែកក្កដា។

ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ វិស័យទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau នឹងបន្តរីកចម្រើន ព្រោះភ្នាក់ងារទេសចរណ៍បរទេសជាច្រើនបានមកសម្របសម្រូលជាមួយមូលដ្ឋាន ដើម្បីនាំភ្ញៀវទេសចរណ៍អន្តរជាតិទស្សនាតំបន់ Ho Tram។ លោកស្រី Tran Thi Thu Hien អនុប្រធានមន្ទីរទេសចរណ៍ខេត្តបានឲ្យដឹងថា៖

“ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ វិស័យទេសចរណ៍នៃខេត្ត Ba Ria-Vung Tau នឹងផ្តោតទៅលើព្រឹត្តិការណ៍ចំនួន ២ នៅតំបន់ Xuyen Moc, Long Dien និង Dat Do។ ទី១ គឺកម្មវិធីសប្តាហ៍ទេសចរណ៍ស្ថិតក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍របស់ខេត្ត Ba Ria - Vung Tau។ ទី២ ទទួលស្វាគមន៍គណៈប្រតិភូអន្តរជាតិរៀបចំសន្និសីទសមាគមទេសចរណ៍នៅតំបន់ Ho Tram។ នៅទីនេះ អាជីវកម្មទេសចរណ៍របស់ខេត្តនឹងចូលរួមសហការជាមួយភ្នាក់ងារទេសចរណ៍នៃក្រុមហ៊ុនអន្តរជាតិ”៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ