Trending now

ប្រជាជន U Minh ថែរក្សាចំការស្ត្របឺរី Cai Tau រក្សាលក្ខណៈបុរមបុរាណ​ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍

18:08 | 29/05/2023 យោងតាមវិទ្យុសំលេងវៀតណាម

ចំការស្ត្របឺរីនានានៅឃុំ Nguyen Phich ស្រុក U Minh ខេត្ត Ca Mau ជាប់នឹងព្រៃ U Minh Ha ហើយស្ថិតនៅតាមបណ្ដោយដងទន្លេ Cai Tau ។ ចំការស្ត្របឺរីទាំងនេះមានវត្តមាន និងអភិវឌ្ឍន៍រាប់រយឆ្នាំកន្លងទៅ ជាមួយនឹងដើមស្ត្របឺរីចំណាស់ បង្កប់សញ្ញាសម្គាល់ នៃពេលវេលារបស់តំបន់ទឹកដីភាគខាងត្បូងបុរមបុរាណ។ នាបច្ចុប្បន្ននេះ ចំការស្ត្របឺរី Cai Tau បានក្លាយទៅជាផលិតផលទេសចរណ៍ដ៏វិសេសវិសាលផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុង Vung Tau និងទីក្រុងអាស៊ីប៉ាស៊ីហ្វិក ពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងទីក្រុង Vung Tau និងទីក្រុងអាស៊ីប៉ាស៊ីហ្វិក
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Lao Cai ជាលើកដំបូង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅខេត្ត Lao Cai ជាលើកដំបូង
លោកស្រី Bui Thi Diem Trang (ភូមិ ១៥ ឃុំ Nguyen Phich)
លោកស្រី Bui Thi Diem Trang (ភូមិ ១៥ ឃុំ Nguyen Phich)

ដើមស្ត្របឺរីមានប្រភពដើមពីម៉ាឡេស៊ី ប៉ុន្តែត្រូវបានដាំដុះយ៉ាងទូលំទូលាយនៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ តាំងពីយូរណាស់មកហើយ។ នៅវៀតណាម នេះគឺជាដើមឈើហូបផ្លែដ៏ពិសេសដែលមាននៅតំបន់ដីសណ្ដទន្លេ Cuu Long តែប៉ុណ្ណោះ ក្នុងនោះចំការស្ត្របឺរី Cai Tau មានផ្ទៃដីធំបំផុត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ប្រជាជននៅតំបន់ព្រៃ U Minh Ha បានប្តូរមកប្រកបរបរចិញ្ចឹមបង្កងជាមួយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាង ប៉ុន្តែក៏មានគ្រួសារមួយចំនួននៅតែរក្សាដើមស្ត្របឺរី ដែលជាលក្ខណៈដ៏វិសេសវិសាលរបស់តំបន់ ដើម្បីអភិវឌ្ឍន៍ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍សួនចំការ។

ជាធម្មតា ចំការស្ត្របឺរី Cai Tau បានទុំក្នុងឱកាសពិធីបុណ្យ ៣០ មេសា និង ១ ឧសភា ជារៀងរាល់ឆ្នាំ។ ម្ចាស់ចំការបានឆ្លៀតយកពេលវេលានេះដើម្បីបើកសេវាកម្មទេសចរណ៍។ ជារៀងរាល់ឆ្នាំ ចាប់ពីខែមេសា ដល់ខែមិថុនា គឺជាពេលវេលាដែលម្ចាស់ចំការបើកទ្វារទទួលស្វាគមន៍ភ្ញៀវមកទស្សនា ថតរូប និងទិញផ្លែស្ត្របឺរី។ ចំការស្ត្របឺរី Rung Nho របស់លោកស្រី Bui Thi Diem Trang (ភូមិ ១៥ ឃុំ Nguyen Phich) ក្នុងឱកាសពិធីបុណ្យ ៣០ មេសា និង ១ ឧសភា កន្លងទៅ បានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ ៤០០ នាក់មកទស្សនា។ គ្រួសារលោកស្រីបានថែរក្សាចំការស្ត្របឺរី Cai Tau ៦០ ដើមចាប់ពីឆ្នាំ ២០០៤ មក ដោយបានទទួលស្វាគមន៍ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ លោកស្រី Bui Thi Diem Trang បានរៀបរាប់ថា៖

“ផ្លែស្ត្របឺរីទុំពណ៌លឿងពិតជាស្អាតណាស់។ ភ្ញៀវទេសចរតែងតែមានចម្ងល់ថា ហេតុអ្វីបានជាខេត្ត Ca Mau សុទ្ធតែជាទឹកប្រៃ ហើយគេចិញ្ចឹមបង្កងច្រើន ប៉ុន្តែនៅទីនេះនៅតែរក្សាបានចំការខៀវស្រងាត់ដូច្នេះ។ ពួកគេមានអារម្មណ៍ចម្លែកណាស់។ ខ្ញុំថែទាំចំការស្ត្របឺរី ដើម្បីធ្វើសេដ្ឋកិច្ច និងរួមចំណែកអភិវឌ្ឍន៍ស្រុកកំណើតផងដែរ”។

ប្រជាជន U Minh ថែរក្សាចំការស្ត្របឺរី Cai Tau រក្សាលក្ខណៈបុរមបុរាណ​ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍
ប្រជាជន U Minh ថែរក្សាចំការស្ត្របឺរី Cai Tau រក្សាលក្ខណៈបុរមបុរាណ​ដើម្បី​អភិវឌ្ឍន៍​​ទេសចរណ៍

នៅគោលដៅទេសចរណ៍អេកូឡូស៊ី Ba Liem (ភូមិ ១០ ឃុំ Nguyen Phich) មានចំការស្ត្របឺរីប្រមាណ ២០០ ដើម។ លោក Ba Liem បានថែរក្សាចំការនេះកាលពីប៉ុន្មានឆ្នាំមុន។ ចំការរបស់គ្រួសារលោក Ba Liem មានដើមឈើគ្រប់ប្រភេទ ប៉ុន្តែដើមស្ត្របឺរី Cai Tau និយាយដោយឡែកតែងតែមានភាពទាក់ទាញពិសេសសម្រាប់ភ្ញៀវទេសចរ។ លោក Ba Liem បានចែករំលែក៖

“ភ្ញៀវមកទស្សនាចំការនៅទីនេះ ដើម្បីស្វែងរកអនុស្សាវរីយ៍ចាស់ៗ។ កាលពីមុន រូបភាពដើមស្រ្តបឺរីបានផ្សារភ្ជាប់ជាមួយឈ្មោះ Cai Tau។ នៅពេលចូលចំការស្ត្របឺរី មនុស្សចាស់មានអារម្មណ៍ថា ការចងចាំនឹងវិលត្រលប់មកវិញ។ គ្រួសារ ជីដូនជីតា ឪពុកម្តាយនៅទីនេះ បានរំលឹករឿងរ៉ាវចាស់ ដែលផ្សារភ្ជាប់ជាមួយដើមស្ត្របឺរី។ ក្នុងសម័យសង្រ្គាម អ្នកដែលធ្លាប់បានចូលរួមតស៊ូ ពេលដែលរំលឹកដល់ចំការស្ត្របឺរីនេះ គឺតែងតែរំលឹកដល់តំបន់ម្ខាងទន្លេកាលពីអតីតកាលពោរពេញទៅដោយចំការស្ត្របឺរី និងស្ថាប័ន មូលដ្ឋានបដិវត្តន៍នៅទីនោះ។ ប្រជាជនដាំដើមស្ត្របឺរីនៅទីនេះបានការពារ ជួយឧបត្ថម្ភដល់សកម្មជន ហើយមានអនុស្សាវរីយ៍ជាច្រើនដើម្បីរំលឹកឡើងវិញផងដែរ”។

នាបច្ចុប្បន្ន ឃុំ Nguyen Phich មានចំការស្ត្របឺរីចំនួន ៤ ជាមួយផ្ទៃដីធំល្មម ដើម្បីអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ ដោយយល់ដឹងពីឧត្តមភាព តម្លៃប្រពៃណីរបស់ដើមស្រ្តបឺរីក្នុងតំបន់ អាជ្ញាធរតំបន់បានលើកទឹកចិត្តដល់ប្រជាជនថែរក្សា និងស្ដារចំការស្រ្តបឺរី ដើម្បីធ្វើទេសចរណ៍។ លោក Nguyen Thanh Gil អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nguyen Phich បានឲ្យដឹងថា៖

លោកស្រី Bui Thi Diem Trang និងលោក Nguyen Thanh Ril - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nguyen Phich (ស្រុក U Minh) នៅសួនស្វាយទុំ (រស់នៅភូមិទី ១៥ ឃុំ Nguyen Phich ស្រុក U Minh)។
លោកស្រី Bui Thi Diem Trang និងលោក Nguyen Thanh Ril - អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Nguyen Phich (ស្រុក U Minh) នៅសួនស្វាយទុំ (រស់នៅភូមិទី ១៥ ឃុំ Nguyen Phich ស្រុក U Minh)។

“ប្រជាជនជាច្រើនជំនាន់បានថែរក្សាចំការស្ត្របឺរី ដូច្នេះហើយប្រជាជន មានបទពិសោធន៍ក្នុងការដាំដុះ និងថែរក្សា។ លក្ខខ័ណ្ឌដីធ្លីនៅទីនេះគឺអំណោយផលសម្រាប់ដើមស្ត្របឺរីណាស់។ ប្រជាជនក្នុងតំបន់បានសកម្មអភិវឌ្ឍន៍ដើមស្ត្របឺរី ដើម្បីកសាងឲ្យក្លាយទៅជាគោលដៅទស្សនា ទេសចរណ៍សហគមន៍។ ពីតម្រូវការរបស់ប្រជាពលរដ្ឋ ឃុំក៏បានអនុវត្តន៍គោលនយោបាយមួយចំនួនដើម្បីភ្ជាប់ រៀបចំ និងបើកវគ្គបណ្តុះបណ្តាលជូនប្រជាពលរដ្ឋ។ យើងខ្ញុំកំណត់ថា ចំការស្ត្របឺរី Cai Tau គឺជាផលិតផលទេសចរណ៍ដ៏សំខាន់ដើម្បីធ្វើអាជីវកម្មទេសចរណ៍ផងដែរ”។

អញ្ជើញមកចំការស្ត្របឺរី Cai Tau ភ្ញៀវទេសចរបានជិះទូកលេងតាមព្រែកតូចៗ គយគន់ ទេសភាពព្រៃ U Minh Ha។ ភ្ញៀវទេសចរអាចដេកក្នុងអង្រឹង សម្រក ក្រោម ម្លប់ដើមស្ត្របឺរីខៀវស្រងាត់ ពិសាផ្លែស្ត្របឺរីទុំ ស្ដាប់តន្ត្រី don ca tai tu និងពិសារម្ហូបអាហារស្រុកស្រែ។ ចំការស្ត្របឺរី Cai Tau គឺជាគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជិត និងឆ្ងាយនៅពេលមកដល់ព្រៃ U Minh Ha ម្ដងៗផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម