ខេត្តអានយ៉ាង (An Giang) ពង្រឹងកិច្ចសហប្រតិបត្តិការនិងគាំទ្រសម្រាប់ការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ជាមួយបណ្តាមូលដ្ឋាននានានៅកម្ពុជា

12:43 | 08/10/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ខេត្តអានយ៉ាងមានខ្សែបន្ទាត់ព្រំដែនជិត ១០០ គីឡូម៉ែត្រជាប់ព្រំដែនកម្ពុជា និងមានច្រកព្រំដែនអន្តរជាតិចំនួន ២ និងមានច្រកព្រំដែនជាតិចំនួន ២ រួមទាំងច្រករបៀងព្រំដែន ជាច្រើនទៀតជាដើម។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ នៅចំពោះមុខការវិវត្តដ៏ស្មុគស្មាញនៃការរីករាលដាលនៃជំងឺកូវីដ១៩ ខេត្តអានយ៉ាងនិងតំបន់នានានៃប្រទេសកម្ពុជា បានពង្រឹងការសម្របសម្រួលរបស់ពួកគេក្នុងការគ្រប់គ្រងជំងឺ។

ទិដ្ឋភាពនៃពិធីនេះ

នាព្រឹកថ្ងៃទី ២ ខែតុលា នៅបង្គោលព្រំដែនលេខ ២៨៥ ក្នុងឃុំ Vinh Gia នៃគណៈកម្មាធិការប្រជាជនស្រុក Tri Ton (ខេត្ត An Giang) រួមទាំងកងកម្លាំងប្រដាប់អាវុធស្រុក បានចុះជួបសំណេះសំណាលនិងរៀបចំពិធីប្រគល់អំណោយឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញភារកិច្ចការពារព្រំដែននៃស្រុកគិរីវង់ ខេត្តតាកែវ (ព្រះរាជាណាចក្រកម្ពុជា)។ ថ្លែងក្នុងពិធីប្រគល់អំណោយនោះ លោក Cao Quang Liem លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុក Tri Ton បានលើកទឹកចិត្តដល់កងកំលាំងដែលបំពេញភារកិច្ចរបស់ប្រទេសមិត្ត ដោយជូនពរឱ្យមានទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនៃប្រទេសទាំងពីកាន់តែរីកចម្រើនព្រមទាំងរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ឲ្យវានល្អបន្ថែមទៀតផងដែរ។ ភាគីទាំងពីរបន្តគ្រប់គ្រងបានល្អនូវផ្លូវលំ ដើម្បីការពារជនអន្តោប្រវេសន៍ខុសច្បាប់ ការពារការរត់ពន្ធនិងឧក្រិដ្ឋជនចូលតាមច្រកព្រំដែនផងដែរ។ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានភាពស្មុគស្មាញ ដែលជះឥទ្ធិពលដល់កិច្ចការបរទេសនៃមូលដ្ឋានទាំងពីរ ថ្នាក់ដឹកនាំនៃស្រុកទាំងពីរក៏សង្ឃឹមថាអាជ្ញាធរនិងកងកម្លាំងនឹងផ្លាស់ប្តូរព័ត៌មាននិងសហការគ្នាជាទៀងទាត់លើកិច្ចការទន្ទឹមគ្នាទាំងពីរ រួមមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ផង និងពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង។

គួរបញ្ជាក់ថា មុននោះនាថ្ងៃទី ១២ ខែឧសភា នៅច្រកព្រំដែននៃខេត្ត Tinh Bien និង An Phu (ខេត្ត An Giang) គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃខេត្តអានយ៉ាងក៏បានរៀបចំការប្រគល់គ្រឿងបរិក្ខាពេទ្យប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដល់កងទ័ពរណសិរ្សសាមគ្គីដើម្បីអភិវឌ្ឍមាតុភូមិកម្ពុជានៅខេត្តតាកែវនិងខេត្តកណ្តាល។ ចំនួននៃការផ្គត់ផ្គង់វេជ្ជសាស្ត្ររួមមាន៖ ទែម៉ូម៉ែត្រ ទឹកលាងដៃកំចាត់មេរោគ និងម៉ាសការពារដែលមានទឹកប្រាក់សរុបចំនួន ២០០ លានដុងផងដែរ។ ក្រៅពីសកម្មភាពជួយឧបត្ថម្ភឧបករណ៍ខាងវេជ្ជសាស្រ្តនិងម៉ាស់ការពារ ខេត្តអានយ៉ាងក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងសកម្មភាពស្វែងរកប្រមូលនិងប្រគល់អដ្ឋិធាតុកងទ័ព ស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានលះបង់ជីវិតនៅសមរភូមិកម្ពុជាឲ្យធ្វើមាតុ​ភូមិ​និវត្តន៍ ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ