ចូលរួមជួយឧបត្ថម្ភដល់ជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាដែលជួបការលំបាកដោយសារជំងឺ Covid-19

08:56 | 10/05/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ៩ ឧសភា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅរាជធានីភ្នំពេញ គណៈកម្មការដឹកនាំនៃសមាគមនិងតំណាងស្ថានទូតវៀតណាមបានបន្តយុទ្ធនាការផ្តល់អំណោយសប្បុរសធម៌លើកទី ៣ ដើម្បីជួយឧបត្ថម្ភដល់ជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាដែលជួបការលំបាកដោយសារជំងឺ Covid-19។ ក្នុងការប្រគល់អំណោយលើកនេះ អំណោយរាប់ពាន់នឹងបន្តប្រគល់ជូនដល់អាណិកជនដែលជួបការលំបាកដោយសារជំងឺ Covid-19 នៅក្នុងខេត្តនិងក្រុងនានាក្នុងប្រទេសកម្ពុជា។

លោកស៊ីមជី ប្រធានសមាគមខ្មែរ - វៀតណាមបានថ្លែងក្នុងពិធីប្រគល់អំណោយនេះ។ (រូបថត៖ VOV)

អំណោយជិត ៤៥០ រួមមាន អង្ក មីកញ្ចប់ ម៉ាស់ និងសាច់ប្រាក់ត្រូវបានប្រគល់ជូនដល់គ្រួសារមមានដើមកំណើតវៀតណាមជិត ៤០០ គ្រួសារ និង ៥០ គ្រួសារជនជាតិកម្ពុជារស់នៅរាជធានីភ្នំពេញចំនួន ៥០ គ្រួសារ ដែលមានស្ថានភាពលំបាកនិងគ្មានការងារធ្វើ គ្មានប្រាក់ចំណូលដោយសារតែការរីករាលដាលនៃជំងឺ Covid 19 ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ប្រជាជនមានការរំភើបយ៉ាងខ្លាំង នៅពេលទទួលការយកចិត្តទុកដាក់។ (រូបថត៖ VOV)

លោកស៊ីមជី ប្រធានសមាគមខ្មែរ - វៀតណាមបានមានប្រសាសន៍ថា ស្ថានភាពនៃ​ការរីករាលដាល​នៃជំងឺ Covid-19 នៅកម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថេរភាព។ សកម្មភាពសេដ្ឋកិច្ចសង្គមបានបន្ធូរបន្ថយជាបណ្តើរ ៗ សកម្មភាពសេវាកម្មនិងពាណិជ្ជកម្មមួយចំនួនត្រូវបានអនុញ្ញាតឱ្យប្រតិបត្តិការឡើងវិញ។

ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺ Covid 19 ថ្មីៗនេះមានព័ត៌មានគួរឱ្យលើកទឹកចិត្តណាស់ដែលគ្មាននរណាម្នាក់នៅក្នុងសហគមន៍កម្ពុជា​មាន​ដើមកំណើតវៀតណាមឆ្លងជំងឺនេះនៅឡើយ។ ប្រជាជនបានអនុវត្តវិធានការបង្ការដែលបានណែនាំ ដោយរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយជំងឺនេះនៅតែមានហានិភ័យផ្ទុះឡើងម្តងទៀត។ ដូច្នេះ ប្រជាពលរដ្ឋកុំធ្វេសប្រហែស បន្តអនុវត្តវិធានការរក្សាគម្លាតសង្គម ធានាសុវត្ថិភាពសម្រាប់ខ្លួននិងក្រុមគ្រួសារ។

នាពេលថ្មីៗនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួងនិងស្ថាប័នពាក់ព័ន្ធវៀតណាមបានយកចិត្តទុកដាក់ជាពិសេសចំពោះជីវភាពរបស់បងប្អូនប្រជាជនខ្មែរមានដើមកំណើតវៀតណាម នៅកម្ពុជា ក្នុងស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺនេះ។ រដ្ឋាភិបាលវៀតណាម ក្រសួង ស្ថាប័នពាក់ព័ន្ធ និងសប្បុរសជនក៏បានផ្តល់អំណោយភ្លាមៗ និងបញ្ជូនអំណោយរាប់ពាន់ ដើម្បីជួយឧបត្ថម្ភដល់ប្រជាជននៅទូទាំងខេត្ត ក្រុងនានានៃប្រទេស កម្ពុជា ដើម្បីជំនះនូវការលំបាកជាបន្ទាន់./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ