Trending now
ស្ត្រីនោះរក្សាព្រលឹងវៀតណាមនៅបរទេស
ពីការភ័យខ្លាចបាត់បង់ភាសាកំណើតរបស់ម្តាយនៅឆ្ងាយពីផ្ទះ រហូតដល់ការច្នៃប្រឌិតក្នុងការអភិវឌ្ឍន៍កម្មវិធីសិក្សា និងសកម្មភាពបង្រៀនរបស់វៀតណាម បណ្ឌិត ង្វៀន ធុយអាញ់ បានក្លាយជានិមិត្តសញ្ញាវិជ្ជមាននៅក្នុងសហគមន៍វៀតណាមណាមនៅបរទេសអំពីការថែរក្សាភាសា និងវប្បធម៌ជាតិ។ ស៊េរីសៀវភៅ "ជំរាបសួរវៀតណាម" និងជំរុំរដូវក្តៅវៀតណាម គឺជាឧបករណ៍ដែលនាងប្រើដើម្បីផ្សព្វផ្សាយសេចក្តីស្រឡាញ់របស់ជនជាតិវៀតណាម ជាពិសេសក្នុងចំណោមមនុស្សជំនាន់ក្រោយ។
ទិវាបុណ្យឯករាជ្យជាតិក្នុងដួងចិត្តជនជាតិវៀតណាមនៅបរទេស
ខ្ញុំចាំបានទង់ក្រហមដែលមានផ្កាយពណ៌លឿងហោះក្នុងរដូវស្លឹកឈើជ្រុះ ខ្ញុំនឹកឃើញពីភាពអ៊ូអរតាមច្រកផ្លូវនានា និងខាងក្រៅសង្កាត់ ខ្ញុំនឹកឃើញទឹកមុខរីករាយសើច និងនិយាយដោយរីករាយ ខ្ញុំចង់ទៅលេងទីលាន Ba Dinh ចូលរួមពិធីលើកទង់ជាតិ។ ហើយជ្រមុជខ្លួនក្នុងបរិយាកាសរីករាយនៃទិវាបុណ្យឯករាជ្យជាតិ... នោះគឺជាអារម្មណ៍របស់ជនជាតិវៀតណាមនៅទូទាំងពិភពលោកនៅថ្ងៃបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។
ដាក់ស្លាកអក្សរភាសាវៀតណាមសំរាប់វត្តទាំងពីរនៅប្រទេសថៃ
យុគសម័យ - កាលពីថ្ងៃទី ៨ ឧសភា នៅខេត្ត Suphan Buri និង ខេត្ត Chachoengsao (ភាគកណ្តាលប្រទេសថៃ) វត្តវៀតណាមចំណាស់ជាងគេចំនួនពីរក្នុងប្រទេសថៃគឺ វត្ត Tam Bao (ឈ្មោះថៃគឺវត្ត Aphay Phati Kram) និងវត្ត Ngoc Thanh (ឈ្មោះថៃគឺ Wat Annan Duoikai Tralom Prachom Phatsakan) ត្រូវបានដាក់ស្លាកអក្សរភាសាវៀតណាម។
បង្កើតវេទិកា “ អភិរក្សភាសាវៀតណាមនៅឯបរទេស”
យុគសម័យ - សិក្ខាសាលាអន្តរជាតិស្តីពីការបង្រៀននិងរៀនភាសាវៀតណាមនៅឯបទេសបានក្លាយជាបុព្វហេតុសម្រាប់ការបង្កើតវេទិកាអន្តរជាតិ “ អភិរក្សភាសាវៀតណាមនៅឯបរទេស” ។
ជនជាតិវៀតណាមនៅចក្រភពអង់គ្លេសបំផុសយុទ្ធនាការ “ រួមដៃគ្នាជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះលើជំងឺ Covid-19”
យុគសម័យ - នៅល្ងាចថ្ងៃទី ១៥ ខែ សីហានៅ Battersea នៃរាជធានី London ចក្រភពអង់គ្លេស ពិធីបំផុសយុទ្ធនាការ“រួមដៃគ្នាជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះលើជំងឺ Covid-19” បានប្រព្រឹត្តទៅ។ យុទ្ធនាការនេះមានគោលបំណងអំពាវនាវដល់សហគមន៍ជនជាតិវៀតណាម នៅទូទាំងចក្រភពអង់គ្លេសរួមដៃគ្នា ឆ្ពោះទៅកាន់មាតុភូមិ ដោយមានសកម្មភាពជាក់ស្តែង ដូចជា ការគាំទ្រខាងសម្ភារៈនិងស្មារតី ដើម្បីរួមចំណែកដល់មាតុភូមិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ការចែករំលែកនឹងការលំបាករបស់ប្រទេសនិងប្រជាជនវៀតណាម ក្នុងអំឡុងពេលមានជំងឺរាតត្បាត។
អ្នកថតរូបជនជាតិបារាំងស្រឡាញ់ភាពស្រស់ស្អាតរបស់បណ្ដាជនជាតិវៀតណាម
ជាមួយអ្នកថតរូបជនជាតិបារាំងឈ្មោះ Rehahn Croquevielle សេចក្ដីស្រឡាញ់វៀតណាមត្រូវបានបង្ហាញដោយរូបថតពិតអំពីប្រទេស និងប្រជាជននៅទីនេះ ជាពិសេសលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បណ្តាជនជាតិវៀតណាម។
កូនក្រមុំជនជាតិវៀតណាមរក្សាវប្បធម៌វៀតណាម នៅក្នុងប្រទេសមីយ៉ាន់ម៉ា
យុគសម័យ - យោងតាមលោកស្រី Huynh Thi Ngoc Thanh ដែលបានចែករំលែករឿងរ៉ាវស្នេហារបស់គាត់ជាមួយលោក San Htin Cho ជនជាតិមីយ៉ាន់ម៉ាម្នាក់ថា“ ប្រសិនបើខ្ញុំរៀបរាប់ ខ្ញុំអាចសរសេរបាន…ប្រលោមលោកមួយក៏គួរតែ” ។ លោកស្រី Thanh ក៏ជាកូនក្រមុំវៀតណាមដំបូងគេ រស់នៅប្រទេសមីយ៉ាន់ម៉ា ។
ជនជាតិវៀតណាមនៅអាមេរិកគាំទ្រម្ហូបអាហារក្តៅៗ រាប់ពាន់ឈុតដល់មន្ទីរពេទ្យជួរមុខប្រឆាំងនឹងជំងឺ COVID-19
យុគសម័យ - ក្នុងរយៈពេលពីរខែកន្លងមកនេះ ម្ចាស់ភោជនីយដ្ឋានវៀតណាម នៅរដ្ឋ California ជួយគាំទ្រម្ហូបអាហារក្តៅ ៗ រាប់ពាន់ឈុត ជូនដល់ក្រុមគ្រូពេទ្យនិងគិលានុបដ្ឋាយិកា នៅបណ្តាមន្ទីរពេទ្យជួរមុខ ប្រឆាំងនឹងជំងឺ COVID-19។
ចូលរួមជួយឧបត្ថម្ភដល់ជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាដែលជួបការលំបាកដោយសារជំងឺ Covid-19
យុគសម័យ - នាព្រឹកថ្ងៃទី ៩ ឧសភា នៅទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅរាជធានីភ្នំពេញ គណៈកម្មការដឹកនាំនៃសមាគមនិងតំណាងស្ថានទូតវៀតណាមបានបន្តយុទ្ធនាការផ្តល់អំណោយសប្បុរសធម៌លើកទី ៣ ដើម្បីជួយឧបត្ថម្ភដល់ជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជាដែលជួបការលំបាកដោយសារជំងឺ Covid-19។ ក្នុងការប្រគល់អំណោយលើកនេះ អំណោយរាប់ពាន់នឹងបន្តប្រគល់ជូនដល់អាណិកជនដែលជួបការលំបាកដោយសារជំងឺ Covid-19 នៅក្នុងខេត្តនិងក្រុងនានាក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធផ្សព្វផ្សាយឆេកបានលើកសរសើរទឹកចិត្តរបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសម្ចាស់ផ្ទះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ (COVID-19)
យុគសម័យ - ក្នងប៉ុន្មានថ្ងៃកន្លងមកនេះ ទីភ្នាក់ងារសារព័ត៌មាន និងកាសែតជាច្រើននៅសាធារណរដ្ឋឆែកបានចុះផ្សាយព័ត៌មានដោយកោតសរសើរនូវទឹកចិត្ត និងស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនជាតិវៀតណាមនៅប្រទេសឆែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ (COVID- 19)។
ស្ថានអគ្គកុងស៊ុលនៅខេត្តព្រះសីហនុរួមដំណើរជាមួយបងប្អូនជនជាតិវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ការនិងទប់ទល់នឹងជំងឺ Covid-19
យុគសម័យ-លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) ទទួលបន្ទុកខេត្តចំនួន ៦ នៅភាគនិរតី (តំបន់កុងស៊ុល) នៃប្រទេសកម្ពុជា បានមានប្រសាសន៍ ថា នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 វិវឌ្ឍយ៉ាងស្មុគស្មាញអគ្គកុងស៊ុលមានសកម្មភាពទាន់ពេលវេលានិងសហការយ៉ាងជិតស្និទ្ធិជាមួយបងប្អូនជនជាតិវៀតណាម នៅទីនេះ ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។
មិនមានជនរងគ្រោះជាជនជាតិវៀតណាមនៅក្នុងការដួលរលំផ្ទះ ៧ ជាន់នៅកម្ពុជាទេ
យុគសម័យ - យោងតាមព័ត៌មានពីកុងស៊ុលវៀតណាមទទួលបន្ទុកខេត្តកែបបាន ឲ្យដឹង ថាមិនមានជនជាតិវៀតណាមណារងគ្រោះដោយការដួលរលំផ្ទះនៅខេត្តកែបទេ។
សាស្រ្ដាចារ្យស្ត្រីជនជាតិវៀតណាមបានទទួលពានរង្វាន់វិទ្យាសាស្ត្រ Rosalind Franklin ដ៏ខ្ពង់ខ្ពស់របស់អង់គ្លេស
យុគសម័យ - សាស្រ្តាចារ្យ Nguyen Thi Kim Thanh បច្ចុប្បន្នកំពុងធ្វើការនៅសាកលវិទ្យាល័យ University London London (UCL) ដែលមានកិត្តិយសទទួលបានមេដាយ Rosalind Franklin ឆ្នាំ ២០១៩ ពី Royal Society នៃទីក្រុងឡុង ប្រទេសអង់គ្លេស ជាមួយនឹងសមិទ្ធិផលសំខាន់ៗ មានឥទ្ធិពលខ្ពស់ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការប្រើប្រាស់សំភារៈណាណូក្នុងវិស័យជីវវេជ្ជសាស្ត្រនិងថែរក្សាសុខភាព។
ព័ត៌មានបានអានច្រើន
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅឯរដ្ឋធានី Dili ភារធារីវៀតណាមប្រចាំនៅទីម័រឡេស្តលោក Pham Binh Dam បានមានជំនួបការងារជាមួយនិងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច ព្រមទាំងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថានទីម័រឡេស្តលោក Francisco Kalbuadi Lay ក្នុងគោលបំណងផ្លាស់ប្តូរមតិអំពីបណ្តាវិធានការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ទន្ទឹមនឹងនោះជំរុញការដាក់ឱ្យដំណើរការអនុវត្តបណ្តាកម្មវិធីសហប្រតិបត្តិការជាក់ស្តែងនាពេលខាងមុខ។
កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុងហាណូយ សហភាពយុវជននៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមបានចាត់តាំងសន្និសីទបូកសរុបការងារសហភាពយុវជននិងចលនាយុវជនក្នុងរយៈពេល ៦ ខែដើមឆ្នាំ ព្រមទាំងទិសដៅភារកិច្ចគន្លឹះក្នុងរយៈពេល ៦ ខែចុងឆ្នាំ ២០២៦។ ប្រធានសហភាពបណ្តាអង្គការមិត្តភាពវៀតណាមលោក Phan Anh Son បានអញ្ជើញចូលរួមនិងផ្តល់ការដឹកនាំបញ្ជាដល់សន្និសីទ។
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
យុគសម័យ - នាព្រឹកថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២៦ នៅខេត្ត Hung Yen ក្រសួងសុខាភិបាលបានសហការជាមួយនិងគណៈកម្មាធិការប្រជាជនខេត្ត Hung Yen ព្រមទាំងមូលនិធិប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមដើម្បីចាត់តាំងពិធីមីទ្ទិញឆ្លើយតបនឹងទិវាប្រជាជនពិភពលោកឆ្នាំ ២០២៦ (ថ្ងៃទី ១១ ខែកក្កដា) ក្រោមប្រធានបទ «រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង»។
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
យុគសម័យ - ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានស្នើឡើងការដាក់ឱ្យដំណើរការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអត្រាការប្រាក់កម្ចីសម្រាប់សហគ្រាសវិនិយោគលើការអនុវត្ត ការផ្ទេរប្រគល់និងការផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាតាមរយៈមូលនិធិផ្លាស់ប្តូរថ្មីបច្ចេកវិទ្យាជាតិ (NATIF)។ យោងតាមនោះ សហគ្រាសនឹងត្រូវបានរដ្ឋជួយឧបត្ថម្ភ ៥០% នៃអត្រាការប្រាក់កម្ចីទៅតាមកិច្ចសន្យាឥណទាន ប៉ុន្តែកម្រិតជួយឧបត្ថម្ភមិនលើសពី ៦%/ឆ្នាំ ជាមួយនិងរយៈពេលជួយឧបត្ថម្ភអតិបរមា ៥ ឆ្នាំ។
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
យុគសម័យ - នាថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ Nguyen Tan Cuong អគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសបានទទួលជួបគណៈប្រតិភូសាកលវិទ្យាល័យការពារជាតិចិន ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Ho Cuong Phong ស្នងការនយោបាយនៃសាកលវិទ្យាល័យការពារជាតិចិនធ្វើជាប្រធានគណៈប្រតិភូ។