ជនជាតិវៀតណាមនៅចក្រភពអង់គ្លេសបំផុសយុទ្ធនាការ “ រួមដៃគ្នាជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះលើជំងឺ Covid-19”

13:09 | 17/08/2021 ឌីណា

យុគសម័យ - នៅល្ងាចថ្ងៃទី ១៥ ខែ សីហានៅ Battersea នៃរាជធានី London ចក្រភពអង់គ្លេស ពិធីបំផុសយុទ្ធនាការ“រួមដៃគ្នា​ជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះលើជំងឺ Covid-19” បានប្រព្រឹត្តទៅ។ យុទ្ធនាការនេះមានគោលបំណងអំពាវនាវដល់សហគមន៍ជនជាតិវៀតណាម នៅទូទាំងចក្រភពអង់គ្លេសរួមដៃគ្នា ឆ្ពោះទៅកាន់មាតុភូមិ ដោយមានសកម្មភាពជាក់ស្តែង ដូចជា ការគាំទ្រខាងសម្ភារៈនិងស្មារតី ដើម្បីរួមចំណែកដល់មាតុភូមិក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ការចែករំលែកនឹងការលំបាករបស់ប្រទេសនិងប្រជាជនវៀតណាម ក្នុងអំឡុងពេលមានជំងឺរាតត្បាត។

សហគមជនជាតិវៀតណាមនៅប្រទេសថៃឧបត្ថម្ភថវិកាជាង ១ ពាន់លានដុងដល់មូលនិធិវ៉ាក់សាំង Covid-19 សហគមជនជាតិវៀតណាមនៅប្រទេសថៃឧបត្ថម្ភថវិកាជាង ១ ពាន់លានដុងដល់មូលនិធិវ៉ាក់សាំង Covid-19
សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកជួយគាំទ្រគ្នា ដើម្បីជំនះផលវិបាកមកពីខ្យល់កំបុតត្បូងធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកជួយគាំទ្រគ្នា ដើម្បីជំនះផលវិបាកមកពីខ្យល់កំបុតត្បូងធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក
ជនជាតិវៀតណាមនៅចក្រភពអង់គ្លេសបំផុសយុទ្ធនាការ “ រួមដៃគ្នាជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះលើជំងឺ Covid-19”
ប្រជាជនវៀតណាមនៅចក្រភពអង់គ្លេស“ ចូលរួមជាមួយប្រទេសវៀតណាម ដើម្បីយកឈ្នះជំងឺ Covid-19” (រូបថត៖គណៈកម្មការរៀបចំបានផ្តល់)

ពិធីបំផុសនេះមានការចូលរួមពីជនជាតិវៀតណាមជាច្រើននាក់នៅចក្រភពអង់គ្លេស តំណាងឱ្យអង្គការអាជីវកម្មឈានមុខគេចំនួនបី នៅក្នុងសកម្មភាពសហគមន៍គឺ Park Pharmacy, Vanity Aesthetics & Beauty និង EPLEGAL ។

ជាពិសេស យុវជនមាន​ដើមកំណើតវៀតណាមជាច្រើននាក់ នៅចក្រភពអង់គ្លេសនិងក្រុមគ្រួសាររបស់ពួកគេបានយកប្រាក់សន្សំផ្ទាល់ខ្លួន ដើម្បី​បរិច្ចាគក្នុងកម្មវិធីនេះ។ កុមារី Anna Hoàng អាយុ ១៣ ឆ្នាំដែលបច្ចុប្បន្នកំពុងសិក្សានៅអនុវិទ្យាល័យក្នុងរាជធានី London បានស្ម័គ្រចិត្តបង្រៀន តាមអ៊ិនធើណិតនិងធ្វើការក្រៅម៉ោងក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។ ចំនួនប្រាក់ខែដែលទទួលបានទាំងអស់បានផ្ញើទៅកាន់យុទ្ធនាការនេះដោយក្តីស្រឡាញ់ប្រទេសវៀតណាមដែលជាដើមកំណើតរបស់ខ្លួន។

នៅក្នុងពិធីបំផុស​កម្មវិធីនេះបានរៃអង្គាសទឹកប្រាក់បាន ១០១.៨៣៥.០០០ ដុង។ គណៈកម្មការរៀបចំកម្មវិធី​បាននិយាយឲ្យដឹងថា ពួកគេនឹងបញ្ជូនទឹកប្រាក់នេះទៅកាន់គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯប្រទេស - ក្រសួងការបរទេស ដើម្បីបរិច្ចាគ “មូលនិធិការពារជំងឺ Covid -19 របស់វៀតណាម” និង“ មូលនិធិក្តីស្រឡាញ់ទីក្រុង​ Sai Gon” ។

បន្ទាប់ពីពិធីនេះ​បាន​បំផុស នៅរាជធានី London គណៈកម្មការរៀបចំបាននិយាយឲ្យដឹងថា ពួកគេនឹងបន្តពង្រីកយុទ្ធនាការដល់សមាគមសហគមន៍ជនជាតិវៀតណាមនៅចក្រភពអង់គ្លេស ក៏ដូចជាទីក្រុងដទៃទៀត ដោយទម្រង់នៃការរៃអង្គាសប្រាក់តាមអ៊ីនធើណិត។ ទម្រង់បែបនេះនឹងជួយមនុស្សរាល់គ្នាអាចចូលរួម​និងរួមចំណែកជួយប្រជាជននៅក្នុងមាតុភូមិក្នុងគ្រាដ៏លំបាកបំផុត ដោយសារការបិទខ្ទប់និងការផ្ទុះឡើងយ៉ាងខ្លាំងនៃការរីករាលដាលនៃ Covid-19 នៅប្រទេសវៀតណាម៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត

ការបើកជំរុំរដូវក្តៅវៀតណាម ២០២៦៖ ការបណ្តុះនូវក្តីស្រឡាញ់និងមោទនភាពចំពោះស្រុកកំណើត
Futsal Summer Cup 2026៖ ផ្សព្វផ្សាយនិងពង្រីកស្មារតីសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅប្រទេសកូរ៉េខាងត្បូង
យុវជនអាណិកជនវៀតណាមចំនួន ១០៥ នាក់ចូលរួមជំរុំរដូវក្តៅវៀតណាមឆ្នាំ ២០២៦