Trending now

សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកជួយគាំទ្រគ្នា ដើម្បីជំនះផលវិបាកមកពីខ្យល់កំបុតត្បូងធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក

07:44 | 29/06/2021 ឌីណា

យុគសម័យ - ក្នុងរយៈពេលតែមួយថ្ងៃ សហគមជនជាតិវៀតណាម នៅសាធារណរដ្ឋឆែកបានកៀរគរថវិកាចំនួនជាង ២០០ លានដុង រួមជាមួយទំនិញនិងគ្រឿងឧបភោគ បរិភោគជាច្រើន ដើម្បីជួយគាំទ្រដល់គ្រួសារវៀតណាមដែលរងគ្រោះដោយសារខ្យល់កំបុតត្បូងនិងភ្លៀងធ្លាក់ទឹកកកដ៏ធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមកនេះ។

សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព
សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានកាត់ដេរម៉ាស់ចំនួន ៦០០០ ដែលបរិច្ចាកដល់ប្រទេសសាមី  ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។ សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានកាត់ដេរម៉ាស់ចំនួន ៦០០០ ដែលបរិច្ចាកដល់ប្រទេសសាមី ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។
សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកជួយគាំទ្រគ្នា ដើម្បីជំនះផលវិបាកមកពីខ្យល់កំបុតត្បូងធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក
ផ្ទះនិងទ្រព្យសម្បត្តិបានបំផ្លាញដោយខ្យល់កំបុតត្បូងនិងភ្លៀងធ្លាក់ទឹកកកនៅភាគខាងត្បូងនៃ Moravia នៃអាគ្នេយនសាធារណរដ្ឋឆែក នាថ្ងៃទី ២៥ ខែមិថុនា។

នាពេលថ្មីៗនេះ គណៈប្រតិភូនៃស្ថានទូតវៀតណាមប្រចាំនៅសាធារណរដ្ឋឆែកនិងសមាគមជនជាតិ វៀតណាមនៅសាធារណរដ្ឋឆែក បានមកសួរសុខទុក្ខនិងលើកទឹកចិត្ត ព្រមទាំងបំផុសការបរិច្ចាគ ដើម្បី ជួយគាំទ្រដល់ក្រុមគ្រួសារជនជាតិវៀតណាមដែលរងគ្រោះដោយសារខ្យល់កំបុតត្បូងនិងភ្លៀងធ្លាក់ទឹក កកខ្លាំងបំផុត ក្នុងរយៈពេលជាង ១០០ ឆ្នាំ ដែលបានបំផ្លាញភាគខាងត្បូង Morava ស្ថិតក្នុងអាគ្នេយ៍សាធារណរដ្ឋឆែកភាគ។ ក្នុងរយៈពេលតែមួយថ្ងៃ ប្រជាជនវៀតណាមនៅទូទាំងសាធារណរដ្ឋឆែកបានកៀរគរថវិកាចំនួនជាង ២០០ លានដុង រួមជាមួយទំនិញនិងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត។

សហគមជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកមានប្រវត្តិនៃការបង្កើតនិងអភិវឌ្ឍន៍ជិត ៧០ ឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយរដ្ឋាភិបាលឆែកជាជនជាតិភាគតិចទី ១៤ នៅក្នុងប្រទេសនេះ។ សមាគមជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយមានសមាគមសមាជិកចំនួន ៣០ និងមានសាខាចំនួន ៥០ នៅតាមតំបន់ភាគច្រើន នៅទូទាំងប្រទេសឆែក ដែលបានអនុវត្តការងារជាក់ស្តែង ប្រសិទ្ធភាពនិងអត្ថន័យជាច្រើនសម្រាប់សហគមជនជាតិវៀតណាម នៅសាធារណរដ្ឋឆែក ក៏ដូចជារួមចំណែកដល់ការបង្រួបបង្រួមនិងអភិវឌ្ឍន៍ទំនាក់ទំនងប្រពៃណីរវាងប្រជាជនទាំងពីរ។

សហគមន៍ជនជាតិវៀតណាមនៅសាធារណរដ្ឋឆែកជួយគាំទ្រគ្នា ដើម្បីជំនះផលវិបាកមកពីខ្យល់កំបុតត្បូងធំបំផុត ក្នុងរយៈពេល ១០០ ឆ្នាំកន្លងមក
ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកគាំទ្រដល់មន្ទីរពេទ្យសាកលវិទ្យាល័យ Prague ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម )

នៅដើមឆ្នាំ ២០២១ ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃរលកទី ៣ នៃការឆ្លងជំងឺ Covid-19 នៃសាធារណរដ្ឋឆែក សហគមន៍វៀតណាមនៅទីនេះបានខិតខំលើកកម្ពស់សាមគ្គីភាព ដើម្បីជំនះផលប៉ះពាល់ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤