Trending now

សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព

10:55 | 24/06/2021 ឌីណា

យុគសម័យ - លោកបណ្ឌិត Nguyen Vinh Phuong អនុប្រធានអចិន្ត្រៃយ៍នៃសមាគមជនវៀតណា នៅទីក្រុង Kiev (នៃប្រទេសអ៊ុយក្រែន) បានមានប្រសាសន៍ថា បន្ទាប់ពីមួយឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ​​ Covid-19 សហគមន៍ជនវៀតណាមនៃទីក្រុង Kiev បានជំនះលើបញ្ហាប្រឈមបណ្តាល​មកពីជំងឺ រាតត្បាតCovid-19 ប្រកបដោយមោទនភាព។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩ សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩
ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកព្រួតដៃជាមួយជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19 ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកព្រួតដៃជាមួយជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19
សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព
លោកបណ្ឌិត Nguyen Vinh Phuong អនុប្រធានអចិន្ត្រៃយ៍នៃសមាគមវៀតណាមនៅទីក្រុង Kiev (នៃប្រទេសអ៊ុយក្រែន) ។

លោកបណ្ឌិតបានចែករំលែកថា៖បន្ទាប់ពីរយៈពេលមួយឆ្នាំនៃការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺរាតត្បាតដល់សហគមន៍ជនវៀតណាមនៅរដ្ឋធានី​ Kiev បានជំនះពុះពារលើបញ្ហាប្រឈមដ៍គួរអោយមានមោទនភាព។ លទ្ធផលដែលទទួលបាននៅថ្ងៃនេះអាចបញ្ជាក់យ៉ាងច្បាស់លាស់ថា៖អ្នកជំងឺទាំងអស់ចំនួន ១៧៧ នាក់ដែលបានកត់ត្រាជាផ្លូវការ ក្នុងអំឡុងឆ្នាំកន្លងមក (រួមទាំងអ្នកជំងឺមួយនាក់បានឆ្លងជំងឺ២លើក) បានជាសះស្បើយជាស្ថាពរ ហើយគ្មានករណីណាមួយស្លាប់ឡើយ។

សមាគមនេះក៏បានបំផុសចលនាបង្កើត“ មូលនិធិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៃរដ្ឋធានី Kiev” យោងតាមគោលនយោបាយរួមរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសអ៊ុយក្រែន។អាស្រ័យដោយទទួលបានប្រភពចំណូលនៃមូលនិធិនេះ សមាគមអាចបំពេញការងាររបស់ខ្លួនបានល្អក្នុងការជួយឧបត្ថម្ភអ្នកជំងឺម្នាក់ៗស្របតាមលក្ខណៈវិនិច្ឆ័យដែលគណៈកម្មការប្រតិបត្តិនៃសមាគមបានកំណត់ក្នុងរយៈពេលកន្លងមកក៏ដូចជាការដឹងគុណចំពោះគ្រូពេទ្យនិង​មន្ទីរពេទ្យរបស់រដ្ឋធានី Kievផងដែរ ។

សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព
រដ្ឋធានី Kiev មានស្ថានភាពស្ងប់ស្ងាត់ ក្នុងគ្រាមានការរីករាលដាលនៃជំងឺ Covid-19។

សមាគមបានគាំទ្រដល់បុគ្គលនិងក្រុមគ្រួសារដែលមានស្ថានភាពលំបាកក្នុងអំឡុងពេលមានជំងឺរាតត្បាត ជាពិសេសនៅពេលរដ្ឋាភិបាលអ៊ុយក្រែនបានចេញបទបញ្ញត្តិបិទខ្ទប់ មានក្រុមគ្រួសារនិងបុគ្គលមួយចំនួននៅក្នុង​សហគមន៍​បានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកខ្លាំងដោយសារបាត់បង់ការងារធ្វើ។ សមាគមបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុបានទាន់ពេលវេលាពី“មូលនិធិអភិវឌ្ឍន៍សហគមន៍” ក៏ដូចជាធ្វើការទាក់ទង ដើម្បីរៀបចំការងារធ្វើនៅ​ក្នុងមូលដ្ឋានផលិតកម្មរបស់សហគ្រាសវៀតណាម ដើម្បីជួយឱ្យពួកគេមានស្ថេរភាពក្នុងជីវភាពរស់នៅ។

ក្រៅពីសកម្មភាពនៅក្នុងសហគមន៍ គេបានឲ្យដឹងថា សមាគមវៀតណាមនៃរដ្ឋធានី Kiev ក៏មានសកម្មភាពជាច្រើន ដើម្បីជួយរដ្ឋាភិបាលនៃរដ្ឋធានី Kiev ដូចជាការរៀបចំកម្មវិធីដឹងគុណចំពោះគ្រូពេទ្យនៃមន្ទីរពេទ្យសំខាន់ៗចំនួន ៥ នៅរដ្ឋធានី Kiev ។ នៅតាមកន្លែងនីមួយៗ ថ្នាក់ដឹកនាំសមាគមបានផ្តល់លិខិតថ្លែងអំណរគុណពីឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាមដល់ប្រធានគ្រូពេទ្យ ក៏ដូចជាការថ្លែងអំណរគុណ តាមរយៈការផ្តល់ថវិកាគាំទ្រ ការទិញឧបករណ៍វេជ្ជសាស្រ្តចាំបាច់សម្រាប់តម្រូវការមន្ទីរពេទ្យ។ នេះបង្ហាញពីតជាប្រពៃណីល្អរបស់ជនជាតិវៀតណាមដែលគោរពក្តីស្រឡាញ់និងការដឹងគុណយ៉ាងជ្រាលជ្រៅ។

សហគមន៍ជនជាតិវៀតណាមនៅរដ្ឋធានី Kiev បានយកឈ្នះលើជំងឺ Covid-19 ដ៍គួរអោយមោទនភាព
ថ្នាក់ដឹកនាំសមាគមបានថ្លែងអំណរគុណដល់គ្រូពេទ្យនៃមន្ទីរពេទ្យជំងឺឆ្លងកុមារនៅទីក្រុង Kiev ។

លើសពីនេះទៅទៀតសមាគមក៏បានបរិច្ចាគឧបករណ៍វេជ្ជសាស្ត្រប្រឆាំងនឹងជំងឺរាតត្បាតដល់វិទ្យាល័យលេខ ២៥១ ដែលមានឈ្មោះលោកប្រធាន Ho Chi Minh។ នេះគឺជាសាលានិមិត្តរូបនៃមិត្តភាពរវាងប្រទេសអ៊ុយក្រែននិងប្រទេសវៀតណាមដែលជាកន្លែងមានកុមារវៀតណាមជាច្រើននៅក្នុងសហគមន៍កំពុងសិក្សារៀនសូត្រ៕

ឌីណា

thoidai.com.vn

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ