Trending now

វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា

18:04 | 06/05/2024

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមមានការគោរព និងផ្ដល់អាទិភាពចម្បង ជានិច្ចចំពោះទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងជាមួយកម្ពុជា ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ ខ្លួន ហើយមានបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមានការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤ វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។

កាលពីថ្ងៃទី ៥ ឧសភា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីប្រតិកម្ម របស់វៀតណាមនៅចំពោះមុខការថ្លែងរបស់កម្ពុជានាពេលថ្មីៗនេះ ស្តីពីការអនុវត្ត គម្រោងព្រែកជីកហ្វូណន-តេជោ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា វៀតណាមមានការគោរព និងផ្ដល់អាទិភាពចម្បង ជានិច្ចចំពោះទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយ រឹងមាំយូរអង្វែងជាមួយកម្ពុជា ក្នុងគោលនយោបាយកិច្ចការបរទេសរបស់ ខ្លួន ហើយមានបំណងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែមានការអភិវឌ្ឍ យ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ដើម្បីផល ប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងគោរពផលប្រយោជន៍ស្របច្បាប់ របស់កម្ពុជាតាមស្មារតីនៃកិច្ចព្រមព្រៀងមេគង្គឆ្នាំ ១៩៩៥ ស្របតាមបទប្បញ្ញត្តិពាក់ ព័ន្ធរបស់គណៈកម្មការទន្លេមេគង្គនិងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំង ពីរផងដែរ។

វៀតណាមសង្ឃឹមថា កម្ពុជានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀត ណាម និងប្រទេសដទៃទៀតក្នុងគណៈកម្មការទន្លេមេគង្គ ដើម្បីចែករំលែកព័ត៌មាន និងវាយតម្លៃយ៉ាងពេញលេញពី

ផលប៉ះពាល់នៃគម្រោងនេះលើប្រភពទឹក ធនធានទឹក និងបរិស្ថានអេកូឡូស៊ីនៃអនុតំបន់មេគង្គ សំដៅធានាបាននូវ ផលប្រយោជន៍ សុខដុមរមនារវាងបណ្ដាប្រទេសតាមដងទន្លេ ក៏ដូចជាការគ្រប់គ្រង និងប្រើប្រាស់ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនូវប្រភពទឹក និងធនធានទឹកនៃទន្លេមេគង្គ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេផងដែរ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម