Trending now

សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩

15:00 | 20/06/2021 ឌីណា

យុគសម័យ - គណៈចលនាដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩ របស់ក្លឹបសហគ្រិនវិនិយោគចូលក្នុងប្រទេសវៀតណាម ប្រចាំនៅប្រទេសអូស្ត្រាលីបានទទួលទឹកប្រាក់សរុបចំនួន ៤៣០ លានដុង បន្ទាប់ពីរយៈពេលមួយសប្តាហ៍អំពាវនាវ។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសម៉ូហ្សាំប៊ិកគាំទ្រដល់មូលនិធិវ៉ាក់សាំងសម្រាប់ការបង្ការជំងឺ COVID-19 សហគមន៍ជនជាតិវៀតណាមនៅប្រទេសម៉ូហ្សាំប៊ិកគាំទ្រដល់មូលនិធិវ៉ាក់សាំងសម្រាប់ការបង្ការជំងឺ COVID-19
ពិធីបរិច្ចាគម៉ាស់ការពារដល់សហគមន៍ជនជាតិវៀតណាមនៅវៀងចន្ទន៍ (ឡាវ) ពិធីបរិច្ចាគម៉ាស់ការពារដល់សហគមន៍ជនជាតិវៀតណាមនៅវៀងចន្ទន៍ (ឡាវ)
សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩
សហគមន៍វៀតណាមនៅប្រទេសអូស្ត្រាលី។ (រូបថត៖ VNA)

ឆ្លើយតបទៅនឹងការអំពាវនាវរបស់រដ្ឋាភិបាលវៀតណាមហើយផ្តើមចេញទឹកចិត្តនៃការជួយគ្នាទៅវិញទៅមក ក្លឹបសហគ្រិនវិនិយោគចូលក្នុងប្រទេសវៀតណាមប្រចាំនៅប្រទេសអូស្រ្តាលី បានអំពាវនាវដល់សមាជិកនិងបងប្អូនប្រជាជនក្នុងសហគមន៍ជនជាតិវៀតណាមចូលរួមវិភាគទានមូលនិធិវ៉ាក់សាំង Covid - ១៩ សំដៅ​ជួយជនរួមជាតិក្នុងប្រទេសវៀតណាមមានមូលនិធិគ្រប់គ្រាន់ ដើម្បីទិញវ៉ាក់សាំង។ របៀបចូលរួមវិភាគទានអាចផ្ញើដោយផ្ទាល់ចូលក្នុងមូលនិធិឬតាមរយៈគណនីរបស់ក្លឹប។

ក្នុងរយៈពេលដ៏ខ្លីគឺចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៥ ខែមិថុនា គណៈចលនា ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid - ១៩ របស់ក្លឹបនេះទទួល​បានទឹកប្រាក់សរុបចំនួន ៤៣០ លានដុង។ ចំនួនទឹកប្រាក់ទាំងនេះបានផ្ទេរដោយផ្ទាល់ចូលមូលនិធិវ៉ាក់សាំង Covid -១៩។

សមាគមនិស្សិតវៀតណាមនៅប្រទេសអូស្ត្រាលីក៏បានឆ្លើយតបយ៉ាងឆាប់រហ័សនិងសកម្ម ថែមទាំងផ្សព្វផ្សាយ​​​ការអំពាវនាវរបស់រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដល់​សហគមន៍​​​​ជនជាតិវៀតណាមដែលកំពុងរស់នៅនិងសិក្សានៅប្រទេសអូស្ត្រាលី ដើម្បីចូលរួមវិភាគទានធនធាន​​​ដល់មាតុភូមិ - ប្រទេសវៀតណាម សំដៅជួយប្រទេសបានឈ្នះការឆ្លងរាតត្បាត។

សហគមន៍ជនជាតិវៀតណាមនៅប្រទេសអូស្ត្រាលីនិងសហរដ្ឋអាមេរិកគាំទ្រមូលនិធិវ៉ាក់សាំង COVID-១៩
លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc ទទួលបានការគាំទ្រដល់មូលនិធិវ៉ាក់សាំង Covid-១៩ របស់ក្រុមហ៊ុន Tran គ្រុប ។ (រូបថត៖ កាសែត TG&VN)

ទឹកចិត្តឆ្ពោះទៅកាន់ស្រុកកំណើតរបស់សហគមន៍ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកនិងនៅជុំវិញពិភពលោក ទោះបីក្នុងកាលៈទេសៈណាក៏ដោយ ពួកគេតែងតែរួមគ្នាជាធ្លុងមួយជាមួយជនរួមជាតិក្នុងប្រទេស​វៀតណាម​ដែលក្លាយជាប្រភពនៃការលើកទឹកចិត្តខាងស្មារតីដ៏កក់ក្តៅនិងជាកម្លាំងចលករដ៏សំខាន់សម្រាប់ប្រទេសវៀតណាម ដើម្បីជំនះបញ្ហាប្រឈមយ៉ាងឆាប់រហ័ ថែមទាំងស្តារៈឡើងវិញនិងអភិវឌ្ឍ ផងដែរ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម