អនុប្រធានាធិបតីសហរដ្ឋអាមេរិក Kamala Harris នៅថ្ងៃទី ២ ខែឧសភាបានជួបជាមួយប្រធានាធិបតីហ្វីលីពីន Ferdinand Marcos នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។
![]() |
![]() |
![]() |
អនុប្រធានាធិបតីអាមេរិក Kamala Harris និងប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr. |
នៅក្នុងកិច្ចប្រជុំនេះ អនុប្រធានាធិបតី Kamala Harris បានអះអាងសារជាថ្មីអំពីភាពរឹងមាំនៃសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ហើយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រីកទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ច និងប្រជាជន។
លោកស្រី Kamala Harris បានស្វាគមន៍ការប្រកាសរបស់ប្រធានាធិបតី Ferdinand Marcos អំពីទីតាំងយោធាថ្មីចំនួន ៤ ក្រោមកិច្ចព្រមព្រៀងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរបស់សហរដ្ឋអាមេរិក និងហ្វីលីពីន ដើម្បីពង្រឹងសន្តិសុខរបស់ប្រទេសហ្វីលីពីន។
លោកស្រីអនុប្រធានាធិបតីក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ តរបស់សហរដ្ឋ អាមេរិក ក្នុងការប្រកាន់ខ្ជាប់នូវច្បាប់ និងបទដ្ឋានអន្តរជាតិរួមបញ្ចូលនៅសមុទ្រខាងកើត ក៏ដូចជាការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះវិស័យការពារជាតិហ្វីលីពីនក្រោមបទប្បញ្ញត្តិនៃសន្ធិសញ្ញាការពារទៅវិញទៅមក ដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរក្នុងឆ្នាំ ១៩៥១។
មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែនសមុទ្រ ក៏ដូចជាការពង្រឹងភាពជាដៃគូសេដ្ឋកិច្ចអាមេរិក-ហ្វីលីពីន; ទន្ទឹមនឹងនោះ លើកឡើងពីផែនការរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ជូនគណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគទៅកាន់ប្រទេសហ្វីលីពីន ដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរ៕
មតិពីមិត្តអ្នកអាន