Trending now

ការនាំចូល និងនាំចេញទំនិញតាមសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី

11:01 | 02/02/2023

យោងតាមការស្ថិតិថ្មីបំផុតរបស់សភាពាណិជ្ជកម្មអាមេរិក (AmCham) បង្ហាញថា បរិមាណទំនិញនាំចូល និងនាំចេញតាមផ្លូវសមុទ្ររបស់វៀតណាមទៅកាន់ទីផ្សារអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី។

អ្នកវិទ្យាសាស្ត្រវៀតណាមស្រាវជ្រាវបង្កើតឥន្ធនៈអ៊ីដ្រូសែនពីទឹក អ្នកវិទ្យាសាស្ត្រវៀតណាមស្រាវជ្រាវបង្កើតឥន្ធនៈអ៊ីដ្រូសែនពីទឹក
ការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់ ២១,៤១ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃខែកុម្ភៈ ការនាំចូល និងនាំចេញរបស់វៀតណាមបានឈានដល់ ២១,៤១ ពាន់លានដុល្លារក្នុងឆមាសទីមួយនៃខែកុម្ភៈ
ការនាំចូល និងនាំចេញទំនិញតាមសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី
ការនាំចូល និងនាំចេញទំនិញតាមសមុទ្ររបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងតំបន់អាស៊ី

យោងតាមតំណាងនាយកដ្ឋានដែនសមុទ្រ (ក្រសួងគមនាគមន៍និងដឹកជញ្ជូន) លទ្ធផលនេះគឺដោយសារតែក្នុងរយៈពេលកន្លងមក ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកំពង់ផែសមុទ្ររបស់វៀតណាមមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ក្នុងលក្ខណៈទំនើប រួមចំណែកលើកកំពស់គុណភាពទំនិញ និងសេវាកម្ម ក៏ដូចជាកម្លាំងប្រកួតប្រជែង បើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់។ វិនិយោគិនជាច្រើនប្រកបប្រតិបត្តិការកំពង់ផែសមុទ្រនិងក្រុមហ៊ុនដឹកជញ្ជូនធំៗរបស់ពិភពលោកបានចូលរួមវិនិយោគលើការកសាងនិងធ្វើអាជីវកម្មកំពង់ផែសមុទ្រនៅវៀតណាម ដូចជា៖ សម្ព័ន្ធក្រុមហ៊ុន PSA-សិង្ហបុរី (ក្រុមអាជីវកម្មលេខ ៣ លើពិភពលោក) ធ្វើការវិនិយោគ និងប្រតិបត្តិការកំពង់ផែ SP-PSA; សម្ព័ន្ធក្រុមហ៊ុន APMT - ដាណឺម៉ាក (ប្រតិបត្តិករកំពង់ផែលេខ ២ របស់ពិភពលោក) វិនិយោគនៅកំពង់ផែ CMIT ល។ល។ ហើយកំពង់ផែទាំងអស់នេះ សុទ្ធតែស្ថិតនៅក្នុងខេត្ត Ba Ria - Vung Tau។

យោងតាមនាយកដ្ឋានដែនសមុទ្រ ក្រៅពីខ្សែផ្លូវដឹកជញ្ជូនចំនួន ២៥ ទៅកាន់ទ្វីបអាមេរិក និងខ្សែផ្លូវចំនួន ៣ ទៅកាន់ទ្វីបអឺរ៉ុប ឥឡូវនេះ វៀតណាមមានផ្លូវដឹកជញ្ជូនក្នុងតំបន់អាស៊ីជាង ១០០ ដោយផ្តោតលើចង្កោមកំពង់ផែ Hai Phong, Quang Ninh, Da Nang, Quy Nhon, Quang Nam, ទីក្រុងហូជីមិញ, Vung Tau ។ បច្ចុប្បន្ន វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបីដែលមានផ្លូវដឹកជញ្ជូនធំជាងគេនៅក្នុងតំបន់។ សមត្ថភាពនៃកំពង់ផែសមុទ្ររបស់វៀតណាមគឺជាមូលដ្ឋានសម្រាប់ខ្សែដឹកជញ្ជូនដើម្បីប្រើប្រាស់កំពង់ផែសមុទ្រវៀតណាមជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ដឹកជញ្ជូនពិភពលោក៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម