Trending now

ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកព្រួតដៃជាមួយជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19

12:35 | 18/06/2021 ឌីណា

យុគសម័យ - នាថ្ងៃទី ១៥ មិថុនា នៅទីក្រុង Washington D.C លោកឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក Ha Kim Ngoc បានទទួលថវិកាមួយចំនួន ៥ ម៉ឺនដុល្លារពីក្រុមហ៊ុន Tran គ្រុប ដើម្បីគាំទ្រដល់មូលនិធិវ៉ាក់សាំងបង្ការ Covid-19 ។

ជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំង Covid-19 ចំនួន ១ លានដូស ដល់វៀតណាម ជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំង Covid-19 ចំនួន ១ លានដូស ដល់វៀតណាម
អាណិកជនវៀតណាមនិងអាជីវកម្មនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 អាណិកជនវៀតណាមនិងអាជីវករនៅបរទេសគាំទ្រយ៉ាងសកម្មដល់ខេត្ត Bac Ninh និង Bac Giang ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19
ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកព្រួតដៃជាមួយជនរួមជាតិក្នុងការប្រយុទ្ធប្រឆាំងនឹង Covid-19

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានទទួលថវិកាគាំទ្រសម្រាប់មូលនិធិវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Tran គ្រុប។

លោកឯកអគ្គរដ្ឋទូត Ha Kim Ngoc បានស្វាគមន៍ចំពោះស្មារតីចែករំលែកការលំបាកនិងទឹកចិត្តឆ្ពោះទៅកាន់មាតុភូមិដែលក្រុមហ៊ុន Tran គ្រុបជាសហគ្រាសឈានមុខគេមួយរបស់ជនជាតិវៀតណាមនៅសហរដ្ឋអាមេរិកហើយលោកបានថ្លែងអំណរគុណដល់ជនជាតិវៀតណាមដែលជាអ្នកជំនាញនិងបញ្ញវន្តនៅអាមេរិកដោយបានអមដំណើរជាមួយស្ថានទូតវៀតណាមនិងស្ថាប័នតំណាងក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីអនុវត្តគម្រោងការទិញវ៉ាក់សាំង។

ក្នុងរយៈពេលមួយឆ្នាំកន្លងមក សហគមន៍វៀតណាមនៅសហរដ្ឋអាមេរិកតែងតែឆ្ពោះទៅកាន់ប្រទេស វៀតណាមជានិច្ច ដោយបានចែករំលែកគ្រប់ពេលវេលានៅពេលដែលប្រជាជនក្នុងប្រទេសជួបការលំបាក តាមរយៈទម្រង់ផ្សេងៗគ្នាជាច្រើន។អង្គការនិងបុគ្គលក្នុងសហគមន៍ជនជាតិវៀតណាមនិងពលរដ្ឋវៀតណាមដែលកំពុងធ្វើការនិងសិក្សានៅសហរដ្ឋអាមេរិកបានទាក់ទាងជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការអំពាវនាវនិងរៀបចំកម្មវិធីរៃអង្គាសថវិកា ដើម្បីគាំទ្រដល់មាតុភូមិនិងប្រទេសជាតិ។

នៅពេលទឹកជំនន់បានកើតឡើងនៅចុងឆ្នាំ ២០២០ បង្កការខូតខាតយ៉ាងធ្ងន់ធ្ងរដល់ប្រជាជននៅភាគកណ្តាលនៃប្រទេសវៀតណាមក្នុងរយៈពេល ៧ ថ្ងៃ ពលរដ្ឋវៀតណាមនិងអាណិកជនវៀតណាម នៅសហរដ្ឋអាមេរិក បានបរិច្ចាគនិងគាំទ្រផលិតផលថង់ចម្រោះទឹកជិត ១ លានឈុតហើយថែមទាំងមានវេជ្ជបណ្ឌិតជនជាតិវៀតណាមជំនាញខាងជំងឺឆ្លងនៅរដ្ឋ California បានស្ម័គ្រចិត្តវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតទៀតផង៕

ឌីណា

Bao Quoc te

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម