Trending now

ជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំង Covid-19 ចំនួន ១ លានដូស ដល់វៀតណាម

11:29 | 17/06/2021 យោងតាមកាសែតកងទ័ពប្រជាជន

នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាមបានទទួលជួបលោក Yamada Takio ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំវៀតណាម ។

ការលំបាកក្នុងយុទ្ធសាស្ត្រវ៉ាក់សាំង Covid-19 របស់វៀតណាម ការលំបាកក្នុងយុទ្ធសាស្ត្រវ៉ាក់សាំង Covid-19 របស់វៀតណាម
VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 VUFO បានប្រគល់ថវិការៃអង្គាស ដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19
លោកឯកអគ្គរដ្ឋទូតជប៉ុនបានផ្ញើសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh (រូបថត៖ VNexpress)
លោកឯកអគ្គរដ្ឋទូតជប៉ុនបានផ្ញើសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh (រូបថត៖ VNexpress)

លោកឯកអគ្គរដ្ឋទូតជប៉ុនបានផ្ញើសារលិខិតរបស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh អំពីការដែលរដ្ឋាភិបាលជប៉ុនជួយឧបត្ថម្ភវ៉ាក់សាំង Covid-19 ចំនួន ១ លានដូសដល់ប្រទេសវៀតណាម។ ការដែលរដ្ឋាភិបាលជប៉ុនផ្តល់វ៉ាក់សាំងចំនួន ១ លានដូសដល់វៀតណាមគឺជាសក្ខីភាពមួយបង្ហាញពីចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរវៀតណាម និងជប៉ុន។

នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Yamada Takio ក៏បានជម្រាបជូនថា បណ្ដាសមាគមធុរកិច្ច និងអង្គភាពអាជីវកម្មជប៉ុនចំនួន ៣៦ នៅប្រទេសវៀតណាមបានបរិច្ចាគថវិកាចំនួន ៣៩,២ ពាន់លានដុងដើម្បីគាំទ្រមូលនិធិវ៉ាក់សាំង Covid-19 របស់រដ្ឋាភិបាលវៀតណាម ហើយនឹងបន្តចូលរួមវិភាគទានបន្ថែមទៀត។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម
ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ផ្ញើសារអបអរសាទរមហាពិធីបុណ្យវិសាខបូជាក្នុងឆ្នាំ ២០២៦