យុគសម័យ - ក្នុងយុទ្ធសាស្រ្តចាក់វ៉ាក់សាំង Covid-19 វៀតណាមសង្ឃឹមថាអាចតាមទាន់ប្រទេសដទៃទៀតនៅលើពិភពលោក ក្នុងការចាក់វ៉ាក់សាំងនិងបង្កើតភាពស៊ាំរបស់សហគមន៍។ ទោះយ៉ាងដូច្នេះកឺដោយការអនុវត្តយុទ្ធសាស្ត្រនេះនឹងប្រឈមការលំបាកនិងបញ្ហាជាច្រើន…
![]() |
![]() |
![]() |
ប្រជាជននឹងទទួលការចាក់វ៉ាក់សាំងបង្ការដោយឥតគិតថ្លៃ |
នេះបើយោងតាមលោកបណ្ឌិត Vu Thanh Tu Anh ( មហាវិទ្យាសល័យ Fulbright) ថវិកាឆ្នាំ ២០២១ មិនមានការគ្រោងទុកសំរាប់យុទ្ធសាស្ត្រចាក់វ៉ាក់សាំងទេ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តថវិកាចំនួន ១២.១០០ ពាន់លានដុងពីថវិកាបំរុងទុកសម្រាប់យុទ្ធសាស្ត្រនេះ។
ទោះយ៉ាងណាក៍ដោយដើម្បីបង្កើតភាពស៊ាំសហគមន៍ត្រូវការវ៉ាក់សាំងចំនួន ១៥០ លានដូស។ ដោយចំណាយសរុបសម្រាប់ការទិញ រក្សាទុកនិងចាក់វ៉ាក់សាំងក្នុងតម្លៃ ២៥,២០០ ពាន់លានដុង។ ហេតុដូច្នេះហើយ រដ្ឋាភិបាលបានបង្កើតមូលនិធិបង្ការនិងប្រឆាំងនឹងជំងឺ Covid-19 ( ពី២៦ ឧសភា ២០២១) ដើម្បីកៀរគរធនធានសង្គមសម្រាប់កម្មវិធីចាក់វ៉ាក់សាំង។
ដោយមានការគាំទ្រយ៉ាងសកម្មពីអង្គការអាជីវកម្មនិងប្រជាជន រហូតមកដល់ពេលនេះ មូលនិធិបង្ការនិងប្រយុទ្ធប្រឆាំងជំងឺCovid-19 ទទួលបានការគាំទ្រចំនួន ៧.០០០ ពាន់លានដុង។ សង្ឃឹមថាក្នុងពេលដ៏ខ្លីខាងមុខនេះយើងនឹងមានថវិកាគ្រប់គ្រាន់សម្រាប់ការទិញវ៉ាក់សាំង។
នៅពេលដែលប្រទេសយើងមានថវិកាហើយការទិញវ៉ាក់សាំងបានឬមិនបានគឺជារឿងមួយផ្សេងទៀត។ បច្ចុប្បន្ន បណ្តាប្រទេសនានាលើពិភពលោកកំពុងមានការខ្វះខាតវ៉ាក់សាំង ដូច្នេះមិនងាយស្រួលទេ ក្នុងការទិញវ៉ាក់សាំងគ្រប់គ្រាន់ឬទិញបច្ចេកវិទ្យាផលិតវ៉ាក់សាំងនោះ។
ការទិញចាក់វ៉ាក់សាំងគឺសំខាន់ណាស់ ប៉ុន្តែការចាក់វ៉ាក់សាំងឱ្យបានឆាប់រហ័សនិងមានសុវត្ថិភាពសំរាប់ប្រជាជនរហូតដល់ ៧០-៧៥% នៃចំនួនប្រជាជនគឺកាន់តែសំខាន់ជាងទៀត។ ចំនួនប្រជាជនយើងគឺមានចំនួនជិត ១០០ លាននាក់ដែលចាំបាច់ចាក់វ៉ាក់សាំងឱ្យបានពេញលេញចំនួន ២ ដូសសំរាប់មនុស្ស ៧០-៧៥ លាននាក់។ ភាពជោគជ័យគឺអាស្រ័យលើសមត្ថភាពវិស័យសុខាភិបាលនិងការគាំទ្រ (ការយល់ព្រមចាក់វ៉ាក់សាំង) របស់ប្រជាជន៕

baoquocte
មតិពីមិត្តអ្នកអាន