មិនមានជនរងគ្រោះជាជនជាតិវៀតណាមនៅក្នុងការដួលរលំផ្ទះ ៧ ជាន់នៅកម្ពុជាទេ

07:31 | 06/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមព័ត៌មានពីកុងស៊ុលវៀតណាមទទួលបន្ទុកខេត្តកែបបាន ឲ្យដឹង ថាមិនមានជនជាតិវៀតណាមណារងគ្រោះដោយការដួលរលំផ្ទះនៅខេត្តកែបទេ។

ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបបានចុះទៅកន្លែងកើតហេតុដើម្បីដឹកនាំការជួយសង្គ្រោះនិងទៅសួរសុខទុក្ខជនរងគ្រោះ។ (ប្រភព៖​ FN)

រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ប្រតិបត្តិការនៃការរុករកជនរងគ្រោះ ប្រើរយៈពេលជិត០២ថ្ងៃ (៤៣ម៉ោង២០នាទី) ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ត្រូវបានបិទបញ្ចប់ជាស្ថាពរត្រឹមវេលាម៉ោង១១៖៣៥ថ្ងៃត្រង់ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។ តុល្យការជនរងគ្រោះ ដែលក្រុមការងារ បានជួយសង្គ្រោះយកចេញពីគំនរបាក់បែកនៃអគាររលំ មានចំនួនសរុប៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)។

យោងតាមព័ត៌មានពីកុងស៊ុលវៀតណាមទទួលបន្ទុកខេត្តកែបបាន ឲ្យដឹង ថាមិនមានជនជាតិវៀតណាមណារងគ្រោះដោយការដួលរលំផ្ទះនៅខេត្តកែបទេ។

ភ្លាមៗបន្ទាប់ពីឧប្បត្តិហេតុនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកឧបនាយករដ្ឋមន្រ្តី ជាសុផារ៉ា និងមន្រ្តីជាន់ខ្ពស់កម្ពុជាជាច្រើនរូបបានចុះទៅកន្លែងកើតហេតុដើម្បីដឹកនាំការជួយសង្គ្រោះនិងទៅសួរសុខទុក្ខជនរងគ្រោះ។ ទឹកប្រាក់ដែលប្រមូលបានដើម្បីជួយជនរងគ្រោះដោយគ្រោះថ្នាក់បានឈានដល់ប្រមាណ ២ លានដុល្លារអាមេរិក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ជម្រុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៉ារ៉ាហ្គាយ
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
វៀតណាម - ម៉ូរីតានីជម្រុញកិច្ចសហប្រតិបត្តិការកសិកម្ម ទូរគមនាគមន៍ព្រមទាំងការធ្វើអាជីវកម្មរ៉ែ
វៀតណាម - ក្រិកជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែងព្រមទាំងមានប្រសិទ្ធភាព

អានច្រើនបំផុត