យុគសម័យ-លោក Vu Ngoc Ly អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (កម្ពុជា) ទទួលបន្ទុកខេត្តចំនួន ៦ នៅភាគនិរតី (តំបន់កុងស៊ុល) នៃប្រទេសកម្ពុជា បានមានប្រសាសន៍ ថា នៅពេលដែលការរីករាលដាលនៃជំងឺ Covid-19 វិវឌ្ឍយ៉ាងស្មុគស្មាញអគ្គកុងស៊ុលមានសកម្មភាពទាន់ពេលវេលានិងសហការយ៉ាងជិតស្និទ្ធិជាមួយបងប្អូនជនជាតិវៀតណាម នៅទីនេះ ដើម្បីបង្ការនិងទប់ទល់នឹងជំងឺ Covid-19។
លោកអគ្គកុងស៊ុល Vu Ngoc Ly ។ (រូបថត៖ អគ្គកុងស៊ុលវៀតណាមនៅខេត្តព្រះសីហនុ)
យោងតាមក្រសួងសុខាភិបាលកម្ពុជារហូតមកដល់ម៉ោង ១៤ : ០០ ថ្ងៃទី ២៥ ខែមីនា) នៅកម្ពុជាមានករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 ចំនួន ៩៣ ករណី ហើយចំនួនករណីផ្ទុកវីរុសនេះត្រូវបានគេប៉ាន់ស្មាន នឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងខេត្តចំនួន ៦ ស្តិតក្នុងតំបន់កុងស៊ុលនៃអគ្គកុងស៊ុលខេត្តព្រះសីហនុ បានរកឃើញករណីឆ្លងវីរុស SARS-CoV-2 ចំនួន ៣៦ ករណី។
ភ្លាមៗបន្ទាប់ពីរកឃើញករណីវិជ្ជមានជាមួយវីរុស SARS-CoV-2 ចំនួន ៣៣ រួមមាន ភ្ញៀវទេសចរបារាំងចំនួន៣១ នាក់ និងអ្នកមគ្គុទេសទេសចរណ៍កម្ពុជា ២ នាក់ នៅថ្ងៃទី ២២ ខែមីនា អាជ្ញាធរនៃខេត្តព្រះសីហនុបានបញ្ជាឲ្យបិទសណ្ឋាគារដែលជាកន្លែងអ្នកទេសចរបារាំងធ្លាប់ស្នាក់នៅ។ ថែមទាំង បាញ់ថ្នាំសម្លាប់មេរោគ នៅគ្រប់ទីកន្លែងដែលមានមនុស្សប្រមូលផ្តុំយ៉ាងច្រើនកុះករ នៅក្នុងទីក្រុង។ ផ្សារទំនើបនិងភោជនីយដ្ឋានធំ ៗ នៅក្រុងព្រះសីហនុសុទ្ធតែ បិទជាបណ្តោះអាសន្ន ចាប់តាំងពីថ្ងៃទី ២៣ ខែមីនា។
អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅយប់ថ្ងៃទី ២២ ខែមីនានេះក៏បានស្នើដល់ចៅសង្កាត់និងមេភូមិ ទូទាំងខេត្ត មានការគ្រប់គ្រងយ៉ាងតឹងរឹងចំពោះ ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃដែលជាប្រទេសមានអត្រាឆ្លងវីរុស SARS-CoV-2 មានកំរិតខ្ពស់ (គិតត្រឹមថ្ងៃទី ២៤ ខែមីនា ថៃមានករណីវិជ្ជាមាននឹង វីរុស SARS-CoV-2 ចំនួន ៨២៧ ករណី) ។ អជ្ញាធរនៃខេត្តចំនួន ៦ ក្នុងតំបន់កុងស៊ុល ក៏បានពង្រឹងការឃោសនាអំពី វិធានការការពារជំងឺឆ្លង Covid-19 ផងដែរ។
ដើម្បីស្វែងយល់ពីស្ថានភាពរបស់បងប្អូនជនជាតិវៀតណាម នៅតំបន់កុងស៊ុល អគ្គកុងស៊ុលបានបង្កើតក្រុមការងារមួយដែលទាក់ទងយ៉ាងជិតស្និទ្ធជាមួយប្រធាននៃបណ្តាសមាគមខ្មែរ - វៀតណាម នៅខេត្តចំនួន ៦ (តាមរយៈបង្កើតក្រុម viber លើទូរស័ព្ទ) ហើយតាមរយៈក្រុមនេះបានឃោសនានិង បញ្ជូនពត៌មានថ្មីៗទៅកាន់បងប្អូនជនជាតិវៀតណាម អំពីស្ថានភាពនៃការរីករាលដាលនៃជំងឺនេះ នៅប្រទេសកម្ពុជា ក៏ដូចជាវិធានការណ៍នៃការបង្ការនិងទប់ទល់នឹងជំងឺរាតត្បាត ប្រកបដោយប្រសិទ្ធភាព ដែលអគ្គកុងស៊ុលបានប្រមូលផ្ដុំពីគោលការណ៍ណែនាំរបស់ក្រសួងនិងប្រព័ន្ធផ្សព្វផ្សាយធំ ៗ ជាច្រើន។
ជាសំណាងល្អណាស់ សហគមន៍ជនជាតិវៀតណាម ក្នុងតំបន់កុងស៊ុល នៃ ស្ថានអគ្គកុស៊ុលមិនទាន់រកឃើញករណីណាឆ្លងឬសង្ស័យផ្ទុកវីរុស SARS-CoV-2 នៅឡើយទេ។ ទោះយ៉ាងណាដូចជាសហគមន៍ជនជាតិវៀតណាមនៅសកល សហគមន៍ជនជាតិវៀតណាមនៅក្នុងតំបន់កុងស៊ុល មានការព្រួយបារម្ភចំពោះការរីករាលដាលនៃជំងឺរាតត្បាតនេះ។
លោក អគ្គកុងស៊ុល Vu Ngoc Ly បានប្រគល់អំណោយដល់ជនជាតិវៀតណាមក្រីក្រ នៅខេត្តព្រះសីហនុកាល ក្នុងឱកាសដើមនិទាឃរដូវ ឆ្នាំ ២០២០ ។ (រូបថត៖ អគ្គកុងស៊ុល)
ចាប់តាំងពីមានការរីករាលដាលនៃជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា អគ្គកុងស៊ុលតែងតែសហការជាមួយស្ថានទូតវៀតណាម នៅរាជធានីភ្នំពេញ និងអគ្គកុងស៊ុលវៀតណាម នៅខេត្ត បាត់ដំបងនិងអាជ្ញាធរនៃប្រទេសសាមីដើម្បីស្វែងយល់យ៉ាងច្បាស់លាស់និងទាន់ពេលវេលានូវស្ថានភាពវិវឌ្ឍជំងឺ Covid-19 ។ ព្រមទាំងប្រគល់ភារកិច្ចអោយ កម្មាភិបាលនិងបុគ្គលិកម្នាក់ៗ ដើម្បីទប់ទល់នឹងជំងឺនេះ។
សហគមន៍ជនជាតិវៀតណាមក្នុងតំបន់កុងស៊ុលក៏ដូចគ្នាដែរ។ អគ្គកុងស៊ុលបានបង្កើតបណ្តាញទំនាក់ទំនងរវាងអគ្គកុងស៊ុលនិងប្រធានសមាគម ខ្មែរ - វៀតណាមនៅតាមបណ្តាខេត្ត ក្នុងតំបន់កុងស៊ុល តាមរយៈក្រុម Viber ដូចដែលបានរៀបរាប់ខាងលើ។ ដោយហេតុនេះអគ្គកុងស៊ុលបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ អំពីព័ត៌មាននិងចំណេះដឹងជាមូលដ្ឋាននូវជំងឺ Covid-19 ក៏ដូចជាវិធានការណ៍បង្ការនិងទប់ទល់នឹងជំងឺរាតត្បាតនេះ។ក្នុងនោះកត់សំគាល់ថា ប្រជាជនមិនជឿជាក់លើព័ត៌មានក្រៅផ្លូវការ ដែលបង្កឱ្យមានការរំខានដល់សង្គម ជៀសវាងទំនាក់ទំនងមិនចាំបាច់ និងមិនមកនៅកន្លែងដែលមានមនុស្សច្រើន ថែរក្សាអនាម័យ ពាក់ម៉ាសនិងលាងដៃដោយទឹកសម្លាប់មេរោគ។
ស្ថានអគ្គកុងស៊ុលក៏មានគម្រោងរៀបចំក្រុមបេសកម្មមួយទៅកាន់ខេត្តចំនួន ៦ ក្នុងតំបន់កុងស៊ុល ដើម្បីស្វែងយល់ពីស្ថានភាពរបស់ប្រជាជន ណែនាំដោយផ្ទាល់អំពីវិធានការបង្ការនិងទប់ទល់ជំងឺ Covid-19 និងផ្តល់ម៉ាស់ និងអាល់កុលលាងដៃដោយឥតគិតថ្លៃ ជូនដល់ជនជាតិវៀតណាមក្រីក្រនៅប្រទេសកម្ពុជា។
អគ្គកុងស៊ុលក៏បានលើកទឹកចិត្តបងប្អូនជនជាតិវៀតណាម កុំភ័យស្លន់ស្លោមិនស្តាប់ការញុះញង់របស់កងកម្លាំងអាក្រក់ទេ ដែលប្រញាប់ប្រញាល់វិលត្រឡប់មកប្រទេសវិញនាពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះដែរត្រូវអនុវត្តតាមវិធានការណ៍បង្ការនិងទប់ទល់នឹងជំងឺ Covid-19 នៅក្នុងមូលដ្ឋាន និងទាក់ទងជាបន្ទាន់ ជាមួយមន្ទីរពេទ្យក្នុងតំបន់ មណ្ឌលសុខាភិបាលម្រាប់ធ្វើតេស្តនិងព្យាបាល ប្រសិនបើមានអារៈជំងឺ Covid-19 ។ អគ្គគុងស៊ុលបានមានផែនការ ហើយបានទាក់ទងមន្ទីរពេទ្យក្នុងស្រុកមួយចំនួន (នៅខេត្ត An Giang Kien Giang ទីក្រុងHo Chi Minh) និងប៉ុស្តិ៍ការពារព្រំដែនដែលពាក់ព័ន្ធ ដើម្បីស្នើបង្កលក្ខខណ្ឌងាយស្រួលសម្រាប់បងប្អូនជនជាតិវៀតណាមវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីព្យាបាលក្នុងករណីបន្ទាន់និងចាំបាច់ ./.
Ảnh minh họa
(បកប្រែដោយឌីណា)


មតិពីមិត្តអ្នកអាន