យុគសម័យ - សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានផ្តល់អំណោយជាម៉ាស់ការពារចំនួន ១០,០០០ សន្លឹក និងសូលុយស្យុងកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនថៃតាមរយៈអគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងហូជីមិញដើម្បីរួមដៃគ្នាទប់ស្កាត់ជំងឺកូវីដ១៩ (Covid 19)។
HUFO បានផ្តល់អំណោយជាម៉ាស់ការពារចំនួន ១០,០០០ សន្លឹកនិងសូលុយស្យុងកំចាត់មេរោគចំនួន ១០០ លីត្រដល់ប្រជាជនថៃតាមរយៈអគ្គកុងស៊ុលថៃប្រចាំនៅទីក្រុងហូជីមិញ
នាថ្ងៃទី ២៤ ខែមេសា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ សហការជាមួយសមាគមមិត្តភាពវៀតណាម - ថៃប្រចាំនៅទីក្រុងហូជីមិញនិសមាគមមិត្តភាពវៀតណាម-អាល្លឺម៉ង់ប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំកម្មវិធីផ្តល់និងទទួលអំណោយជាគ្រឿងសម្ភារៈបរិក្ខាពេទ្យ។
ថ្លែងក្នុងពិធីនេះ លោក Vuong Duc Hoang Quan ប្រធាន HUFO បានមានប្រសាសន៍ថា «ជំងឺរាតត្បាតកូវីដ១៩បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើស្ថានភាពសេដ្ឋកិច្ចសង្គមក៏ដូចជាការរស់នៅរបស់ប្រជាជនទីក្រុង ប្រជាជននៅទូទាំងប្រទេសនិង សហគមន៍អន្តរជាតិផងដែរ។ ក្នុងរយៈពេលកន្លងមក ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងទប់ស្កាត់ជម្ងឺឆ្លង កូវីដ១៩ រដ្ឋាភិបាលនិងប្រជាជនវៀតណាម បន្តអះអាងតួនាទីរបស់ខ្លួនក្នុងឆន្ទៈអមដំណើរនិងជួយគាំទ្រដល់មិត្ត ភក្តិអន្តរជាតិនៅក្នុងលទ្ធភាពរបស់វៀតណាម។ ខ្ញុំជឿជាក់ថាដោយការផ្តោតយកចិត្តទុកដាក់និងអារម្មណ៍ដ៏ស្មោះត្រង់ នឹងចូលរួមចំណែកក្នុងការការពារនិងប្រយុទ្ធប្រឆាំងជំងឺនេះ ព្រមទាំង កសាងស្មារតីសាមគ្គីភាពរវាងប្រជាជនវៀតណាមនិងមិត្តភ័ក្តិអន្តរជាតិផងដែរ »។
អគ្គកុងស៊ុលថៃក៏បានប្រគល់អំណោយឧបត្ថម្ភជូនប្រជាជនទីក្រុងហូជីមិញតាមរយៈទីស្ថាប័ន HUFO នូវថវិកាចំនួន ២០ លានដុង និងឧបករណ៍របាំងការពារមេរោគចំនួន ២០០ ឈុត និងទឹកលាងដៃកំចាត់មេរោគចំនួន ៥០០ ដប
ក្នុងក្របខ័ណ្ឌនៃកម្មវិធីនេះអគ្គកុងស៊ុលថៃក៏បានប្រគល់អំណោយឧបត្ថម្ភជូនប្រជាជនទីក្រុងហូជីមិញតាមរយៈទីស្ថាប័ន HUFO នូវថវិកាចំនួន ២០ លានដុង និងឧបករណ៍របាំងការពារមេរោគចំនួន ២០០ ឈុត និងទឹកលាងដៃកំចាត់មេរោគចំនួន ៥០០ ដបផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន