ចិនអបអរសាទរយន្តការសហប្រតិបត្តិការអាស៊ានបូក ៣ ក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩ (COVID-19)

06:55 | 14/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាស៊ាន បានឲ្យដឹងថា ប្រទេសជាសមាជិកអាស៊ាន បានចាត់វិធានការភ្លាមៗដូចជាការស្នើជួយគាំទ្រនិងកិច្ចសហប្រតិបត្តិការក្នុងការធ្វើឱ្យមានវិធានការតបតចំពោះការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ (COVID-19)។

អ្នកដំណើរពាក់រម៉ាស់ដើម្បីការពារការជមង្ងឺឆ្លងកូវីដនៅអាកាសយានដ្ឋានអន្តរជាតិឆាងជីប្រទេសសិង្ហបុរី (រូបថត៖ AFP / TTXVN)


ឯកអគ្គរដ្ឋទូតចិនប្រចាំនោ អាស៊ាន លោក Deng Xi Jun បានវាយតម្លៃចំពោះយន្តការកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣ រួមមានប្រទេសអាស៊ាន រួមជាមួយចិន ជប៉ុន និងកូរ៉េខាងត្បូង។

ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី ១៣ ខែមេសា លោក Deng Xi Jun បានមានអះអាងថា យន្តការសហប្រតិបត្តិការអាស៊ាន +៣ មានប្រសិទ្ធិភាពចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ១៩ ហើយការដែលប្រទេសនានា បានសម្របសម្រួលគ្នាក្នុងការចាត់វិធានការទប់ស្កាត់ជម្ងឺរាតត្បាតនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់ពីចំណងមិត្តភាព និងភាពជាអ្នកជិតខាងល្អជិតស្នីទនឹងគ្នាផងដែរ។

លោក Deng Xi Jun បានវាយតម្លៃទៀតថានេះគឺជាកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបូក ៣ លើកដំបូង ដើម្បីពិភាក្សាអំពីការទប់ទល់របស់តំបន់អាស៊ីបូព៌ាមុន នៅចំពោះមុខជំងឺរាតត្បាតសកលកូវីដ១៩ ក៏ជាកិច្ចប្រជុំពិសេសជាលើកដំបូងរវាងបណ្តាថ្នាក់ដឹកនាំអាស៊ានបូក ៣ ចាប់តាំងពីយន្តការសហប្រតិបត្តិការត្រូវបានបង្កើតឡើង។

ប្រទេសចិននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយបណ្តាប្រទេសដទៃទៀតដើម្បីទប់ស្កាត់ជំងឺឆ្លងរាលដាល និងវិធានការទាក់ទងនឹងពាណិជ្ជកម្ម ដើម្បីបំពេញពេញលេញតាមការសន្យារក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន - ចិនផងដែរ ក៏ដូចជាមានភាពម្ចាស់ការក្នុងកិច្ចសហការជាមួយភាគីនានាឆ្ពោះទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចក្នុងតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ក្នុងឆ្នាំនេះផងដៃរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ