ឥណ្ឌាមានបំណងចង់បន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នជាមួយវៀតណាមនៅសមុទ្រខាងកើត

22:05 | 03/08/2019 (យោងតាម vovworld.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ភាគីទាំងពីរបានអះអាងអំពីគោលជំហររួមស្តីពីបញ្ហាសមុទ្រខាងកើតដោយប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខនាវាចរណ៍។

ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S.Jaishankar (រូបថត៖ vovworld.vn)

រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសម្តែងនូវបំណងចង់បន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេង ឧស្ម័នជាមួយវៀតណាមនៅសមុទ្រខាងកើត និងបញ្ជាក់ពីគោលជំហររួមលើសមុទ្រខាងកើតក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នាថ្ងៃទី ២ ខែសីហានៅខាងក្រៅកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ នៅទីក្រុងបាងកក ប្រទេសថៃ។

ភាគីទាំងពីរបានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងរីកចម្រើនដ៏ល្អប្រពៃ ហើយក៏ឯកភាពគ្នាចាត់វិធានការជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌាព ព្រមទាំងពង្រឹងការផ្លាស់ប្តូរដំណើរទស្សនកិច្ចដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម សុខភាព អាកាសចរណ៍ ការពារជាតិនិងសន្តិសុខផងដែរ។ លើកពីនេះទៅទៀត ភាគីទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការលើវេទិកាពហុភាគី ជាពិសេសក្នុងឆ្នាំអាស៊ាន ២០២០ របស់វៀតណាម និងក្នុងឱកាសវៀតណាមនិងឥណ្ឌាធ្វើជាសមាជិកមិន អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឥណ្ឌាបានបង្ហាញនូវបំណងបន្តជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យប្រេងឧស្ម័នជាមួយវៀតណាមនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានអះអាងអំពីគោលជំហររួមនៅសមុទ្រខាងកើត ដោយប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខនាវាចរណ៍ ព្រមទាំងដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធីឲ្យស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ។

គួរបញ្ជាក់ថា នាថ្ងៃដដែលនោះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Pham Minh ក៏មានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក Abdul Momen ៕

(យោងតាម vovworld.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vovworld.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម
អង្គការសហប្រជាជាតិព្រមានអំពីគ្រោះអត់ឃ្លានកើនឡើងនៅឯទ្វីបអាហ្វ្រិក
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ